ស្ទីគ័របិតរថយន្តជំនាន់ក្រោយបង្អស់អាចព្យាបាលឆ្កូតដោយខ្លួនឯង!

ស្ទីគ័របិតរថយន្តជំនាន់ក្រោយបង្អស់អាចព្យាបាលឆ្កូតដោយខ្លួនឯង!
តើលោកអ្នកស្រឡាញ់រថយន្តណាស់មែនទេ? ខ្លាចឆ្កូតថ្នាំណាស់មែនទេ? ជម្រើសដ៏ល្អ គឺត្រូវប្រើប្រាស់ស្កុតការពារឆ្កូតថ្នាំរថយន្ត ដែលមានគុណភាពខ្ពស់ ដើម្បីធានាសុវត្ថិភាពរថយន្តពីការឆ្កូតផ្សេងៗ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨នេះ រថយន្តក្នុងប្រទេសកម្ពុជាមានសរុបជិត ៧ សែនគ្រឿង ដែលធ្វើឱ្យការធ្វើចរាចរណ៍តាមដងផ្លូវមានការចង្អៀត ដែលងាយនឹងបណ្តាលឱ្យមានការប៉ះពារគ្នាជាដើម ជាពិសេសរថយន្ត។ ដើម្បីបង្ការបញ្ហាឆ្កូតឆ្នាំរថយន្តដោយការប៉ះទង្គិចផ្សេងៗ លោកអ្នកគួរគិតដល់ស្តុតការពារឆ្កូត ដែលមានគុណភាពខ្ពស់។ លោក សាំង ដារ៉ារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន S-Cool Cambodia ដែលផ្តល់សេវាកម្មបិតស្កុតការពារឆ្កូតថ្នាំរថយន្ត ដែលមានមូលដ្ឋានពីប្រទេសសិង្ហបុរី បានប្រាប់ឱ្យដឹងថា ការជ្រើសរើសស្កុតការពារឆ្កូតដែលមានគុណភាពខ្ពស់ គឺជាបញ្ហាសំខាន់ ដែលម្ចាស់រថយន្តគួរគិតដល់។ បច្ចុប្បន្នស្កុតការពារឆ្កូត បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ S-Cool មានសមត្ថភាពព្យាបាលស្នាមឆ្កូតដោយខ្លួនឯង ដែលមិនបណ្តាលឱ្យប៉ះពាល់ដល់ថ្នាំរថយន្តឡើយ។ មានន័យថា ទោះបីជារថយន្តប៉ះជាមួយរបស់មុតស្រួច ឬរបស់ដែលបង្កឱ្យមានស្នាមក្តី ក៏ពុំមានប៉ះដល់សាច់ថ្នាំរថយន្តឡើយ ពោលគឺ ឆ្កូតជាមួយស្កុតតែប៉ុណ្ណោះ ហើយបន្ទាប់ពីត្រូវកម្តៅ ស្កុតនឹងព្យាបាលស្នាមឆ្កូត ឱ្យវិលមកដូចធម្មតាវិញ។ លោកថ្លែងថា៖ «ស្កុតការពារឆ្កូតម៉ាក S-Cool មានគុណភាព និង លក្ខណៈពិសេសខុសពីស្តុតធម្មតា ដោយអាចការពារការឆ្កូត បានយ៉ាងល្អ ជាពិសេស អាចព្យាបាលស្នាមដោយខ្លួនឯងបានក្រោយពេលត្រូវកម្តៅថ្ងៃ»។ តាមរយៈការពិសោធ ស្តុតធម្មតា អាចត្រឹមតែកាពារការឆ្កូត ប៉ុន្តែមិនអាចមានលទ្ធភាពព្យាបាលស្នាមឆ្កូតបានឡើយ។ ប៉ុន្តែចំពោះស្កុតម៉ាក S-Cool អាចធន់នឹងការកោស សូម្បីតែឧករណ៍មុតស្រួច ក៏មិនងាយនឹងទម្លុះស្កុតនេះបានឡើយ ព្រោះស្កុតមានសភាពយឺត និង ស្វិតជាងស្កុតធម្មតា ហើយពណ៌ស្កុតមានលក្ខណៈភ្លឺ ដែលធ្វើឱ្យរថយន្ត នៅតែឃើញថ្មីដដែល។ ជាពិសេស ស្កុតប្រភេទនេះអាចមានអាយុកាលដល់ទៅ ៥ ឆ្នាំ ព្រមទាំងពុំមានជាប់ជ័រស្កុតនៅលើថ្នាំឡាន ដែលបណ្តាលឱ្យខូចថ្នាំឡានឡើយ ទោះបីជាពេលបកស្តុតចេញ ក៏ពុំមានរបកថ្នាំតាមស្កុតដែរ។ លោក ដារ៉ារិទ្ធ ថ្លែងបន្តថា មកទល់ពេលនេះ ក្រុមហ៊ុនរបស់លោកទទួលបានអតិថិជនច្រើន ដែលបានមកបិតស្តុតការពារឆ្កូតថ្នាំរថយន្ត ជាពិសេសអ្នកដែលទើបនឹងទិញរថយន្តថ្មី។ សូមបញ្ជាក់ថា S-Cool Cambodia បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១១ ឆ្នាំមកហើយ ដែលបច្ចុប្បនមានចំនួន ៤សាខានៅក្នុងទីក្រុងភ្នំពេញ រួមមាន នៅលើផ្លូវកម្ពុជាក្រោមជិតស្ពានអាកាស៧មករា អូឡាំពិច ផ្លូវក្រមួនស និង មួយកន្លែងទៀតនៅចុងផ្លូវ ២៧១៕
អត្ថបទដោយ: Sreyluch