តើអគារគុជក្នុងភាពយន្តអាចក្លាយជាការពិតឫទេ?

អគារកប់ពពកក្នុងខ្សែភាពយន្តបាញ់បោះថ្មីមួយ ត្រូវបានអ្នកគូសប្លង់ផលិតកម្ម លោក Jim Bissell និងក្រុមការងារ ចង់ឲ្យវាមានរូបរាងពិតប្រាកដ នឹងក្លាយជាអគារនិមិត្តរូបមួយ។ រចនាបថអគារ The Pearl ជាប៉មស្រមើស្រមៃដែលមានចំនួន២៤០ជាន់ នៅក្នុងទីក្រុងហុងកុង ដែលពួកគេជឿថា បើសិនជាប៉មពិត នឹងធ្វើឲ្យគ្រប់លក្ខខណ្ឌនៃឈុតឆាកទាំងអស់កាន់តែពេញចិត្ត។
យោងតាម Trailer ក្នុង YouTube ក្នុងភាពយន្ត លោក Dwayne Johnson ដែលជាតារាម្នាក់ដែលបានទទួលពានរង្វាន់ Oscar បានដើរតួជាទាហានជើងចាស់ និងជាអតីតអ្នករំដោះចំណាប់ខ្មាំងរបស់ FBI ហើយមកធ្វើការជាអ្នកវាយតម្លៃសន្តិសុខអគារខ្ពស់ៗ។ ភារកិច្ចថ្មីរបស់គាត់ គឺ The Pearl ដែលជាអគារខ្ពស់បំផុតនិងទំនើបបំផុតលើពិភពលោក ដែលមានទីតាំងនៅហុងកុង។ វាត្រូវបានក្រុមភេរវជនដាក់គ្រាប់បែកបំផ្ទុះឆេះនៅជាន់ទី៩៦ ហើយលោកព្យាយាមជម្នះចូលទៅជួយប្រពន្ធនិងកូនដែលជាប់នៅខាងក្នុង ទោះបីជាមានការរារាំងពីសន្តិសុខ។ ប៉ុន្តែ The Peal នេះ គ្រាន់តែជាប៉មក្នុងភាពយន្តរឿង Skyscraper ប៉ុណ្ណោះ មិនមែនជាអគារមែនទែនទេ។
អគារក្នុងខ្សែភាពយន្តរឿង Skyscraper នេះមានកម្ពស់៣.៥០០ហ្វីត (១.០៦៦.៨ម៉ែត្រ) ដែលធ្វើឲ្យវាក្លាយជាអគារខ្ពស់ជាងគេបំផុតក្នុងលោក ប្រសិនបើវាមានរូបរាងពិតមែន។ រចនាបថរបស់អគារ បានផុសគំនិតចេញពីរឿងព្រេងបុរាណចិនហៅថា នាគ និងគុជ ជាប៉មកញ្ចក់កោងចេញពីនាគព័ន្ធគ្នា និងមានគុជក្នុងមាត់ ដែលត្រូវបានគេពិពណ៌នាថា ជា "វិស្វកម្មទំនើបដ៏អស្ចារ្យ។
https://youtu.be/kB1ziaDbim8
លោក Bissell បានឲ្យដឹងកាលពីថ្មីនេះ តាមរយៈគេហទំព័រ Dezeen ថា នៅអាស៊ី នាគគឺជានិមិត្តរូបនៃភាពរឹងមាំ និងភាពក្លាហាន ដែលបង្ហាញអំពីចរិតលក្ខណៈរបស់ម្ចាស់និងអ្នកអភិវឌ្ឍន៍ The Pearl ក្នុងខ្សែភាពយន្ត។ លោកបារម្ភថាអាចនឹងមានស្ថាបត្យករដទៃលួចយកស្នាដៃនេះ ហើយនឹងធ្វើឲ្យអគាររបស់ពួកគេក្លាយជាអគារអស្ចារ្យ ដែលមាននៅក្នុងរឿងទេវកថា។ គោលបំណងរួមរបស់អ្នកគូសប្លង់ គឺ The Pearl ក្លាយជានិមិត្តរូបមួយ តំណាងឲ្យភាពរឹងមាំនិងការតស៊ូ ប្រឆាំងនឹងកម្លាំងនៃភាពលោភលន់ និងពុករលួយ។
អត្ថបទដោយ:
Dara




