សណ្ឋាគារវ័យចំណាស់ Raffles នឹងត្រូវស្ថាបនាឡើងវិញ ក្រោយលក់ឲ្យក្រុមហ៊ុនវៀតណាម
សណ្ឋាគារ Raffles Le Royal និងសណ្ឋាគារ Siem Reap’s Grand Hotel d’Angkor ជាសណ្ឋាគារមានវ័យចំណាស់ជាងគេនៅកម្ពុជា ដែលនឹងត្រូវបានស្ថាបនាឡើងវិញនៅត្រីមាសទី ២ ក្នុងឆ្នាំ២០១៩ ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុន Lodgis កាលពីម្សិលមិញនេះ។ មានមូលដ្ឋាននៅសិង្ហបុរី ក្រុមហ៊ុន Lodgis គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសិង្ហបុរី Warburg Pincus និងក្រុមហ៊ុនវៀតណាម Vinacapital ដែលបានទិញយកសណ្ឋារគារទាំងពីរនេះកាលពីដើមខែ កក្កដា ឆ្នាំ២០១៨ ។ រយៈពេលប្រមាណជាងបីខែក្រោយពីការប្រកាសទិញសណ្ឋាគារទាំងពីរ ក្រុមហ៊ុន Lodgis បានប្រកាសស្ថាបនាឡើងវិញដោយរក្សានូវរចនាបថដើមរបស់សណ្ឋាគារទាំងពីរនេះ។ សណ្ឋាគារ Raffle Le Royal ដែលស្ថិតនៅរាជធានីភ្នំពេញ សណ្ឋាគារ Raffles Hotel Le Royal ស្ថិតក្នុងរាជធានីភ្នំពេញនឹងត្រូវបានស្ថាបនាឡើងវិញជាបីដំណាក់កាលដោយចាប់ផ្តើមនៅ ខែ មេសា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ទាំងបីដំណាក់កាលនៅ ឧសភា ឆ្នាំ២០២០។ ក្នុងអំឡុងពេលស្ថាបនា សណ្ឋារគារនេះត្រូវបានគេអះអាងថានៅបើកដំណើរការធម្មតា ខណៈដែលសណ្ឋាគារ Raffles Grand Hotel d’Angkor ស្ថិតក្នុងខេត្តសៀមរាបនឹងត្រូវផ្អាកដំណើរការដើម្បីធ្វើការស្ថាបនា ដោយចាប់ផ្តើមនៅដើមខែ ឧសភា រហូតដល់ចុងខែតុលា ឆ្នាំ២០១៩។ គួររំលេចផងដែរថា ក្រុមហ៊ុន Warburg Pincus និងក្រុមហ៊ុន VinaCapital បានបោះទុនរួមគ្នាក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារអាមេរិក ដើម្បីបង្កើតក្រុមហ៊ុន Lodgis នេះឡើងនៅអំឡុងឆ្នាំ២០១៦។ បច្ចុប្បន្ន ក្រុមហ៊ុននេះបានអភិវឌ្ឍន៍រីសតមួយចំនួន និងបានទិញយកសណ្ឋាគារ Sofitel Legen Metropole ក្នុងប្រទេសវៀតណាម។ ដោយសំលឹងឃើញសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ក្រុមហ៊ុនវិនិយោគរួមគ្នាមួយនេះ បានឈានជើងចូលទីផ្សារកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍបដិសណ្ឋារកិច្ច ដោយបានទិញយកសណ្ឋាគារ Raffles ទាំងពីរនៅកម្ពុជានៅដើមខែ កក្កដា ខណៈទំហំប្រាក់នៃការទិញយកសណ្ឋាគារទាំងពីរនេះមិនត្រូវបានបង្ហាញនោះទេ។ សណ្ឋាគារ Raffles Le Royal នាពេលបច្ចុប្បន្នមាន ១៧៥ បន្ទប់ ខណៈដែលសណ្ឋាគារ Siem Reap’s Grand Hotel d’Angkor មានសរុប ១១៩ បន្ទប់។ សណ្ឋាគារទាំងពីរនេះ ត្រូវបានសាងសង់ឡើងដំបូងនៅទសវត្សរ៍ ១៩៣០ ហើយត្រូវបានស្ថាបនា និងដំណើរការឡើងវិញនៅឆ្នាំ ១៩៩៧ ដោយប្រតិបត្តិការក្រោមម៉ាកយីហោ ‘Raffles’ ដែលគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ACCOR Hotels៕ សណ្ឋាគារ Raffle Le Royal សណ្ឋាគារ Siem Reap’s Grand Hotel d’Angkor ដែលស្ថិតនៅសៀមរាប សណ្ឋាគារ Siem Reap’s Grand Hotel d’Angkor ដែលស្ថិតនៅសៀមរាប