ក្រសួងរៀបចំដែនដី៖ការផ្លាស់ប្តូរអគារទីស្តីការថ្មី នឹងជួយពន្លឿនការងារកាន់តែមានប្រសិទ្ធភាពជាងមុន

ក្រសួងរៀបចំដែនដី៖ការផ្លាស់ប្តូរអគារទីស្តីការថ្មី នឹងជួយពន្លឿនការងារកាន់តែមានប្រសិទ្ធភាពជាងមុន

ភ្នំពេញ៖ អគារ​ទី​ស្តីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​ចាប់ផ្ដើម​ដំណើរការ​ការដ្ឋាន​សាងសង់​ជាផ្លូវការ នា​ថ្ងៃ​ទី​២៨ ​ខែ​មករានេះ ដែលមានទីតាំងជាប់​នឹង​ច្រក​ចេញ​ចូល​ទីក្រុង​រណប​ហ្ក្រេ​ន​ភ្នំពេញ​អន្តរជាតិ​​។ ចំណែកឯ​អគារ​របស់​ក្រសួង​សព្វថ្ងៃ​នៅ​ជាប់​មហាវិថី​ព្រះមុនីវង្ស​នឹង​ត្រូវ​ប្រគល់​ឱ្យ​ទៅ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

នាឪកាសនោះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឲ្យដឹងថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលបានចាប់ផ្តើមសាងសង់ឡើងនេះ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលស្ថិតនៅ​ជាប់​នឹង​ខាងជើង​ខ្លោងទ្វារ​ក្រុង​រណប​ហ្ក្រេ​ន​ភ្នំពេញអន្តរជាតិ នា​ភាគ​ខាងជើង​នៃ​រាជធានី ជា​តំបន់​កំពុង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ផ្នែក​លំនៅឋាន​។

លោកបានឲ្យដឹងបន្តថា មូលហេតុដែលក្រសួងសម្រេចប្តូរទីតាំងទីស្តីការក្រសួងថ្មីនេះ ដោយសារ​តែ អគារ​ទីស្ដីការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សព្វថ្ងៃ​នៅ​ជាប់​មហាវិថី​ព្រះមុនីវង្ស ជា​កន្លែង​មានការ​កកស្ទះ​ចរាចរណ៍ រាល់ថ្ងៃ​ដោយសារ​ទីតាំង​ចង្អៀត​គ្មាន​កន្លែង​ចត​រថយន្ត​ក្រោម​ដី​។

ចំណែក​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ​ ក៏​ស្ថិត​នៅ​ជាប់​ខាងក្រោយ​របង ក្រសួង​នេះ​ដែរ​។ មិនតែប៉ុណ្ណោះ ឯកសារសុរិយោដី(Hard Copy) នាប៉ុន្មានឆ្នាំ​ចុងក្រោយ បាន​កើន​ឡើងច្រើនដល់កម្រិតតោន​ដែលពិបាកគ្មានកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវ ដែលជាហេតុ​ធ្វើឲ្យ​មាន​ការរាំងស្ទះ​ដល់ការបំពេញការងារកន្លង​មក។

ហេតុនេះ រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញក្តីរំពឹងទុកថា ការផ្លាស់ប្តូរអគារទីស្តីការក្រសួងថ្មី នឹងជួយពន្លឿនការងារក្នុងវិស័យដីធ្លី និងសំណង់កាន់តែមានប្រសិទ្ធភាព និងគុណ​ភាព​ខ្ពស់​ជាងមុន។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក រស់ វិច្ចិកា ជាអាជីវករ ដែលរស់នៅក្បែរគម្រោងសាងសង់ ទីស្តីការក្រសួងថ្មី បានសម្តែងក្តីរីករាយចំពោះវត្តមានអគារនេះ។លោករំពឹងថា វត្តមានទីស្តីការ ក្រសួង​ នឹង​កាន់តែធ្វើឲ្យតំបន់នេះកាន់តែអ៊ូអរ មុខជំនួញលោកកាន់តែរីកចម្រើន ពិសេសជួយ​លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

ស្របជាមួយគ្នានោះ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានសម្តែងការគាំទ្រចំពោះវត្តមានអគារទីស្តីការក្រសួង ដែលមាន​លក្ខណៈ​ធំទូលាយ​ជាមុននេះ ដែលវានឹងជួយពន្លឿនការងាររបស់ក្រសួងកាន់តែរលូនជាងមុន។ បន្ថែមពីនេះ វិស័យអចលន​ទ្រព្យនៅតំបន់នេះ ក៏កាន់តែមានសក្តានុពល ខណៈបច្ចុប្បន្នតម្លៃដីនៅតំបន់នេះ មានតម្លៃចន្លោះ​ចាប់ពី​ ៦០០ដល់២០០០ដុល្លារ ក្នុងមួយម៉ែត្រទៅហើយនោះ។បន្ថែមពីនេះ លោកក៏បង្ហាញ​ការ​គាំទ្រក្រសួងដែនដី ដែលបានគិតគួរសំណង់ទីស្តីការក្រសួង បានបញ្ចូលជាលក្ខណៈ​រចនាបទខ្មែរ​ផងដែ។

គួរបញ្ជាក់ថា អគារទីស្តីការនេះមានកម្ពស់៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតាមានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រ​ក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣ភាគរយ។ មិនតែប៉ុណ្ណោះ អគារថ្មីនេះនឹងមានចំណតរថយន្តប្រមាណ ៤៥០ កន្លែង និងសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០ នាក់ និង សាលសន្និបាតចំណុះ ១ ៥៨៤​ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា។

បន្ថែមពីនេះ អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។

មិនតែប៉ុណ្ណោះ សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុង​សមយ័តេជោដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់! ក្រសួងថា ទីស្តីការក្រសួងដនស សព្វថៃ្ងរាជរដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីរដនសរាជធានីវិញ។បើតាមការលើកឡើងបន្ថែមពីសំណាក់ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់

អត្ថបទដោយ: Pisey