ផ្ទះ៥ នៅអូស្ត្រាលី ដែលមានរចនាបថខាងក្នុងល្អបំផុត

យោងតាមគេហទំព័រ Dezeen អូស្ត្រាលី បាននាំមុខគេនៅក្នុងរចនាបថខាងក្នុងគេហដ្ឋាន។ ខាងក្រោមនេះគឺលំនាំផ្ទៃខាងក្នុង នៃគេហដ្ឋាន នៅស៊ីដនី ម៉ែលប៊ន និងតាសម៉ានៀ ។ ១. ផ្ទះ Footscray ដោយក្រុមហ៊ុន BoardGrove នៅទីក្រុងម៉ែលប៊ន បង្កើតឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម BoardGrove ផ្ទះល្វែងនេះស្រដៀងទៅនឹងវិចិត្រសាលមួយ និងមើលទៅដូចជារូបចម្លាក់។ ការលាយពណ៌ផ្កាឈូក និងពណ៌ប្រផេះចូលគ្នា ធ្វើឲ្យកម្រាលបេតុង និងជញ្ជាំង មើលទៅស្រទន់។ ២. ផ្ទះ Italianate House ដោយក្រុម Renato D'Ettore នៅស៊ីដនី
ឥដ្ឋរៀបយ៉ាងស្អាតពេញផ្ទៃខាងក្នុងមួយចំហៀង ដោយគ្មានបូកស៊ីម៉ង់ស៍ ជាមួយនឹងទ្វារោងធ្នូ ដែលយកលំនាំតាមប្រសាទបុរាណ Tuscan ឬវិឡា Sicilian។ ៣. ផ្ទះ Curatorial ដោយក្រុមហ៊ុន Arent & Pyke នៅទីក្រុងស៊ីដនី
ដោយបានធ្វើការពង្រីកបន្ថែមនៅទសវត្សរ៍ឆ្នាំ១៩៨០ ផ្ទះក្រុងស៊ីដនីផ្ទៃពណ៌សនិងខ្មៅដ៏សាមញ្ញនេះ បានសាងសង់នៅឆ្នាំ១៩៣០ ត្រូវបានរចនាដោយក្រុមហ៊ុន Arent & Pyke អាចឱ្យម្ចាស់ដាក់តាំងគ្រឿងសង្ហារិមស្អាតប្លែក និងគ្រឿងតុបតែងសិល្បៈ។ ៤. ផ្ទះ Suburban Canny ដោយក្រុមហ៊ុន Tribe Studio នៅទីក្រុងស៊ីដនី
បានពង្រីកបន្ថែមនៅឆ្នាំ១៩៣០ បឹងហ្គាឡូនៅជាយក្រុងស៊ីដនីមួយនេះមានជញ្ជាំងកញ្ចក់ បង្អួច និងឥដ្ឋក្បូរក្បាច់តាមជញ្ជាំង ជាមួយគ្រឿងសង្ហារឹមភ្លឺ និងធំទូលាយ ដែលបានក្លាយជាបេតិកភណ្ឌមួយរបស់អាគារ។ ៥. ផ្ទះ Sunnybanks ដោយក្រុមហ៊ុន Core Collective នៅទីក្រុងតាសម៉ានៀ
ក្នុងការពង្រីកបន្ថែមនៃផ្ទះឆ្នេរសមុទ្រមួយនេះ ក្រុមហ៊ុន Core Collective បានបញ្ចូលជញ្ជាំងពណ៌ស ជាមួយនឹងកម្រាលបេតុង និងគ្រឿងឈើខាងក្នុង ដើម្បីបង្កើតនូវបរិយាកាសគ្មានដែនកំណត់មួយ សម្រាប់បណ្ដុំអតិថិជន នៃសិល្បៈ និងអក្សរសិល្ប៍។