គំរូ​ប្លង់​ទីស្នាក់ការ​ក្រុមហ៊ុន Apple បាន​ដាក់​បង្ហាញ​​ហើយ

គំរូ​ប្លង់​ទីស្នាក់ការ​ក្រុមហ៊ុន Apple បាន​ដាក់​បង្ហាញ​​ហើយ

យោង​តាម​គេហទំព័រ Dezeen ប្លង់​ទំហំ១,៧៦ម៉ែត្រការ៉េ និង​ទម្ងន់៣៥គីឡូ របស់​ Lego Apple Park បាន​​ដាក់​បង្ហាញ​​ជា​ផ្លូវការហើយ ដែល​មាន​ទំហំ​​៧១ហិកតា​​ ដែលស្ថិតនៅ​តំបន់ Santa Clara Valley នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ក្នុង​មាត្រដ្ឋាន​​ពិត​១/៦៥០។ ក្នុង​គំរូ​ប្លង់​នេះ រួមមាន​ទីស្នាក់ការ​កណ្ដាល​រាង​​មូល Apple's Foster + Partners​ រោងកុន Steve Jobs មជ្ឈមណ្ឌល​អប់រំកាយ និង​តំបន់​​ធំ​ព័ន្ធ​​ជុំវិញ​ ដោយ​​មាន​​​ឥដ្ឋ​តូចៗ​ចំនួន ៨៥.០០០ដុំ ជាមួយ​នឹង​ដើម​ឈើ​ចំនួន១.៦៤៧ដើម។ វា​ត្រូវ​បាន​បញ្ចប់​កាលពី​ខែ​មុន បន្ទាប់ពី​គម្រោង​រយៈពេល​ពីរ​ឆ្នាំ ដោយ​វិស្វករ​យានយន្ត លោក Spencer Rezkalla ដែល​​​បាន​ធ្វើការ​កែប្រែ​មួយ​ចំនួន​​ក្នុង​ប្លង់ស្ថាបត្យកម្ម​ ដោយ​ប្រើ​​ឥត​ប្លាស្ទិក។ វា​គឺ​ជា​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ដ៏​​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​​ផ្ដួចផ្ដើម​ឡើង​ដោយ​សហ​ស្ថាបនិក​​​ក្រុមហ៊ុន Apple លោក​ស្ទីវ ចប និង​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៧ បន្ទាប់ពី​ការ​សាងសង់​អស់រយៈពេល៤ឆ្នាំ។ ការ​ចំណាយ​សម្រាប់​អគារ​រាង​មូល​​នេះ​មាន​ចំនួន​ប្រហែល៥ពាន់​លាន​ដុល្លារ។ Lego Apple Park កំពុង​​សាងសង់​ដោយ​ក្រុមហ៊ុន Rezkalla ​ចាប់តាំង​​ពី​ខែ​មិថុនា​ ឆ្នាំ២០១៦ រួមមាន​​ស្តង់​​កញ្ចក់​តូច​មួយ ដែល​មាន​ផ្លូវ​​ក្រោម​ដី​​ទៅ​​រោង​មហោស្រព Steve Jobs Theater និង​ចំណត់​ពីរ​កន្លែង​​​​​គែម​រាង​មូល និង​​ដំបូល​​សូឡារ។ ក៏​​បង្ហាញ​ដែរ​ថា មាន​ហាង​កាហ្វេ​​ធំ​មួយ​​ ​ទ្វា​កញ្ចក់​​កម្ពស់៤ជាន់ ដែល​បើក​ចំហ​​ទៅ​ខាង​ក្រៅ និង​អគារ​ប្រវត្តិសាស្ត្រ Glendenning Barn ​បាន​កសាង​​នៅ​ឆ្នាំ១៩១៦ ដែល​កាលណោះ​​ជា​កសិដ្ឋាន។ ផ្នែក​លម្អិត​ផ្សេងទៀត​រួមមាន​ស្រះ​រាង​ជា​រង្វង់ និង​ផ្លូវ​ ដែល​មាន​​ខ្យល់​ធម្មជាតិ និង​ទេសភាព​ស្រស់​ស្អាត។ ទីស្នាក់ការ​កណ្ដាល​​​នេះ​​​បើក​ស្វាគមន៍​បុគ្គលិក​​របស់​ខ្លួន​ ក្នុង​ខែ​កក្កដា ឆ្នាំ២០១៧ ហើយ​ត្រូវ​បាន​​​រិះគន់​យ៉ាង​ខ្លាំង អំពី​លក្ខណ​ចម្លែក​របស់​វា ដែល​បាន​អះអាង​ថា អគារ​ធំ​ពេក និង​សូម្បីតែ​បុគ្គលិក​ក្រុមហ៊ុន Apple ក៏​បាន​បះបោរ​មិន​ចូល​ទៅ​ធ្វើការ​​ក្នុង​ការិយាល័យ​នេះ​ដែរ។ ប៉ុន្មាន​ខែ​ក្រោយ​មក ប្រធាន​គូស​ប្លង់​របស់​ក្រុមហ៊ុន Apple ​លោក Jonathan Ive បាន​ការពារ​​រចនាបថ​នេះ ដែល​ត្រូវ​បាន​អភិវឌ្ឍ​​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អង់គ្លេស Foster + Partners ។

អត្ថបទដោយ: Dara