ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី១៩-20 នៅសណ្ឋាគារ NagaWorld

ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី១៩-20 នៅសណ្ឋាគារ NagaWorld
នៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ ២០១៨ នៅជាន់ទី២នៃសណ្ឋាគារ Nagaworld I ពិព័រណ៍អចលទ្រព្យកម្ពុជាឆ្នាំ២០១៨នឹងដាក់បង្ហាញគម្រោងអចលនទ្រព្យធំៗនៅកម្ពុជា ដែលមានចំនួនរហូតដល់ ៧៩ស្តង់ ដែលរំពឹងថាមានអ្នកចូលទស្សនាជាង ៥០០០ នាក់។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ក្រុមហ៊ុន Realestate.com.kh បាននាំយកគម្រោងអចលនទ្រព្យល្អប្រណិតៗដូចជា គម្រោងខុនដូ បុរី  រីសត សេវាអចលទ្រព្យ សេវាហិរញ្ញវត្ថុ និង​ផលិតផល និង​សេវាកម្មពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យជាច្រើនទៀត មកដាក់តាំងបង្ហាញជូនអ្នកទស្សនា។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ ក៏មានការរៀបចំសិក្ខា​សាលាពិសេសស្តីអំពីស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា ទីតាំងវិនិយោគសក្តានុពល​ ច្បាប់វិនិយោគ និងកម្មសិទ្ធិកាន់កាប់អចលនទ្រព្យនៅកម្ពុជាដោយវាគ្មិនជំនាញៗទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាទាំងពីរលើកនៅក្នុងឆ្នាំ២០១៧ មានគម្រោងអចលនទ្រព្យធំៗ  និងក្រុមហ៊ុននានាជាង១០០បានចូលរួមដាក់តាំងបង្ហាញក្នុងនោះមានអ្នកទស្សនាជាង ១០,០០០នាក់ ហើយអចលនទ្រព្យដែលបានលក់នៅនឹងកន្លែងសរុបជាទឹកប្រាក់ ខ្ទង់ ៣០លានដុល្លារ។ សម្រាប់ពិព័រណ៍ចុងក្រោយនៅក្នុងខែតុលាឆ្នាំ២០១៧ ទទួលបានអ្នកចូលរួមជាង៥,០០០នាក់ ហើយលំនៅដ្ឋានចំនួន ១៣៣ យូនីបានលក់ភ្លាមៗ។ សូមចូលរួមដើម្បីស្វែងយល់ចូលរួមដើម្បីទទួលយកការបញ្ចុះតម្លៃមិនធ្លាប់មានពីមុនមក​​ជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨។      
អត្ថបទដោយ: Vutha