Concrete Block ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សំណង់អគារ?

Concrete Block ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សំណង់អគារ?

ភ្នំពេញ៖ ការប្រើប្រាស់ Concrete Block ឬឥដ្ឋបេតុង កំពុងពេញនិយមចំពោះសំណង់គ្រប់ប្រភេទ ព្រោះវាមានគុណភាព រឹងមាំ ធន់នឹងហានិភ័យនានា ចំណេញកម្លាំងពលកម្ម  និងពេលវេលា ពី ៤០% ទៅ ៥០% បើធៀបទៅនឹងឥដ្ឋក្រហម។

លោក ADIL ANTAR ជានាយកប្រតិបត្តិនៃក្រុមហ៊ុន France Batiment Industrie  បានបង្ហាញថា Concrete Block ជាប្រភេទឥដ្ឋបេតុង ដែលមានគុណភាពខ្ពស់ ផលិតចេញពីស៊ីម៉ងត៍។

វាត្រូវបានគេប្រើប្រាស់សម្រាប់សាងសង់សំណង់អគារនានា ដែលផ្តល់នូវភាពងាយស្រួល ចំណេញបេលវេលា ថវិការ និងកម្លាំងពលកម្ម។ ឥដ្ឋបេតុងនេះ (Concrete Block) ​អាចជួយឱ្យជញ្ជាំងអគារមានភាពរឹងមាំ ហើយ សាងសង់បានយ៉ាងឆាប់រហ័សនិងមានអាយុកាលយូរអង្វែង។

អ្វីដែលពិសេសជាងនោះ ឥដ្ឋស៊ីម៉ងត៍នេះ ធន់ទៅនឹងភ្លើងឆេះ ដែលអាចរក្សា​ហា​និ​ភ័យ​បានយូរជាងឥដ្ឋក្រហម ពោលគឺមិនងាយបាក់ប្រេះពេលមានភ្លើងឆេះអគារនោះទេ។

លោកANTARថា៖« ការប្រើប្រាស់ឥដ្ឋបេតុងនេះ បើគិតទៅលើពេលវេលានៃសាងសង់ វាចំណេញរហូតដល់ទៅ ៤០ ទៅ ៥០ភាគរយ បើធៀបជាមួយនឹងឥដ្ឋក្រហម ដោយ​សារ​វា​មានទំហំធំពី១៩ ទៅ ៣៩សង់ទីម៉ែត្រ និងងាយស្រួលក្នុងការដំឡើងជាជញ្ជាំងអគារ»។

លោកពន្យល់ថា មូលហេតុដែលយើងគួរប្រើឥដ្ឋបេតុងនេះ ដោយសារវាអាចជួយឱ្យអគាររបស់យើងរឹងមាំ មានភាពងាយស្រួល និងឆាប់រហ័ស ក្នុងការរៀបជញ្ជាំងឡើង អាចរក្សាសំណង់អគារបានយូរអង្វែង ការពារអគ្គីភ័យ ចំណេញពេលវេលា ដែលអាចប្រើប្រាស់លើគ្រប់សំណង់អគារ ដូចជា ផ្ទះ ខុនដូ ផ្សារទំនើប របងផ្ទះ សួនច្បារ ខឿនផ្លូវជាដើម។ល។

គួរបញ្ជាក់ថា ក្រុមហ៊ុន France Batiment Industrie គឺជាក្រុមហ៊ុន ដែលបានបង្កើតឡើងនៅឆ្នាំ២០១៥ សម្រាប់ធ្វើការងារនៅក្នុងវិស័យសំណង់ស្របតាមស្តង់ដារបច្ចេក​ទេសរបស់បារាំង ដោយមានសេវាទទួលគ្រប់គម្រោងសាងសង់ទាំងអស់នៅកម្ពុជា រួមមាន ហាង វីឡាកូនកាត់ ខុនដូ និងមានទទួលសាងសង់នូវគម្រោងបុរីធំៗជាច្រើន។

បច្ចុប្បន្ន ក្រុមហ៊ុន France Batiment Industrie មានរោងចក្រផ្ទាល់ខ្លួនចំនួន ៣ ក្នុងការផលិតនូវការ៉ូឡា (Paver Block) និងឥដ្ឋបេតុង (Concrete Block) ប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់លើគម្រោងសាងសង់ និងសម្រាប់អតិថិជននៅលើទីផ្សារ៕

សម្រាប់ព័ត៍មានទំនាក់ទំនង៖ 098 668 007 / 099 668 007

E-mail: [email protected]

អត្ថបទដោយ: Rath