ដើម្បីទទួលបានភាពស្របច្បាប់ តើក្រុមជាងសំណង់ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

ដើម្បីទទួលបានភាពស្របច្បាប់ តើក្រុមជាងសំណង់ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
ក្រុមជាងសំណង់ គឺជាមនុស្សមួយក្រុមដែលប្រកបអាជីវកម្មសាងសង់តាមទ្រង់ទ្រាយអាជីវកម្មខ្នាតតូច។ អនុលោមតាមសារាចរណែនាំលេខ ០០១ ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ស្តីពីការគ្រប់គ្រងក្រុមជាងសំណង់ ដើម្បីទទួលបានភាពស្របច្បាប់ បុគ្គលដែលមានបំណងប្រកបអាជីវកម្មប្រភេទនេះ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ប្រកបអាជីវកម្មពីមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និង សុរិយោដី ខេត្ត-ក្រុង ដោយត្រូវបំពេញនូវលក្ខខណ្ឌសុំប្រកបអាជីវកម្មដូចខាងក្រោម៖ 1. ប្រធានក្រុមជាងសំណង់ ដែលជាមេជាងសំណង់ត្រូវមានសញ្ជាតិខ្មែរ 2. ប្រធានក្រុមជាងសំណង់ត្រូវមកដាក់ពាក្យសុំប្រកបអាជីវកម្មដោយខ្លួនឯងផ្ទាល់ 3. នាមករណ៍របស់ក្រុមជាងសំណង់មិនអនុញ្ញាតឲ្យប្រើពាក្យថា សហគ្រាស ឬ ក្រុមហ៊ុនឡើយ 4. ក្រុមជាងសំណង់ ត្រូវបង់ពន្ធអាករផ្សេងៗ ស្របតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ 5. ក្រុមជាងសំណង់ ត្រូវតម្កល់ទុករបាយការណ៍ សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួននៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត-ក្រុង តាមការណែនាំរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត-ក្រុង 6. ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន ឬ ប្រធានក្រុមជាងសំណង់ ត្រូវជូនដំណឹងមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត-ក្រុង យ៉ាងយូរពីរសប្តាហ៍ក្រោយការផ្លាស់ប្តូរ។ ខាងក្រោមនេះ គឺជាទម្រង់បែបបទសម្រាប់ស្នើសុំប្រកបអាជីវកម្មក្រុមជាងសំណង់៖ • ពាក្យស្នើសុំប្រកបអាជីវកម្ម (៤ ច្បាប់) • ជីវប្រវត្តិសង្ខេបរបស់ប្រធានក្រុមជាងសំណង់ដោយមានបិទរូបថតទំហំ ៤x៦ (៤ ច្បាប់) • ជីវប្រវត្តិសង្ខេបរបស់ជាងតាមមុខជំនាញ មានបិទរូបថត ៤x៦ (៤ ច្បាប់) • ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណរបស់ប្រធានក្រុមជាងសំណង់ ដែលមានធ្វើនីត្យានុកូលកម្ម នៅសាលាខេត្ត- ក្រុង (៤ ច្បាប់) • សេចក្តីប្រកាសពីភាពគ្មានទោសពៃរ៍របស់ប្រធានក្រុមជាងសំណង់ (៤ ច្បាប់) • លក្ខន្តិកៈរបស់ក្រុមជាងសំណង់ (៤ ច្បាប់) • កិច្ចសន្យារវាងក្រុមជាងសំណង់ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត-ក្រុង ដែលចេញលិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្ម (៤ ច្បាប់) • បញ្ជីរាយឈ្មោះជាងសំណង់តាមផ្នែកជំនាញ និង អង្គការលេខ របស់ក្រុមជាងសំណង់ (៤ ច្បាប់) • ឯកសារស្នាដៃ (បើមាន) (៤ ច្បាប់) • បញ្ជីគ្រឿងចក្រសំណង់ (បើមាន) និង សម្ភារៈបរិក្ខា (៤ ច្បាប់) • ឯកសារធនាគារ (បើមាន) (១ ច្បាប់) • បង្កាន់ដៃបង់ពន្ធ (ប័ណ្ណប៉ាតង់) (១ ច្បាប់) • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (បើមាន) (១ ច្បាប់) លិខិតអនុញ្ញាតប្រកបអាជីវកម្មក្រុមជាងសំណង់ មានសុពលភាពបីឆ្នាំ គិតចាប់ពីថ្ងៃចេញលិខិតអនុញ្ញាត ហើយក្នុង រយៈពេល ៣០ ថ្ងៃមុនផុតកំណត់សុពលភាពក្រុមជាងសំណង់ ត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតជាថ្មី ពីមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត-ក្រុង ដោយភ្ជាប់មកជាមួយនូវលិខិតអនុញ្ញាតចាស់ និង បង្កាន់ ដៃបង់ពន្ធអាករថ្មី។ សូមបញ្ជាក់ផងដែរថា ការប្រកបអាជីវកម្មរបស់ក្រុមជាងសំណង់ ត្រូវបានប្រគល់សិទ្ធិឲ្យអនុវត្តការងារតាមការកំណត់ និង មុខជំនាញដូចខាងក្រោម ហើយដែលមានទំហំបច្ចេកទេសមិនលើសពីកម្រិតកំណត់ដូចតទៅៈ • ផ្ទៃក្រឡាសំណង់សរុប ៨០ ម៉ែត្រទ្វេគុណ • ផ្ទៃក្រឡាសំណង់ ដែលត្រូវសង់ថ្មីបន្ត ឬ ពង្រីកបន្ថែម ត្រូវបូកបញ្ចូលនឹងផ្ទៃក្រឡាសំណង់ចាស់មានស្រាប់ • ផ្ទៃក្រឡាសំណង់ត្រូវគិតបញ្ចូលគ្នា ចំពោះសំណង់ដែលមានគ្រឿងផ្គុំជាប់គ្នា ទោះបីមានកម្មសិទ្ធិដោយ ឡែកពីគ្នា ឬពេលវេលានៃការអនុញ្ញាតឲ្យសាងសង់ខុសគ្នាក៏ដោយ • កំពស់អគារមួយជាន់ (ជាន់ផ្ទាល់ដី) • អគារពុំមានត្រៀមលក្ខណៈសង់បន្ថែមច្រើនជាន់ • សំណង់អគារពុំស្ថិតនៅតំបន់ដី បាក់ស្រុត តំបន់ដីមានកម្រិតទ្រខ្សោយ • ធ្នឹមកម្រាល ធ្នឹមទ្រផ្សេងៗ មានប្រវែង ៤ ម៉ែត្រ ហ្រ្វែមគ្រោងដំបូលមានប្រវែង ៨ ម៉ែត្រ ធ្នឹមលយមាន ប្រវែង ១,៥០ ម៉ែត្រ • អាងកប់ដី ដែលមានចំណុះ ១០ ម៉ែត្រត្រីគុណ អាងទឹកខ្ពស់ពីដី ៤ ម៉ែត្រ ដែលមានចំណុះ ៨ ម៉ែត្រត្រី គុណ • របងកំពស់ ២,៥ ម៉ែត្រ គិតពីនីវ៉ូ ដីត្រង់ជើងរបង • សំណង់ជាលំនៅឋានរបស់ប្រជាពលរដ្ឋធ្វើពីឈើ (ដោយមិនគិតពីផ្ទៃក្រឡា និង កំពស់នៃសំណង់) • ម៉ៅការបន្ត ការងារជុសជុល និង សាងសង់ ពីសហគ្រាស ក្រុមហ៊ុនសាងសង់នានា ដែលមានលិខិតអនុញ្ញាតប្រកបអាជីវកម្មពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដោយមានការទទួលខុសត្រូវ លើលក្ខណៈបច្ចេកទេសពីសហគ្រាស ឬ ក្រុមហ៊ុនសាងសង់នោះ។
អត្ថបទដោយ: Vutha