គន្លិះវាស់វែងកម្រិតជោគជ័យលើគម្រោងសាងសង់

គន្លិះវាស់វែងកម្រិតជោគជ័យលើគម្រោងសាងសង់
ដោយ: Richard I Veldon, MCIOB, MAiB, MAIPM, MSIB CEO, Principle Consultant ក្រុមហ៊ុន VELDON CORPORATION (Singapore) PTE. LTD. Email: [email protected] ១. មានឧបករណ៍ទំនើបៗជាច្រើន ត្រូវបានបង្កើតឡើង និងប្រើប្រាស់ដើម្បីពិនិត្យតាមដានលើការរីកចម្រើនលើគម្រោងសាងសង់ ដែលយើងអាចពិភាក្សាអំពីឧទាហរណ៍មួយចំនួនដូចខាងក្រោម:  • ការដេញថ្លៃវិភាគ និងការប៉ាន់ប្រមាណ • ការកសាងផែនការយុទ្ធសាស្រ្ដរយៈពេលយូរ មធ្យម និងខ្លី និងការបង្កើតកម្មវិធី • ការប្រើប្រាស់កម្មវិធីផ្សេងៗ ក្នុងការធ្វើផែនការគម្រោង • ការវិភាគលើលទ្ធកម្មដែលអាស្រ័យទៅលើកម្មវិធី និងផែនការគម្រោង • ការរាយការណ៍អំពីគម្រោង កំរិត ប្រេកង់រចនាប័ទ្ម និងវិធីសាស្រ្តអេឡិចត្រូនិច • ការបង្កើត កម្មវត្ថុ និងគោលដៅរបស់ក្រុមការងារ ដោយពិនិត្យមើលឡើងវិញ និងការធ្វើបច្ចុប្បន្នភាពជាផ្លូវការ • ផែនការចំណាយ ការគ្រប់គ្រងថវិកា និងតម្រូវការក្នុងការធ្វើរបាយការណ៍ និងការកែប្រែសកម្មភាព • គុណភាពនៃផែនការ នីតិវិធីត្រួតពិនិត្យ និងការវាស់វែងប្រសិទិ្ធភាពការងារ • ការត្រួតពិនិត្យឡើងវិញលើគម្រោងការងារ និងការរិះគន់ដោយការវិនិច្ឆ័យទៅលើគោលដៅ • ការប្រជុំអំពីគម្រោងនៅគ្រប់កម្រិតនៃក្រុមហ៊ុន និង ឋានានុក្រមនៅក្នុងគម្រោង ប្រកបដោយការរៀបចំត្រឹមត្រូវ • បង្កើនការទទួលស្គាល់អំពីតម្រូវការបរិស្ថានការងារសុវត្ថិភាព និងអត្ថប្រយោជន៍របស់វា ២. អ្នកគ្រប់គ្រងគម្រោងសាងសង់ដែលមានជំនាញប៉ិនប្រសប់ជាងមុន៖ • ការពង្រីកលើការយល់ដឹង និងសារៈសំខាន់នៃដំណើរការគ្រប់គ្រង • វិធីសាស្រ្តគ្រប់គ្រងរួមបញ្ចូលគ្នា ដោយការប្រើប្រាស់ ១០ ចំណុចនៃចំណេះដឹង ដោយរួមបញ្ចូលទាំងបរិស្ថាននៃគម្រោង និងការគ្រប់គ្រងរួមបញ្ចូលគ្នា • កម្រិតចំណេះដឹងខ្ពស់ជាងមុន នៅក្នុងមូលដ្ឋានជាក់ស្តែង • កម្រិតការអនុវត្តល្អជាងមុន ដោយអាស្រ័យលើការអប់រំ • ការបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានមនុស្ស • ត្រូវមានជំនាញដ៏ប៉ិនប្រសប់ក្នុងការទំនាក់ទំនងជាពិសេសនៅក្នុងបរិស្ថានពហុវប្បធម៏ • ត្រូវមានការយល់ដឹងអំពីការវាយតម្លៃទៅលើហានិភ័យនៃការគ្រប់គ្រង និងបច្ចេកទេសកំណត់ត្រានានា • បង្កើនការគ្រប់គ្រងលទ្ធកម្ម • ត្រូវមានការយល់ដឹងពីសារៈសំខាន់នៃការបញ្ចូលគ្នារវាងគុណភាពពេលវេលា និងថ្លៃដើម ដែលជារឿយៗត្រូវបានគេស្គាល់ថាជាតម្រូវការរបស់អតិថិជន ឬគម្រោង ៣. ការកាត់បន្ថយថ្លៃដើមលើគម្រោងដោយប្រសិទិ្ធភាព ដោយសារកត្ដា៖ • ប្រសិទ្ធភាពក្នុងការរចនាតាមរយៈការសហការគ្នារវាងប្រព័ន្ធ BIM និង VE (វិស្វកម្មតម្លៃ) • ពិចារណាលើសមាសធាតុអគារដែលចាក់ពុម្ភស្រេចនៅខាងក្រៅការដ្ឋាន ដែលមានជម្រើសផ្សេងៗ • ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងដំណើរការសាងសង់ទាំងនៅក្នុង និងក្រៅការដ្ឋាន • ការប្រើប្រាស់យន្ដហោះដ្រូន និងបច្ចេកវិទ្យាគ្រឿងយន្ត • ការជ្រើសរើសសម្ភារៈសំណង់ និងគុណភាពប្រើប្រាស់របស់វាស្របតាមការវិនិច្ឆ័យទៅលើការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាព និងសុខមាលភាពអាគារ • បង្កើនសមត្ថភាពក្នុងការរចនាម៉ូត • ការធ្វើផែនការពីគុណភាព ដែលរួមបញ្ចូលទាំងការធ្វើគំរូដើម និង រូបតំណាង និង សំណាក • ការចូលរួមរបស់ក្រុមហ៊ុនសាងសង់ នៅក្នុងដំណើរការឌីហ្សាញ • សិក្ខាសាលាដែលផ្តល់តម្លៃលើវិស្វកម្ម ជាមួយនឹង ក្រុមកុងស៊ុលតង់ ក្រុមហ៊ុនសាងសង់ និងអតិថិជន • ការទទួលស្គាល់ពីសារៈសំខាន់នៃការរចនាម៉ូតពីសំណាក់អតិថិជនទៅលើពេលវេលា និងមាតិកា • ការយល់ដឹងអំពីយុទ្ធសាស្រ្តគំរោងដឹកជញ្ជូនជាជម្រើសនានា និងការប្រើប្រាស់ជម្រើសដែលល្អបំផុត • បង្កើនបច្ចេកទេសសំណង់, ចំណេះដឹង, ចំណេះធ្វើ, រោងចក្រនិងឧបករណ៍ • រៀបចំផែនការដេញថ្លៃ ការវាយតម្លៃទៅលើហានិភ័យនានា ការសិក្សាស្វែងយល់ទៅលើជម្រើសអភិវឌ្ឍអគារ និងវិធីសាស្រ្ដនានាមុនពេលការដេញថ្លៃបានមកដល់ • ការទទួលសា្គល់ពីតំរូវការដើម្បីផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតតាមឋានានុក្រម • ការគ្រប់គ្រងការទំនាក់ទំនង ការធ្វើផែនការនិងបច្ចេកទេស • ការកែលម្អនីតិវិធីលទ្ធកម្មនិងផែនការ • ការគ្រប់គ្រងកាកសំណល់ និងការរៀបចំផែនការឡើងវិញ និងជម្រើស ឧទាហរណ៍ទាំងនេះបានជះឥទិ្ធពល ឬរួមចំណែកក្នុងការគ្រប់គ្រងការចំណាយនានាលើគម្រោង
អត្ថបទដោយ: Vutha