អ្នកវិទ្យាសាស្ត្របង្កើតធូលីឋានព្រះច័ន្ទទៅជាឥដ្ឋ
យោងតាមគេហទំព័រ Global Construction Review ក្រុមអ្នកវិទ្យាសាស្ត្រជាមួយនឹងភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានរកឃើញថា ធូលីឋានព្រះច័ន្ទអាចបង្កើតជាឥដ្ឋបាន។ "ដី" ភពព្រះច័ន្ទ អាចវាយបំបែក ដុត និងបង្ហាប់ ដើម្បីបង្កើតជាសម្ភារៈសំណង់ ឬប្រើជាវត្ថុធាតុដើម សម្រាប់ការបោះពុម្ព 3D។ យោងតាមលោក Aidan Cowley ទីប្រឹក្សាវិទ្យាសាស្ត្ររបស់ ESA ដែលជាអ្នកជំនាញផ្នែកសម្ភារៈភពព្រះច័ន្ទ បានឲ្យដឹងថា ធូលីព្រះច័ន្ទអាចបង្កើតជាប្លុកដ៏រឹងមាំ ដើម្បីធ្វើជាផ្លូវ របាំងការពារថ្ម និងលំនៅឋានការពារអ្នកអវកាសពីបរិយាកាសនៅភពព្រះច័ន្ទ។ ស្របពេលអង្គការណាសា គ្រោងសាងសង់លំនៅឋាននៅភពព្រះអង្គារ ដែលរបកគំហើញនេះនឹងជាមធ្យោបាយមួយ ដើម្បីបញ្ចៀសការចំណាយថាមពលដ៏ធំសម្បើម ក្នុងការនាំយកសម្ភារៈសំណង់ធំៗចេញពីទំនាញនៃភពផែនដី។ ធូលីនេះមានភាពរឹងមាំ បានគ្របដណ្ដប់លើផ្ទៃព្រះច័ន្ទទាំងមូល ហើយ៤០% នៃម៉ាស់របស់វាត្រូវបានបង្កើតឡើងដោយអុកស៊ីហ្សែន។ គម្រោងស្រាវជ្រាវមួយផ្សេងទៀតកំពុងស្វែងរកប្រសិទ្ធភាពថាមពលមួយ ដើម្បី "បំបែក" ធូលីនេះ បម្លែងអុកស៊ីតកម្មទៅជាឧស្ម័ន។ ធូលីឋានព្រះច័ន្ទត្រូវបានបង្កើតឡើងរាប់ពាន់លានឆ្នាំមកហើយ ដោយសារតែការប៉ះទង្គិច ជាជាងតាមរយៈអាកាសធាតុ និងសំណឹក និងការធ្វើអន្តរកម្មជាមួយជីវិតសរីរាង្គ។យ៉ាងណាក៏ដោយ វាត្រូវបានផ្សំឡើងជាពពុះថ្ម ដែលស្មើនឹង៩០% នៃថ្មភ្នំភ្លើងនៅភពផែនដី ហើយវាហាក់ដូចជាធ្លាប់មានការផ្ទុះភ្នំភ្លើងកើតឡើងកាលពី៤៥លានឆ្នាំមុននៅទីនោះ ដែលឥឡូវជំនួសឲ្យមកវិញនូវធូលី។ យ៉ាងណា អាចមានភាពខុសប្លែកសំខាន់ៗមួយចំនួន ដូចជាធូលីព្រះច័ន្ទនេះឆ្លងចរន្តអគ្គិសនី ជាផលប៉ះពាល់មួយដែលពិបាកក្នុងការបង្កើតនៅលើផែនដី។ ក្រុម ESA នឹងប្រមូលសំណាកពីភពព្រះច័ន្ទ ដើម្បីធ្វើការសិក្សាស្វែងយល់ពីលក្ខណៈសម្បត្តិរូបវន្តរបស់វា ឱ្យបានកាន់ស៊ីជម្រៅ។