តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ទើបអាចក្លាយជាវិស្វករអាជីពបាន?

តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ទើបអាចក្លាយជាវិស្វករអាជីពបាន?
វិស្វករ សំដៅដល់រូបវន្តបុគ្គលជនជាតិខ្មែរ និង ជនជាតិបរទេសដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មដោយ ជោគជ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ហើយមានការទទួលស្គាល់សញ្ញាបត្រស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកទៅលើព្រះរាជក្រឹត្យលេខ នស/រកត/0409/413 ចុះថ្ងៃទី 07 ខែ មេសា ឆ្នាំ ២០០៩ ស្តីពីការបង្កើតគណៈ វិស្វករកម្ពុជា វិស្វករខ្មែរ និង វិស្វករបរទេស អាចក្លាយជាវិស្វករអាជីពបានលុះត្រាបានបំពេញនូវលក្ខខណ្ឌដូច ខាងក្រោម៖ ១. បានចុះឈ្មោះទទួលស្គាល់ក្នុងបញ្ជីនៃគណៈវិស្វករកម្ពុជា និងបានបំពេញលក្ខខណ្ឌស្របតាមច្បាប់ និង បទប្បញ្ញតិ្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ២. គ្មានការហាមឃាត់ការប្រកបវិជ្ជាជីវៈនេះដោយតុលាការ ៣. មានបទពិសោធន៍វិជ្ជាជីវៈដូចខាងក្រោមៈ • បទពិសោធន៍ ០២ ឆ្នាំ សម្រាប់អ្នកដែលមានសញ្ញាបត្របណ្ឌិត • បទពិសោធន៍ ០៣ ឆ្នាំ សម្រាប់អ្នកដែលមានសញ្ញាបត្រអនុបណ្ឌិត • បទពិសោធន៍ ០៥ ឆ្នាំ សម្រាប់អ្នកដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬវិញ្ញាបនបត្រវិស្វកម្ម ៤.បានប្រឡងជាប់ជាស្ថាពរនូវការធ្វើតេស្តវិស្វកម្មអាជីព ៥. បំពេញលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ វិស្វករដែលបានបំពេញគ្រប់លក្ខខណ្ឌ ដូចបានកំណត់ខាងលើ ត្រូវទទួលបានវិញ្ញាបនបត្រវិស្វករអាជីពដែលចេញ ដោយគណៈវិស្វករកម្ពុជា។ បន្ថែមលើនេះទៅទៀត ដើម្បីអាចទទួលបានវិញ្ញាបនបត្រវិស្វករអាជីពបាន វិស្វករជនជាតិខ្មែរត្រូវបង់ថ្លៃសមាជិក ភាពចំនួន ៤០.០០០ រៀល និងថ្លៃចុះឈ្មោះជាវិស្វករអាជីពចំនួន ២០០.០០០ រៀល ទៅឲ្យគណៈវិស្វករកម្ពុជា។ ចំពោះវិស្វករជនជាតិបរទេស ត្រូវបង់ថ្លៃសមាជិកភាពចំនួន ១.៦០០.០០០ រៀល។វិស្វករអាជីពអាចប្រកបវិជ្ជាជីវៈវិស្វកម្មដោយសេរីតាមចំណេះ និងជំនាញរបស់ខ្លួនបាន ដោយត្រូវគោរពតាមច្បាប់ និងបទប្បញ្ញតិ្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រមសីលធម៌ដូចខាងក្រោម៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ១. ត្រូវប្រតិបត្តិវិជ្ជាជីវៈប្រកបដោយគុណធម៌មានជាអាទិ៍ សុចរិតភាព និង ការទទួលខុសត្រូវ ២. ប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ និង កិតិ្តយសនៃវិជ្ជាជីវៈ ៣. ត្រូវមានមនសិការវិជ្ជាជីវៈក្នុងការបំពេញការងារដោយធានាគុណភាព ប្រសិទ្ធិភាព និង សុវត្ថិភាពនៃ ការប្រតិបត្តិ ព្រមទាំងគិតគូរដល់អត្ថប្រយោជន៍ និង ផលប៉ះពាល់ទាំងឡាយដែលអាចកើតឡើងជា យថាហេតុ ៤. ត្រូវសម្រិតសម្រាំង និង បង្កើនចំណេះដឹងរបស់ខ្លួនជានិច្ចឲ្យបានសមស្របតាមការវិវត្តបច្ចេកវិទ្យា ទំនើប ៥. មិនត្រូវធ្វើការផ្សព្វផ្សាយណាមួយដែលបង្កឲ្យអាប់ឱនដល់វិជ្ជាជីវៈជារួមមាន៖ • ការផ្សព្វផ្សាយដែលនាំឲ្យមានការយល់ច្រឡំ បោកបញ្ឆោត ឬក្លែងបន្លំដែលមិនស័ក្តិសមទៅ នឹងសេចក្តីថ្លៃថ្នូររបស់វិស្វករ • ការផ្សព្វផ្សាយទាំងឡាយណាដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សានៃគណៈវិស្វករ កម្ពុជា និង បទប្បញ្ញត្តិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ៦. មិនត្រូវបញ្ចេញមតិជាសាធារណៈចំពោះគម្រោងទាំងឡាយរបស់វិស្វករដទៃ ប្រសិនបើមិនមានការ យល់ព្រមពីម្ចាស់គម្រោង ៧. មិនត្រូវផ្តល់របាយការណ៍លម្អៀង ឬលិខិតក្លែងបន្លំឡើយ ៨. មិនត្រូវជួយ ឬគាំទ្រអ្នកប្រកបវិជ្ជាជីវៈវិស្វកម្មខុសច្បាប់ឡើយ ៩. នៅពេលព្រមទទួលអនុវត្តគម្រោងវិស្វកម្ម វិស្វករត្រូវធានាប្រតិបត្តិដោយយកចិត្តទុកដាក់ ស្មោះត្រង់ សុចរិត និងទទួលខុសត្រូវដោយផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រ និងបើចាំបាច់ត្រូវរកជំនួយពីអ្នក ដែលមានសមត្ថភាពខ្ពស់ជាង ១០. មិនត្រូវបង្ហាញព័ត៌មានសម្ងាត់ដែលពាក់ព័ន្ធទៅនឹងធុរកិច្ច ឬបច្ចេកវិទ្យារបស់អតិថិជន ឬនិយោជិក ដោយគ្មានការយល់ព្រមឡើយ ១១. មិនត្រូវផ្តល់យោបល់វិជ្ជាជីវៈដែលខ្លួនមិនច្បាស់លាស់ ឬមិនមែនជាជំនាញរបស់ខ្លួនដល់អតិថិជន ឬ និយោជិកឡើយ ១២. ត្រូវគិតគូរជានិច្ចដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផលប៉ះពាល់ដែលស្តែងចេញពីការងារ របស់ខ្លួនចំពោះសុខភាព សុវត្ថិភាព និងបរិស្ថាន គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ បើផ្អែកទៅលើតារាងសមាជិកភាពរបស់គណៈវិស្វករកម្ពុជា មានវិស្វករ ជនជាតិខ្មែរចំនួន ១០៦៥ នាក់បានចុះឈ្មោះនៅគណៈវិស្វករកម្ពុជា ដែលរួមមានវិស្វករជំនាញសំណង់ស៊ីវិល ជំនាញស្ពាន-ថ្នល់ ជំនាញអគ្គិសនី ជំនាញមេកានិក ជំនាញគ្រឿងយន្តវិស្វកម្ម ជំនាញធនធានទឹក និង ហេដ្ឋារចនា សម្ព័ន្ធជនបទ ជំនាញវារីសាស្រ្តកសិកម្ម ជំនាញអេឡិចត្រូនិច ជំនាញភូគព្ភសាស្ត្រ-រ៉ែ ជំនាញយន្តសាស្ត្រ ជំនាញ សំណង់ធារាសាស្ត្រ ជាអាទិ៍។
អត្ថបទដោយ: Vutha