VG Media ចាប់ដៃគូជាមួយកញ្ញា Prema (Prime Record) ដើម្បីផលិតបទចម្រៀងរួមគ្នា

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន VG Media ជាមួយនឹងតារាចម្រៀង កញ្ញា ប្រេម៉ា បានចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ជាដៃគូនឹងគ្នារយៈពេល 3ខែដើម្បីធ្វើការសាកល្បងក្នុងការផលិត Cover MV ហើយក៏នឹងគ្រោងនឹងផលិតបទចម្រៀង Original Song ផងដែរទៅថ្ងៃខាងមុខប្រសិនបើការសហការនេះទៅមុនដោយរលូនជាមួយគ្នា។ ការផលិតនេះ សហការរវាងកញ្ញា Prema ដែលមាន Prime Record ជាអ្នកធ្វើបទចំរៀង Cover ថ្មីនឹងOriginal song ហើយសហការថតជាមួយ VG Media ជា MV។
ពិធីចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលដៅ ៉៉៉៉លើកស្ទួយក្នងការផលិតបទចម្រៀង Original Song នឹងការផលិត MV ថ្មីៗ ដោយចាប់ផ្តើមពីការសហការគ្នាលើការផលិតបទចំរៀង Cover ជាមុនសិន។ ភាគីទាំងពីរ បានថ្លែងក្នុងពិធី ដោយនឹងសង្ឃឹមថា ការសហការរួមគ្នានេះ នឹងទទួលបានគ្រាំទ្រច្រើនពីសំណាក់ទស្សនិជនក្នុងការផលិត បទចម្រៀង Cover MV និង Original Song ដែលយើងបានផលិត។
បទចំរៀងទី១ ដែលភាគី បានបានផលិត គឺមានចំណងជើង បទ Smoke ដែលជាបទមួយកំពុងពេញនិយមពីសំណាក់ប្រិយមិត្តយុវវ័យនាពេលបច្ចុប្បន្នផងដែរ។