ប្រព័ន្ធ​ស្ពាន​​ថ្មី​រឹងមាំ​ប្រើ​ពេល​​សាងសង់ត្រឹម៣ថ្ងៃ​

ប្រព័ន្ធ​ស្ពាន​​ថ្មី​រឹងមាំ​ប្រើ​ពេល​​សាងសង់ត្រឹម៣ថ្ងៃ​

យោង​តាម​គេហទំព័រ Global Construction Review ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​រចនាសម្ព័ន្ធ​និង​សមាសភាព នៃ​សាកលវិទ្យាល័យ Maine បាន​បង្ហាញ​​ប្រព័ន្ធ​ថ្មី​មួយ នៃ​ការ​សាងសង់​ស្ពានដែល​ប្រើ​ពេល​ត្រឹម​៧៣ម៉ោងប៉ុណ្ណោះ ដោយ​ប្រើប្រាស់​សម្ភារៈ​​ឆ្នឹម​​​​ផ្គុំ​គ្នា​ម្យ៉ាង​ ​​ដែល​មាន​​​ទម្ងន់​ស្រាល ប៉ុន្តែ​​មាន​ភាព​រឹង​មាំ​ជាង​​​ឆ្នឹម​ដែក និង​ធ្នឹម​ស៊ីម៉ង់​ ពីរ​ដង។ ក្រុម​ស្រាវជ្រាវ​បាន​និយាយ​ថា វា​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ផង​ដែរ ដែល​ស្ពាន់​ចំនួន៤​អាច​ដឹក​នៅ​លើ​រថយន្ត​តែ​មួយ ជា​ប្រព័ន្ធ​ស្ពាន​មួយ​​ធន់ និង​​​ងាយ​ស្រួល​​ថែទាំ។ ធ្នឹម​នេះ​មាន​អាយុកាល​ប្រើ​ប្រាស់បាន១០០ឆ្នាំ និង​ងាយស្រួល​ក្នុង​ការ​ដោះដូរ។ វា​​អាច​ប្រើ​សម្រាប់​ផ្លូវហាយវេ​​ និង​ផ្លូវ​ថ្មើរជើង​​ពី​ចម្ងាយ​ខ្លី ទៅ​មធ្យម និង​សមស្រប​បំផុត​សម្រាប់​​យោធា ដែល​មាន​​ប្រវែង​រហូត​ដល់​២៤ម៉ែត្រ ដោយ​មិន​ចាំបាច់​​ដាក់​រចនាសម្ព័ន្ធ​ទម្រ។ ការ​ធ្វើតេស្ត​​លើ​​​ស្ពាន​​ថ្មើរជើង​​គំរូ​មួយ​បាន​បង្ហាញ​ថា វា​មាន​ភាព​​រឹង​មាំ ដែលអាច​ទ្រ​ទម្ងន់​រថយន្ត​ធ្ងន់​​បាន។ លោក​បណ្ឌិត Habib Dagher ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​នេះ​ បាន​មាន​ប្រសាសន៍​ថា ស្រទាប់​ត្រួត​គ្នា​នីមួយៗ​​អាច​​​​ទ្រ​ទម្ងន់​បាន​ជាង៨០គ្រឿង រឹង​ម៉ាំ​ជាង​រចនាបថ HL 93 ដល់ទៅ៥ដង។ លោក​បាន​ហៅបច្ចេកវិទ្យាថ្មីនេះ​ថា "​វា​ជា​សមិទ្ធផល​វិស្វកម្ម​​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ពិត​ប្រាកដ​មួយ"។ ប្រព័ន្ធ​ស្ពាន​នេះ​បង្កើត​ឡើង​ដោយ​​​ការ​ដាក់​សម្ភារៈ​​ត្រួត​​គ្នា និង​ចាក់​បេតុង​ស្រោប​ពី​ខាងក្រៅ ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន។ ធ្នឹម​​ស្ពាន​មាន​ទម្ងន់​ត្រឹម១-២តោន និង​ប្រវែង២៤ម៉ែត្រ ដែល​ធ្វើ​ឲ្យ​វា​នឹង​ក្លាយ​ជា​ប្រភព​សំខាន់​មួយ​នៃ​ការ​លក់​រាយ​។ សាកលវិទ្យាល័យ​កំពុង​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន AIT Bridges ដើម្បី​​ធ្វើ​ពាណិជ្ជកម្មលើបច្ចេកវិទ្យាថ្មីនេះ​។ យោង​តាម​លោក Brit Svoboda ជា​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន AIT Bridges បច្ចេកវិទ្យា​ថ្មី​នេះ​មាន​សក្ដានុពល​បំផុត​នៅ​ក្នុង​​កា​វិនិយោគ ព្រមទាំង​ក្នុង​ការ​ប្រតិបត្តិ ​និង​ភាព​ជា​ដៃគូ DOT (អភិវឌ្ឍន៍ ប្រើប្រាស់ និង​ផ្ទេរ)។ លោក​បាន​​​អះអាង​ថា ក្រោយ​ពី​ការ​ធ្វើតេស្ត​ដោយ​ជោគជ័យ វា​បាន​កំពុង​ត្រៀម​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ។ The Golden Gate Bridge in San Francisco, CA at sunset.

អត្ថបទដោយ: Dara