ឆ្ងល់ទេថា គេតម្លើងដងយោងសម្រាប់ស្ទូចមួយនេះដោយវិធីណា?

ឆ្ងល់ទេថា គេតម្លើងដងយោងសម្រាប់ស្ទូចមួយនេះដោយវិធីណា?
  នៅក្នុងអំឡូងការសាងសង់អគារខ្ពស់ៗ លោកអ្នកតែងតែបានឃើញបង្គោលដែកមួយ ដែលមានកម្ពស់ខ្ពស់ជាងអគាររហូត។ ហើយជាទូទៅវិស្វ័ករសាងសង់ ប្រើប្រាស់វាសម្រាប់ស្ទូចសម្ភារៈសំណង់ផ្សេងៗ ដែលត្រូវប្រើក្នុងការសាងសង់។   បង្គោលដែកមួយនោះមានឈ្មោះថា Tower Crane ដែលជាឧបករណ៍មួយមិនអាចខ្វះបានទេនៅក្នុងដំណើរការសាងសង់អគារខ្ពស់ៗ។ ប៉ុន្តែ Tower Crane តែងតែមានកម្ពស់ខ្ពស់ជាងអគារជានិច្ច ទោះបីអគារនោះមានកម្ពស់ប៉ុន្មានជាន់ក៏ដោយ។ មិនត្រឹមតែមានសារៈប្រយោជន៍នៅក្នុងវិស័យសាងសង់តែប៉ុណ្ណោះទេ Tower Crane ត្រូវបានតួអង្គ The Rock ក្នុងរឿង Skyscraper តោងឡើងហើយហក់ចូលទៅកាន់អគារ​​ The Pearl ដែលកំពុងឆេះ ដើម្បីជួយប្រពន្ធ និង កូនៗផងដែរ។ ចង់ដឹងទេថាគេតម្លើង Tower Crane ដោយវិធីណា? បើមើលតាមវីដេអូនៃសកម្មភាពសាងសង់ Crane ជាដំបូងគេត្រូវរៀបចំបង្គោលដែក ដើម្បីចាក់គ្រឹះឲ្យបានរឹងមាំជាមុនសិន។​ ក្រោយមកទៀតទើបវិស្វ័ករចាប់ផ្តើមលើកបង្គោលដែកមួយកំណាត់ ភ្ជាប់ជាមួយនឹងគ្រឹះដែលបានចាក់រួចនោះ។ នៅពេលដែលលើកដែកភ្ជាប់លើគ្នាជាបន្តបន្ទាប់ដល់ បង្គោលដែកទីបី វិស្វ័ករក៏ចាប់ផ្តើមតម្លើងក្បាល និង​ ដងម៉ាស៊ីនស្ទូច ហើយបន្តធ្វើបែបនេះរហូត ទៅតាមកម្ពស់ដែលវិស្វ័ករចង់បាន សម្រាប់សាងសង់អគារខ្ពស់ៗ។ ដើម្បីដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖     https://youtu.be/y39152VWCPk
អត្ថបទដោយ: Medikan