ល័ក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជាដែលស្ថិតនៅតំបន់អេក្វាទ័រ ប្រឈមនឹងហានិភ័យខ្ពស់ពីឧបទេវហេតុរន្ទះបាញ់ ប៉ុន្តែមិនទាន់មានប្រជាជនច្រើនទេ ដែលបានយល់ដឹងពីអត្ថប្រយោជន៍នៃការតម្លើងប្រព័ន្ទការពាររន្ទះ ដែលមានគុណភាពខ្ពស់ និង ពីសំណាកក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់។
លោក ងួន គីមហ័រ នាយកគ្រប់គ្រងក្រុមហ៊ុន LPS Cambodia ដែលផ្គត់ផ្គង់ និងតម្លើងឧបករណ៍ការពាររន្ទះម៉ាក Ellipse ពីបារាំង និង Alltec មកពីអាមេរិច បានលើកលើងថា ការខាតបង់ដែលកើតឡើងពីរន្ទះបាញ់ ក្រៅពីលើអាយុជីវិត វាក៏ប៉ះពាល់ខ្លាំង លើសម្ភារៈអេឡិចត្រូនិច ដែលមានតម្លៃថ្លៃជាច្រើនផងដែរ។
លោកលើកឡើងថា បើនិយាយពីផ្ទះមួយ យ៉ាងច្រើនខូចខាតត្រឹម ទូរទស្សន៍ ឬកំព្យូទ័រ មួយគ្រឿងទេ តែបើនិយាយពី ស្ថាប័នធំៗវិញ ដូចជាសណ្ឋាគារ ក្រុមហ៊ុន ឫ អគារពាណិជ្ជកម្ម ដែលមានទូរទស្សន៍ល្អៗ កុំព្យូទ័ររាប់រយគ្រឿង សម្ភារៈអេឡិចត្រូនិច និង ម៉ាស៊ីន Server ដែលមានតម្លែរាប់មឺនដុល្លារវិញ ការខូចខាតមានទំហំធំណាស់។
លោកបន្តថា៖ «តួរយ៉ាងដូចក្រុមហ៊ុនកិនថ្មមួយនៅកំពង់ស្ពឺ ដែលជញ្ជីងថ្លឹងថ្មរបស់គាត់ត្រូវរន្ទះបាញ់ស្ទើររាល់ឆ្នាំ ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ថវិកាប្រហែល ៦,០០០ដុល្លាររៀងរាល់ឆ្នាំ។ នៅពេលយើងតម្លើងប្រព័ន្ធការពាររន្ទះឲ្យគាត់ដែលចំណាយជាង ១៦,០០០ ដុល្លារ ឥឡូវគាត់ឈប់ខាតបង់លើឧបទ្ទេវហេតុរន្ទះបាញ់ទៀតហើយ»។
លោកគីម ហ័រ ដែលមានបទពិសោធន៍លើវិស័យនេះជាង ១០ឆ្នាំមកហើយ ពន្យល់ថា ឧបទ្ទេវហេតុរន្ទះបាញ់ អាចការពារបានដោយប្រយោល ដោយសារតង់ស្សុងភ្លើងខ្ពស់ដែលបង្កើតដោយរន្ទះបាញ់ ឆ្លងចូលក្នុងអគារ តាមបណ្តាញខ្សែភ្លើង ខ្សែកាបទូរស័ព្ទ រឺ ខ្សែកាបអ៊ីនធ័រណែតដែលតចូលក្នុងអគារ។
បច្ចុប្បន្នម្ចាស់គម្រោងដូចជា វីឡា ខុនដូរ អាផាតមិន និងអគារការិយាល័យជាច្រើន ចាប់ផ្តើមគិតពីប្រព័ន្ធការពាររន្ទះ ហើយភាគច្រើនពួកគេបានតម្លើង ប្រព័ន្ទការពាររន្ទះ ដើម្បីការពារអាយុជីវិតមនុស្ស និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងអគារ។
«ក្នុងចំណោមខុនដូរ ១០ រឺ ២០ មានតែខុនដូរ ១ រឺ២ប៉ុណ្ណោះ ដែលមិនចាប់អារម្មណ៍ពីប្រព័ន្ទការពាររន្ទះ រឺបំពាក់ឧបករណ៍ដែលមានតម្លៃធូរថ្លៃ។ បើផ្ទះវិឡាវិញ ស្ទើរតែ៩៩% ហើយ ដែលបំពាក់ឧករបណ៍ការពាររន្ទះ លើកលែងតែផ្ទះល្វែងទេ ដែលគាត់បំពាក់ដែរ តែបំពាក់តែឧបករណ៍ដែលធូរថ្លៃ ដែលមានតែបង្ករផលវិបាកឲ្យគាត់វិញ»។លោកបានមានប្រសាសន៍បែបនេះ។
ភាគច្រើននៃអ្នកប្រើប្រាស់ជាង៧០% គឺជាអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម សម្រាប់ការពារខុនដូរ អាផាតមិន សិប្បកម្ម ឧស្សាហកម្ម ឫកសិកម្ម ដែលមានប្រហែល២០% ទៅ ៣០% ប៉ុណ្ណោះ ដែលចង់ការពារផ្ទះ និងអាយុជីវិតរបស់គាត់។
បើផ្ទះល្វែងនៅតាមបូរី គឺភាគច្រើនមិនមានបំពាក់តែម្តង តែបើផ្ទះល្វែងដែលគាត់សង់ខ្លួនឯងវិញ អាចមានបំពាក់ខ្លះទៅតាម កម្រិតការយល់ដឹងរបស់ម្ចាស់ផ្ទះផ្ទាល់ ដោយភាគច្រើននៅប្រើឧបករណ៍ការពាររន្ទះទម្រង់ជើងមាន់ដែលមានតម្លែ ១០ រឺ២០ ដុល្លារតែប៉ុណ្ណោះ៕
តាមច្បាប់សំណង់នៅបរទេស គឺតម្រូវឲ្យអគារមួយត្រូវតែមានប្រព័ន្ធការពាររន្ទះយ៉ាងតិចមួយ ដោយ ឡែកច្បាប់គ្រប់គ្រងសំណង់នៅកម្ពុជាក៏តម្រូវឲ្យមានដែរ តែការអនុវត្តវិញគឺអាស្រ័យទៅតាមការដ្ឋាននិមួយៗ។
ចំពោះបូរីធំៗនៅកម្ពុជាវិញ មានបូរីខ្លះបានបំពាក់ប្រព័ន្ធការពាររន្ទះនៅក្នុងផ្ទះគំរូរបស់គាត់ តែនៅក្នុងផ្ទះរបស់អតិថិជន គាត់មិនបំពាក់ឲ្យទេ ដែលតម្រូវឲ្យម្ចាស់ផ្ទះចំណាយថវិកាផ្ទាល់ខ្លួន។ តែក៏មានគម្រោងបូរីខ្លះដែលគិតពីសុវត្ថិភាពរបស់អតិថិជនដែរ ដែលគាត់បានតម្លើងប្រព័ន្ធការពាររន្ទះដាក់គ្រប់ផ្ទះទាំងអស់។
លោកចង់ឲ្យអ្នកប្រើប្រាស់យល់ពីភាពខុសគ្នារវាង ឧបករណ៍ដែលមានតម្លៃធូរថ្លៃ និង ឧបករណ៍ម៉ាកល្បីៗដែលមានតម្លែខ្ពស់ជាងបន្តិច។ ចំពោះប្រព័ន្ធការពាររន្ទះដែលធ្វើពីលោហៈ ដែលអាចទិញនៅតាមទីផ្សារនានា ឧបករណ៍ទាំងនោះក៏មិនខូចខាតអ្វីដែរ តែប្រសិទិ្ធភាពរបស់វាប្រើបានយូរប៉ុណ្ណាទើបជាបញ្ហា។
«មានអ្នកខ្លះគាត់តម្លើងប្រព័ន្ធការពាររន្ទះ ដែលមានតម្លៃត្រឹម២០ដុល្លារទេ ដែលគាត់បានតម្លើងលើផ្ទះគាត់បានរយៈពេល ១៥ឆ្នាំមកហើយ គឺមិនដែលមានបញ្ហាទេ ប៉ុន្តែចំនុចនេះគឺមានពីរសំនួរ។ ទីមួយក្រោយពេលដែលគាត់តម្លើងហើយ តើធ្លាប់ មានរន្ទះបាញ់ចំហើយ តែមិនមានបញ្ហា ដែលមានន័យថា វាអាចការពារបាន រឺ ក៏មិនដែលមានត្រូវរន្ទះបាញ់សោះ?» លោក បានចោទសួរដូច្នេះ។
បើសិនជាមិនដែលមានរន្ទះបាញ់ត្រូវសោះ គាត់មិនចាំបាច់តម្លើងឧបករណ៍ការពារក៏បានដែរ។ ប៉ុន្តែប្រសិនបើមានរន្ទះបាញ់វិញ តើឧបករណ៍ដែលមានតម្លៃធូរថ្លៃនោះ អាចការពារគាត់បានដែររឺទេ?
សម្រាប់អ្នកដែលបានតម្លើងប្រព័ន្ធការពាររន្ទះហើយ ក៏លោកសង្កេតឃើញនៅមានបញ្ហាដែរ ដោយពួកគេបានជួលជាង តម្លើងដែលមិនមានជំនាញច្បាស់លាស់ ដែលមិនបានចូលសាលា បង្រៀនលម្អិតពីប្រព័ន្ធការពាររន្ទះ ដែលតែងធ្វើតាម ទម្លាប់ពីជាងម្នាក់ទៅម្នាក់ទៀត ចឹងបើទោះជាគេប្រើឧបករណ៍ការពាររន្ទះល្អយ៉ាងណាក៏ដោយ ក៏មិនមានប្រសិទិ្ធភាពដែរ។
ប្រធានក្រុមហ៊ុនខាងលើអំពាវនាវ ឲ្យពលរដ្ឋដែលចង់ប្រើប្រាស់ឧបករណ៍ការពាររន្ទះ ត្រូវរកជាងជំនាញដើម្បីដាក់ប្រព័ន្ឋ ការពាររន្ទះ ឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារដោយមានការគណនាច្បាស់លាស់។
លោកផ្តល់អនុសាសន៍ថា ដើម្បីចំណាយលើប្រព័ន្ធការពាររន្ទះតិច គួរបំពាក់ប្រព័ន្ធនេះនៅកំឡុងពេលសាងសង់អគារ រឺផ្ទះ ប៉ុន្តែបើបំពាក់ក្រោយពេលសាងសង់វិញ នឹងត្រូវចំណាយលើសរហូតដល់ ២០% ដោយសារត្រូវគាស់ រុះរើជញ្ជាំង ការូ រឺដំបូល ដែលត្រូវខាតទាំងថ្លៃពលកម្មតម្លើង នឹងខូចខាតទ្រព្យសម្បតិ្តក្នុងអគារ។
លោកបញ្ជាក់ប្រាប់ថា ឧបករណ៍ការពាររន្ទះ មិនត្រូវការថាមពលអគ្គីសនីមកចិញ្ចឹមដើម្បីឲ្យវាដំណើរការទេ ប៉ុន្តែវាត្រូវការតែ ថាមពលម៉ាសដីដើម្បីមកចិញ្ចឹមវាឲ្យវាដំណើរការតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ការពាររន្ទះធំៗ ចំនួន៥ក្រុមហ៊ុន ក្រៅពីនោះគ្រាន់តែជាជាង យកទៅលក់បន្តតែប៉ុណ្ណោះ ប៉ុន្តែក៏មានក្រុមហ៊ុនតម្លើងឧបករណ៍អគ្គីសនី (MEP) មួយចំនួនក៏បានទិញ ឧបករណ៍ការពាររន្ទះ ពីក្រុមហ៊ុនផ្គត់ផ្គង់ដែលសុទ្ធសឹងជាផលិតផលល្អៗ យកទៅតម្លើងលើគម្រោងរបស់គេដែរ។
លោកសំណូមពរឲ្យ រដ្ឋាភិបាលតម្រូវឲ្យគ្រប់អគារត្រូវតម្លើងប្រព័ន្ធការពាររន្ទះ ទើបធ្វើឲ្យទីផ្សារនេះនឹងរីកចម្រើនទៅតាមនោះដែរ។
ទំនាក់ទំនងរកជាវឧបករណ៏ការពាររន្ទះ ស្តង់ដារប្រទេសបារាំង និងអាមេរិក
ទូរស័ព្ទ : (855) 15 / 95 89 80 88 អ៊ីម៉ែល : [email protected]