ថៃស្ថាបនាឧទ្យានមួយ អាចផ្ទុកទឹកបានជិត ៤ពាន់ម៉ែត្រគូប

ថៃស្ថាបនាឧទ្យានមួយ អាចផ្ទុកទឹកបានជិត ៤ពាន់ម៉ែត្រគូប

យោងតាមគេហទំព័រ Business Insider បានបង្ហាញថាទីក្រុងបាងកក និង ទីក្រុងមួយចំនួនទៀតរបស់ប្រទេសថៃ អាចជួបប្រទះនឹងព្យុះដ៏កំណាច ខណៈរដូវភ្លៀងបានចូលមកដល់។ កាលពីប៉ុន្មានឆ្នាំកន្លងមក ជំនន់ទឹកភ្លៀងធ្លាក់បានគ្របដណ្តប់លើប្រព័ន្ធបង្ហូរទឹក ដែលបណ្តាលឱ្យដងផ្លូវជាច្រើនខ្សែនៅក្នុងក្រុងព្រមទាំងផ្ទះជាច្រើនខ្នងរបស់ប្រជាជនត្រូវបានរកការលិចលង់។ គេបានព្យាករណ៍ថា ទីក្រុងបាងកក នឹងត្រូវជន់លិចច្រើនជាង ១សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ហើយអាចនឹងស្ថិតក្រោមកម្អស់ទឹកសមុទ្រនៅឆ្នាំ ២០៣០។ ដើម្បីជួយទប់ស្កាត់ទឹកជំនន់នាថ្ងៃអនាគត ទីក្រុង និង អង្គការក្នុងស្រុកមួយចំនួន ថ្មីៗនេះបានរៀបចំគម្រោងជាច្រើន រួមទាំងគូសបញ្ជាក់ពីផែនការគ្រប់គ្រងទឹក កាលពីខែមិថុនាកន្លងមក។ គម្រោងធំមួយក្នុងចំណោមគម្រោងទប់ស្កាត់ជំនន់ទឹកភ្លៀងធំៗជាច្រើននោះ គឺជាគម្រោងសួនច្បារសកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University Centenary Park) ដែលមានទំហំជាង ៤ម៉ឺនម៉ែត្រការ៉េ និង អាចផ្ទុកទឹកភ្លៀងបានរហូតដល់ជិត ៤ពាន់ម៉ែត្រគូប។ ក្រុមហ៊ុនស្ថាបត្យកម្មទេសភាព Landprocess ដែលមានទីតាំងស្ថិតនៅទីក្រុងបាងកកផ្ទាល់ បានរចនាម៉ូតឧទ្យានមួយដើម្បីដោះស្រាយទឹកទំនន់។ នេះត្រូវបានគេស្គាល់ថាជាឧទ្យាន CU Park ប៉ុន្តែនេះមិនមែនជាឈ្មោះផ្លូវការរបស់គម្រោងឡើយ ដែលគម្រោងទាំងមូលត្រូវបានស្ថាបនាឡើងលើដីតម្លៃប្រមាណ ៧០០លានដុល្លារ។ ស្ថាបនិកដីធ្លី Kotchakorn Vorakhom ដែលបានធំធាត់ឡើងនៅក្នុងទីក្រុងបាងកក ជាបុគ្គលម្នាក់ដែលដឹកនាំការរចនាគម្រោងជាច្រើន ហើយគម្រោងនេះ ស្ថិតនៅក្នុងបរិវេណមហាវិទ្យល័យ Chulalongkorn University ផ្ទាល់តែម្តង។ ឧទ្យាននេះមានលក្ខណៈពិសេសមួយចំនួន ដែលអាចជួយរក្សា និង ផ្លាស់ប្តូរទិសទៅទឹកជំនន់ដែលនឹងហូរចូលទៅកាន់ផ្លូវផ្សេងៗក្នុងក្រុង។ ក្នុងករណីដែលមានទឹកជំនន់ធ្ងន់ធ្ងរ ស្រះនៃឧទ្យានអាចរក្សាទឹកបានរហូតដល់ទៅគុណនឹងពីរនៃទំហំដើម៕ រូបភាព៖ Business Insider

អត្ថបទដោយ: Sreyluch