សាកលវិទ្យាល័យល្បីមួយនៅអង់គ្លេសនឹងស្ថាបនាអគារសិក្សាដ៏ទំនើបបំផុត

សាកលវិទ្យាល័យល្បីមួយនៅអង់គ្លេសនឹងស្ថាបនាអគារសិក្សាដ៏ទំនើបបំផុត
បន្ទាប់ពីទទួលបានពី៩៨ក្រុមហ៊ុន ដែលមានមូលដ្ឋានពី២៣ប្រទេសផ្សេងគ្នា សាកលវិទ្យាល័យ Dublin (UCD) និងក្រុមហ៊ុន Malcolm Reading Consultants (MRC) បានប្រកាសគំនូសប្លង់ចំនួន៦ដែលត្រូវបានជ្រើសរើស សម្រាប់អគារថ្មីមួយ នៅសាកលវិទ្យាល័យធំបំផុតរបស់អៀរឡង់មួយនេះ។ យោងតាមគេហទំព័រ Global Construction Review ក្រុមដែលត្រូវបានជ្រើសរើសមាន៖ ១. ក្រុមហ៊ុន Diller Scofidio + Renfro (អាមេរិក)៖ ផែនការដាក់បញ្ចូលកន្លែងដើររបស់អគារ ទៅនឹងសួនច្បារ។ ២. ក្រុមហ៊ុន John Ronan Architects (អាមេរិក)៖ នេះនឹងបង្កើតបរិវេណថ្មើរជើង និងមជ្ឈមណ្ឌល១០ជាន់ ជារចនាបថប្រកបដោយគំនិតប្រឌិត។ ៣. ក្រុមហ៊ុន O'Donnell + Tuomey (អៀរឡង់)៖ ផែនការស្រមើល សាកលវិទ្យាល័យ UCD ទៅជាបរិវេណអេកូឡូស៊ី "ភ្ជាប់ជាមួយនឹងបរិបទរបស់ខ្លួន និងក្នុងការជំរុញចលនាពិភពលោកទាំងមូល"។ ៤. ក្រុមហ៊ុន Steven Holl Architects (អាមេរិក)៖ រចនាបថផ្ដោតលើ "ទីកន្លែង និងអវកាស" ដែលឆ្លុះបញ្ចាំង អំពីប្រវត្តិសាស្ត្ររបស់សាកលវិទ្យាល័យ។ ៥. ក្រុមហ៊ុន Studio Libeskind (អាមេរិក)៖ រចនាបថមួយដែលបានបំផុសចេញពីការសញ្ជឹងគិតប្រាំបួន សំដៅទៅលើរឿងព្រេង Ulysse របស់លោក James Joyce ជាអតីតសិស្ស។ ៦. ក្រុមហ៊ុន UNStudio (ហូឡង់)៖ វាពិពណ៌នា អំពីរចនាបថរបស់ខ្លួន ជា "កន្លែងទីផ្សារ នៃភាពច្នៃប្រឌិត"។ អ្នកទទួលជ័យលាភីនឹងនាំយកចក្ខុវិស័យរបស់ខ្លួនឲ្យក្លាយជាការពិត សម្រាប់ការផ្លាស់ប្ដូរធំពីរ នៅបរិវេណ Belfield នៃសាកលវិទ្យាល័យ UCD ដែលមានចម្ងាយ៥គីឡូម៉ែត្រពីក្រុង Dublin៖ បច្ចុប្បន្នភាពសំខាន់មួយ មានបរិវេណផ្លូវចូលនៅតាមបណ្ដោយផ្លូវ Stillorgan និងមជ្ឈមណ្ឌលថ្មី ៨.០០០ម៉ែត្រការ៉េ ក្នុងរចនាបថប្រកបដោយភាពច្នៃប្រឌិត។ លោកសាស្ត្រាចារ្យ Andrew Deeks ប្រធានសាកលវិទ្យាល័យ បាននិយាយថា "ការប្រកួតប្រជែងដ៏កម្រនេះ ដើម្បីផ្លាស់ប្ដូរបរិវេណសាលា ដែលជំរុញឱ្យមានសហគមន៍រឹងមាំ និងបំផុសគំនិតសិស្ស និស្សិត ភ្ញៀវទេសចរ និងអ្នកច្នៃប្រឌិតក្នុងមូលដ្ឋាន ដើម្បីស្វែងរកវិធីថ្មី នៃការរៀនសូត្រ និងការគិត"។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅខែសីហា ឆ្នាំ២០១៨ នេះ។
អត្ថបទដោយ: Dara