ភាពខុសគ្នារវាងអាជីវករខ្មែរ និងបរទេសក្នុងការលក់ដូរនៅប្រទេសកម្ពុជា

ភាពខុសគ្នារវាងអាជីវករខ្មែរ និងបរទេសក្នុងការលក់ដូរនៅប្រទេសកម្ពុជា

ការលក់ដូរក្នុងប្រទេសកម្ពុជាកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ព្រោះក្រៅពីប្រជាពលរដ្ឋកម្ពុជាហើយ នៅមានជនបរទេសចូលមករកស៊ីផងដែរ។ ប៉ុន្តែប្រជាជនខ្មែរងាយនឹងស្វែងរកហាងសម្រាប់ជួលជាងជនបរទេស។

អាជីវករលក់រាយទទួលបានផលចំណេញខ្ពស់ ប៉ុន្តែត្រូវការបុគ្គលិកច្រើន និងចំណាយពេលវេលាគួរសមដែរ។ អាជីវករភាគច្រើនជាអ្នកមានទ្រព្យសម្បត្តិ ព្រោះពួកគេវិនិយោគលើផ្សារទំនើប ម៉ាត និងហាងទំនិញអនឡាញជាច្រើន។ ចំពោះអាជីវករបរទេសនៅប្រទេសកម្ពុជាវិញ កំពុងជួបប្រទះបញ្ហាក្នុងការចំណាយទឹកប្រាក់ ដើម្បីកាន់កាប់ទីផ្សារ។

រូបភាព៖www.siemreap.net

ដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្ដូរទម្លាប់ពីការទិញទំនិញបែបចាស់ មកជាការទិញទំនិញអនឡាញ និងការជាវផលិតផលម៉ាកល្បីៗរបស់បរទេសវិញ។

ប្រជាជនខ្មែរភាគច្រើនជ្រើសរើសទំនិញ ដោយមើលលើតម្លៃ គុណភាព និងអត្ថប្រយោជន៍របស់ផលិតផល។

ដូច្នេះហើយ ការលក់រាយ ត្រូវតែយល់ច្បាស់អំពីអតិថិជន ជាពិសេសគឺអត្តចរិតរបស់ពួកគាត់ផ្ទាល់តែម្ដង៕

ប្រភព៖ www.siemreap.net | http://jbabiesdad.blogspot.com | www.flickr.com

អត្ថបទដោយ: Medikan