ហាងទំនិញដ៏ធំរបស់កូរ៉េបើកសាខាទី ២ នៅវៀតណាម

ហាងទំនិញដ៏ធំរបស់កូរ៉េបើកសាខាទី ២ នៅវៀតណាម
រូបថត៖ http://www.vir.com.vn ហាង Lotte Duty Free របស់ប្រទេសកូរ៉េខាងត្បូង បានបើកសាខាទី ២ របស់ខ្លួនជាផ្លូវការហើយនៅអាកាសយាន្តដ្ឋានអន្តរជាតិ Nha Trang’s Cam Ranh ក្នុងប្រទេសវៀតណាម។ ហាងនេះ មានទំហំ ១៦៨០ ម៉ែត្រការ៉េ មានលក់របស់ប្រើប្រាស់ជាច្រើនដូចជា៖ នាឡិកា ទឹកអប់ ស្រា បារី និងទំនិញជាច្រើនទៀត។ ក្រុមហ៊ុននេះ គ្រោងនឹងបើកហាងជាច្រើនទៀតនៅប្រទេសវៀតណាម ស្ថិតនៅក្នុងទីក្រុងហាណូយ និងហូជីម៉ិញ ដើម្បីប្រកួតប្រជែងលើទីផ្សារលក់រាយ។ សូមបញ្ជាក់ថា ហាង Lotte នេះ បានបើកសម្ពោធសាខាទី ១ របស់ខ្លួនក្នុងប្រទេសវៀតណាមនៅអាកាសយាន្តដ្ឋានអន្តរជាតិ Da Nang ក្នុងឆ្នាំ ២០១៧ កន្លងមក។ ហាងទំនិញដ៏ធំនេះ បានបើកសាខាក្រៅប្រទេសជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១២។ បច្ចុប្បន្ន ក្រុមហ៊ុននេះខិតខំពង្រីកទីផ្សារក្នុងប្រទេសវៀតណាម ហើយត្រៀមបើកដំណើការក្នុងប្រទេសផ្សេងទៀតផងដែរ។ ក្រុមហ៊ុនលក់រាយ Lotte គឺជាក្រុមហ៊ុនលក់ធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Dufry A.G និងDFS របស់ស្វីស៕ រូបថត៖ http://www.vir.com.vn
អត្ថបទដោយ: Medikan