ឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងរីកចម្រើនលើវិស័យសំណង់ខ្លាំងជាងគេ

ឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងរីកចម្រើនលើវិស័យសំណង់ខ្លាំងជាងគេ
រូបភាព៖ Director Magazine យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុន PwC បានឲ្យដឹងថា ឧស្សាហកម្មសំណង់នឹងកើនឡើង ៤,៥% ក្នុងមួយឆ្នាំនៅតំបន់អាស៊ាន។ ទីផ្សារបច្ចុប្បន្នរបស់ប្រទេសជាសមាជិកអាស៊ាន គឺភាគច្រើនជាការវិនិយោគរបស់ប្រទេសចិន។ ផ្ទុយទៅវិញ អុឺរ៉ុប ​និងអាមេរិក បានផ្លាស់ប្ដូរទិញដៅរបស់ខ្លួនទៅវិនិយោគនៅបណ្ដាប្រទេសក្នុងទ្វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ាជំនួសឲ្យប្រទេសនៅអាស៊ាន។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងក្លាយជាប្រទេសរីកចម្រើនលើវិស័យសំណង់ដ៏ខ្លាំងក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងឆ្នាំ ២០២០។ រូបភាព៖ Metro Cebu យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី វៀតណាម និងហ្វីលីពីន អាចទាញយកផលប្រយោជន៍ពីប្រទេសមហាអំណាចសេដ្ឋកិច្ចចិនបាន​ ព្រោះប្រទេសនេះកំពុងមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុត។ ដូច្នេះ វាជាពេលវេលាដ៏ល្អសម្រាប់ប្រទេសអាស៊ាន ដើម្បីទាញយកផលចំណេញពីប្រទេសចិន។ គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៥ ប្រទេសចិន បានក្លាយជាប្រទេសរីកសម្រើនខាងវិស័យឧស្សាហកម្មសំណង់ជាងគេលើពិភពលោក៕
អត្ថបទដោយ: Medikan