កាតាត្រៀមកីឡាដ្ឋាន12សម្រាប់ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២

កាតាត្រៀមកីឡាដ្ឋាន12សម្រាប់ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២
កាលពីថ្មីៗនេះ ការប្រកួតបាល់ទាត់ពិភពលោក ទើបតែបញ្ចប់ ដែលបានប្រារព្ធឡើងនៅប្រទេសរុស្ស៊ី។ ជាលទ្ធផល ក្រុមបារាំង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ជាលើកទី ២។ ការប្រកួតក្នុងប្រទេសរុស្ស៊ីនេះ យើងឃើញថា មានកីឡាដ្ឋានស្រស់ស្អាតជាច្រើន ហើយបានផ្ទុកអ្នកទស្សនារាប់ម៉ឺននាក់ក្នុងការប្រកួតនីមួយៗ ដោយពួកគេធ្វើដំណើរមកពីប្រទេសផ្សេងៗគ្នា។ ថ្ងៃនេះគេហទំព័រ KHB Media សូមនាំអ្នកទាំងអស់គ្នា មកទស្សនាកីឡាដ្ឋានដ៏ស្រស់ស្អាតមួយចំនួន ដែលរៀបចំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០២២ ខាងមុខ នៅប្រទេសកាតា (Qatar) វិញម្ដង។ 1. កីឡាដ្ឋាន Lusail រូបភាព៖ stadiumguide កីឡាដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៨ ម៉ឺននាក់ ដែលគ្រោងនឹងបើកក្នុងឆ្នាំ ២០២១ ពោលគឺមុនការប្រកួតត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ។ 2. កីឡាដ្ឋាន Al-Khor កីឡាដ្ឋានមួយនេះ ផ្ទុកអ្នកទស្សនាបានចំនួន ៦ ម៉ឺននាក់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន កីឡាដ្ឋាននេះ កំពុងដំណើរការសាងសង់។ 3. កីឡាដ្ឋាន Al-Wakrah រូបភាព៖ stadiumguide កីឡាដ្ឋានមួយនេះ ផ្ទុកអ្នកទស្សនាបានចំនួន ៤ ម៉ឺននាក់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន កីឡាដ្ឋាននេះ កំពុងដំណើរការសាងសង់ដូចគ្នា។ 4. កីឡាដ្ឋាន Al-Rayyan រូបភាព៖ stadiumguide កីឡាដ្ឋានមួយនេះ ផ្ទុកអ្នកទស្សនាបានចំនួន ៤ ម៉ឺននាក់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១។ បច្ចុប្បន្ន កីឡាដ្ឋាននេះកំពុងដំណើរការសាងសង់។ 5. កីឡាដ្ឋាន Doha រូបភាព៖ stadiumguide កីឡាដ្ឋានមួយនេះ ផ្ទុកអ្នកទស្សនាបានចំនួន ៤ ម៉ឺននាក់ ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៧ ប៉ុន្តែកំពុងដំណើរការសាងសង់ឡើងវិញ ដោយបញ្ចប់គម្រោងនៅឆ្នាំ ២០២១។ រូបភាព៖ stadiumguide សូមបញ្ជាក់ថា កីឡាដ្ឋាន ២ ទៀត កំពុងស្ថិតក្នុងការសិក្សាគម្រោងសាងសង់ ប៉ុន្តែគេមិនបានបង្ហាញព័ត៌មានលម្អិតអំពីកីឡាដ្ឋានទាំង ២ នេះទេ។ បច្ចុប្បន្ន ប្រទេស កាតា ត្រៀមកីឡាដ្ឋានចំនួន ១២ ដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០២២ ក្នុងប្រទេសរបស់ខ្លួន៕
អត្ថបទដោយ: Medikan