តម្លៃខុនដូប្រណិតនៅសាន់ហ្វ្រាន់ស៊ីស្កូមានតម្លៃ១ម៉ែត្រការ៉េជិត ២៧មុឺនដុល្លារ

តម្លៃខុនដូប្រណិតនៅសាន់ហ្វ្រាន់ស៊ីស្កូមានតម្លៃ១ម៉ែត្រការ៉េជិត ២៧មុឺនដុល្លារ

លំនៅដ្ឋានថ្មីបំផុតបានសាងសង់ឡើងនៅក្នុងទីក្រុង San Francisco ប្រែក្លាយជាលំនៅដ្ឋានប្រណិត ព្រោះតែការអភិវឌ្ឍន៍ដែលមានតម្លៃខ្ពស់កប់ពពក។ គម្រោងចុងក្រោយបង្អស់មានឈ្មោះថា One Steuart Lane ដែលថ្មីៗនេះបានបើកការដ្ឋានសាងសង់ហើយ ដែលស្ថិតនៅតាមបណ្តោយមាត់ទឹក San Francisco មានលំនៅដ្ឋានចំនួន ១២០លំនៅដ្ឋាន នឹងត្រូវចំណាយថវិកាយ៉ាងហោចណាស់ថវិកាចំនួន ២៥០លានដុល្លារ ដើម្បីឱ្យអ្នកអភិវឌ្ឋន៍បើកការដ្ឋានសាងសង់។ នេះមានន័យថា គេហដ្ឋានទាំងនេះនឹងកើនឡើងដល់ ២៧ មុឺនដុល្លារ ក្នុង១ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍នៅក្រោយគម្រោងនេះគឺក្រុមហ៊ុន John Buck Company, សាខារបស់អ្នកអភិវឌ្ឍន៍ចិន SRE Group Limited និងក្រុមហ៊ុន Landlord Paramount Group ដែលបានទិញយកទីតាំងនេះកាលពីឆ្នាំ ២០១៧ ព្រមទាំងជាម្ចាស់គម្រោង។ SRE បានក្លាយជាម្ចាស់ភាគហ៊ុនធំ និងជាដៃគូដើមទុន បន្ទាប់ពីបានទិញយកភាគហ៊ុនចំនួន ៨០% ដែលមានតម្លៃ ១១០លានដុល្លារអាមេរិច ឬ ជិត ៩០ មុឺន ដុល្លារអាមេរិចក្នុងមួយយូនីតដែលបានអានុម័តកាលពីឆ្នាំ ២០១៧ ដែលនេះគឺជាតម្លៃខ្ពស់បំផុត ដែលមិនធ្លាប់មានពីមុនឡើយ នៅក្នុងទីក្រុង San Francisco។ តំបន់នេះត្រូវបានគេចាត់ទុកថា ជាឱកាសអភិវឌ្ឍលំនៅដ្ឋានធំចុងក្រោយ នៅជិតអគារ Embarcadero។ គម្រោងនេះ គឺជាគម្រោងទី២របស់ក្រុមហ៊ុន John Buck Co., ដែលកំពុងតែអភិវឌ្ឍដោយទឹកប្រាក់ ៧០០លានដុល្លារ ដែលមានទំហំជិត ៧ មុឺន ម៉ែត្រការ៉េ។ អាគារកម្ពស់ ៦៦ម៉ែត្រនឹងត្រូវចំនាយថវិកាអភិវឌ្ឍចំនួន ៣០០លានដុល្លារ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Skidmore, Owings & Merrill និងបានសាងសង់កន្លែងចតរថយន្ត ព្រមទាំងកន្លែង​កន្លែងព័ទ្ធជុំវិញអគារការិយាល័យផ្សេងទៀត រួមមានមជ្ឈមណ្ឌល Rincon និងការិយាល័យកណ្តាល Gap Inc. ដោយក្រុមហ៊ុនសំណង់ពាណិជ្ជកម្ម Swinerton Builders។ One Steuart Lane នឹងផ្តល់ជូននូវលំនៅដ្ឋានដែលមានចាប់ពី១បន្ទប់ទៅដល់៣បន្ទប់ រួមមាន penthouses ដែលមានទំហំពី ៨៤ ដល់ ២៨៨ម៉ែត្រការ៉េ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១៕ r

អត្ថបទដោយ: Sreyluch