អគារបៃតងល្អដាច់គេទាំង ៥ នៅលើពិភពលោក

អគារបៃតងល្អដាច់គេទាំង ៥ នៅលើពិភពលោក
អគារបៃតងត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយផលប៉ះពាល់ជារួមលើបរិស្ថាន និងសុខភាពមនុស្ស ដោយកាត់បន្ថយសំរាម ការបំពុលបរិស្ថាន និងការសឹករិចរិលនៃបរិស្ថាន។ ថ្ងៃនេះ KHB Media News សូមលើកយកអគារបៃតងល្អដាច់គេទាំង ៥ លើពិភពលោក មកធ្វើការបង្ហាញជូនដូចខាងក្រោម។ 1. ផ្ទះ Upton ក្នុងចក្រភពអង់គ្លេស ផ្ទះនេះត្រូវបានរចនាឡើងដោយលោក Divid Wilson ដែលជាវិស្វករសំណង់ដ៏ល្បីល្បាញម្នាក់។ វាត្រូវបានគេចាត់ទុកថា ជាផ្ទះបៃតងដែលល្អឥតខ្ចោះនៅក្នុងចក្រភពអង់គ្លេស។ 2មជ្ឃមណ្ឌល The Bullitt ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិច រូបថត៖ Bullittcenter.org មជ្ឍមណ្ឌលនេះ ត្រូវបានសាងសង់ឡើង ដោយតម្រូវតាមស្ដង់ដានៃការរស់នៅ។ វាជាគម្រោងមួយ ដែលបានសិក្សាអំពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ អគារនេះមានអាយុកាលប្រមាណជាង ២៥០ ឆ្នាំ។ 3.មជ្ឍមណ្ឌល Vancouver Convention ក្នុងប្រទេសកាណាដា រូបថត៖ Vancouver Convention Center មជ្ឍមណ្ឌលដំបូលបៃតងនេះ គឺជាអគារមួយក្នុងចំណោមអគារបៃតងដ៏ល្អផ្សេងទៀត។ អគារនេះបានជាប់ជាមជ្ឍមណ្ឌលមួយដ៏អស្ចារ្យផ្នែក LEED Platinum នៅលើពិភពលោក។ 4អគារ Across Building ក្នុងប្រទេសជប៉ុន រូបថត៖ Ivisits អគារនេះ បើកដំណើរការក្នុងឆ្នាំ ១៩៩៥ ដែលជាអគារគំរូមួយមានដំបូលបៃតងដំបូងគេបង្អស់។ វាត្រូវបានសាងសង់ឡើង ដើម្បីជួយសម្រួលដល់ការស្រូបយកធាតុពុល និងជួយបញ្ចេញអុកស៊ីសែនមកក្នុងឧស្យានដែលស្ថិតនៅក្នុងទីក្រុង Fukouka ប្រទេសជប៉ុន។ 5អគារ The Glass Chapel ក្នុងសហរដ្ឋអាមេរិក រូបថត៖ Archello.com អគារនេះ ជាអតីតកន្លែងថតមួយ ដែលបានសាងសង់ឡើងក្នុងឆ្នាំ ១៩៩៣ ដោយលោក Samuel Mockbee។ ប៉ុន្តែបច្ចុប្បន្ន អគារនេះក្លាយជាសាលារចនាជាន់ខ្ពស់ ថ្នាក់ក្រោយឧត្តមសិក្សារបស់សាកលវិទ្យាល័យ Auburn University Alabama សហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ អគារនេះ ជាកន្លែងកែច្នៃឧបករណ៍ចាស់ៗឡើងវិញដូចជាកញ្ចក់ឡានជាដើម៕
អត្ថបទដោយ: Medikan