វិស័យសំណង់រួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ១១,៥%

វិស័យសំណង់រួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង ១១,៥%
យោងតាមធនាគារជាតិនៃកម្ពុជាបានបង្ហាញថា វិស័យសំណង់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដល់ទៅ ១១,៥% ក្នុងឆ្នាំ ២០១៨ ខណៈពេលដែលសេដ្ឋកិច្ចមានកំណើន ៧% ក្នុងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនរឹងមាំ ដែលគាំទ្រដោយវិស័យសំណង់ ១១,៥% ទេសចរណ៍ ១២,៥% និងការនាំចេញ ១១,៦% នៅឆមាសទី ១ ក្នុងឆ្នាំ ២០១៨ ខណៈពេលដែលការផលិតក្នុងវិស័យកសិកម្មកំពុងកើនឡើងដោយសារអំណោយផលអាកាសធាតុ។ វិស័យសំណង់បន្តកើនឡើងខ្ពស់ បើទោះបីជាមានការថយល្បឿនបន្តិចបន្តួចក៏ដោយ។ កត្តាអភិវឌ្ឍន៍នៃសំណង់នេះ គឺដោយសារការនាំចេញកត្តាឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។ ការនាំចេញសម្ភារៈសំណង់បានកើនឡើងប្រមាណ ២៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន​ ខណៈឥណទានវិស័យសំណង់បានកើនឡើង ៣០% ក្នុងឆមាសទី ១ នេះ។ ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍត្រូវបានកើនឡើងពី ៤,៨% ក្នុងឆ្នាំ ២០១៧ ដល់ ៤,៩% នៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែនឹងកើនឡើងដល់ ៥,១% ក្នុងឆ្នាំ ២០១៩។ ម្យ៉ាងវិញទៀត គម្រោងអភិវឌ្ឍមានទំហំប្រមាណ ១៤% នៃគម្រោងសរុបចំនួន ១៧៤២ ដោយសារគម្រោងសំណង់ថ្មីៗផ្ដោតលើសំណង់មានតម្លៃទាបជាងមុន ដើម្បីផ្គត់ផ្គងតម្រូវការរបស់ប្រជាជន៕​ រូបភាព៖ Southeast Asia Globe
អត្ថបទដោយ: Medikan