ផលិតផលស្នាដៃកូនខ្មែររបស់នរា ត្រូវបានតាំងបង្ហាញក្នុងផ្សារទំនើបសូរិយា

ផលិតផលស្នាដៃកូនខ្មែររបស់នរា ត្រូវបានតាំងបង្ហាញក្នុងផ្សារទំនើបសូរិយា
ម្ចាស់អាជីវកម្មវ័យក្មេង អ្នកស្រី រី ថានី ដែលជាម្ចាស់សិប្បកម្មនរាអង្គរ បានឈ្នះពានរង្វាន់ "អាជីវកម្មទើបបង្កើតថ្មី" ប្រចាំឆ្នាំ ២០១៨ កាលពីរាត្រីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ នៅក្នុងកម្មវិធីប្រកួតប្រជែង ដែលបានរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគ្គ និងសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ បន្ទាប់ពីទទួលជោគជ័យក្នុងការប្រកួតប្រជែង សិប្បកម្មនរាបានចូលរួមធ្វើការតាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងកម្មវិធីខួប ១៥ ឆ្នាំ របស់ផ្សារសូរិយ៉ាសេនធ័រភ័នម៍ នៅផ្សារទេសចរណ៍ជាន់ទី ៤ ចំរង្វង់មូលវិមានឯករាជ្យ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨ ដោយមានតាំងបង្ហាញផលិតផល ចង្កៀង សាឡុង និងខ្នើយជាដើម ដើម្បីបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់បងប្អូនទាំងអស់បានទស្សនាដោយផ្ទាល់។ រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product កម្មវិធីនេះនៅសល់តែស្អែកមួយថ្ងៃទៀតតែប៉ុណ្ណោះ ដូច្នេះ កុំភ្លេចទៅចូលរួមទស្សនា និងគាំទ្រស្នាដៃផលិតផលរបស់នរា ដើម្បីលើកស្ទួយផលិតផលខ្មែរទាំងអស់គ្នា ។ គួររំឭកថា ក្នុងរយៈពេលដំណើរការអាជីវកម្មជាង ៧ ឆ្នាំមកនេះ នរាបានផ្គត់ផ្គង់ផលិតផលរបស់ខ្លួននៅក្នុងសណ្ឋាគារធំៗលំដាប់ថ្នាក់ផ្កាយប្រាំជាច្រើន ពិសេសក្នុងខេត្តសៀមរាប ព្រមទាំងមានការគាំទ្រពីសំណាក់អ្នកទេសចរណ៍បរទេសផងដែរ។ ជាពិសេស ចង្កៀងដែលផលិតដោយសិប្បកម្មនរា ត្រូវបានរចនាឡើងពីសូត្រខ្មែរថែមទៀតផង៕ រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product អ្នកស្រី រី ថានី ម្ចាស់សិប្បកម្មនរា (រូបភាព៖ Norea Decor Product) រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product រូបភាព៖ Norea Decor Product
អត្ថបទដោយ: Sreyluch