ស្ថាបត្យកម្មសាលារៀនគ្មានពីររបស់ហ្សាហា ហាឌី នៅចិន

ស្ថាបត្យកម្មសាលារៀនគ្មានពីររបស់ហ្សាហា ហាឌី នៅចិន
រចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid (ZHA) សាលាបឋមសិក្សា Lushan ដែលកំពុងសាងសង់នៅប្រទេសចិន បានតាំងពិព័រណ៍នៅទីក្រុងមីឡាន ដល់ថ្ងៃទី៣០ ខែមិថុនា នៅវិមានសិល្បៈ HOAA ក្បែរបរិវេណ Bovisa នៃសាកលវិទ្យា Politecnico di Milano ។ យោងតាមគេហទំព័រ FLOORNATURE ពិព័រណ៍នេះបានផ្ដោតលើរចនាបថប្រកបដោយភាពច្នៃប្រឌិតរបស់សាលារៀន ដែលមានទំនាក់ទំនងជាមួយគម្រោងផ្សេងៗទៀត ត្រូវបានកំណត់ការស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងការពិសោធន៍ ជាមួយសម្ភារសំណង់ និងបច្ចេកទេស ពាក់ព័ន្ធនឹងការងាររបស់ស្ថាបត្យករ ហ្សាហា ហាឌីត។ គម្រោងនេះបានរួមបញ្ចូលរចនាបថឌីជីថលទំនើបជាមួយនឹងការអនុវត្តន៍ការសាងសង់ប្រកបដោយនិរន្តរភាព ដោយឆ្លើយតបដោយភាពច្នៃប្រឌិត ចំពោះបញ្ហាប្រឈមនៃទីផ្សារបច្ចុប្បន្ន។ សាលាបឋមសិក្សា Lushan ដែលកំពុងសាងសង់នៅចិន នឹងក្លាយជាគ្រឹះស្ថានអប់រំកុមារ១២០នាក់ក្នុងភូមិចំនួន១២ មានប្រជាជនសរុបប្រមាណ១.៨០០នាក់ ស្ថិតនៅចម្ងាយ១៦០គ.ម ភាគពាយព្យ នៃទីក្រុងណានចាង ជារាជធានីនៃខេត្តជាំងស៊ី និងព័ទ្ធជុំវិញដោយភ្នំ ព្រមទាំងទន្លេ នៅក្នុងតំបន់កសិកម្ម និងសម្បូរផលិតកម្មសេរ៉ាមិកបែបបុរាណ។ ស្ថាបត្យករត្រូវបានស្នើឱ្យគូសប្លង់បរិវេណអគារ ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ ដើម្បីឲ្យអាចក្លាយទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់សហគមន៍។ សាលារៀនមានសាលសិក្ខាសាលា សម្រាប់សកម្មភាពក្រៅកម្មវិធីសិក្សា និងអន្តេវាសិកដ្ឋាន សម្រាប់ធ្វើជាម្ចាស់ផ្ទះទស្សនកិច្ចសិល្បករ និងគ្រូបង្រៀន។ គ្រឹះស្ថានអប់រំរៀបចំផែនការមេ ដោយក្រុមហ៊ុន ZHA មួយនេះ រួមមានសាលារៀន អាគារសេវាកម្ម និងអន្តេវាសិកដ្ឋាន តភ្ជាប់ដោយផ្ទាល់ជាមួយតំបន់ជុំវិញជនបទ។ ថ្នាក់រៀនអនុញ្ញាតឱ្យមានវិធីសាស្ត្ររៀនផ្សេងៗគ្នា នៅខាងក្នុង និងនៅខាងក្រៅ ហើយត្រូវបានរៀបចំឡើងឲ្យមានពន្លឺនិងខ្យល់ធម្មជាតិចេញចូលដ៏ល្អប្រសើរ អមជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅជុំវិញ។ ដោមរាងក្ដោបនិងបិទជិតជារចនាសម្ព័ន្ធសំខាន់របស់សាលា ដោមទាំងអស់មានមុខចំហ និងបែរទៅរកទន្លេ។ រូបរាងនៃដំបូលនិងផ្នែកបន្ថែមនៃជញ្ជាំងរបស់អគារ ធានានូវនិចលភាពកម្ដៅដ៏ល្អប្រសើរ ដែលផ្ដល់នូវម្លប់និងអាកាសធាតុត្រូពិក នៅកន្លែងបង្រៀននិងរៀន។ ទីធ្លាកណ្ដាលដ៏ធំរបស់អគារបែរទៅផ្លូវធំ និងសួនកុមារ។ ផ្នែកខាងក្រៅ និងដំបូលរបស់សាលារៀនត្រូវបានគ្របដណ្ដប់ដោយក្បឿងសេរ៉ាមិចក្នុងស្រមោលផ្សេងៗគ្នានៃពណ៌ អាស្រ័យលើមុខងារដែលមាននៅក្នុងអគារ។ ដើម្បីកាត់បន្ថយពេលវេលាសាងសង់អប្បបរមា ក្រុមហ៊ុន ZHA បានស្នើឲ្យរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកនៃការសាងសង់បេតុង ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីនៃការចាក់ពុម្ព ដែលបានរៀបចំការដ្ឋានដោយគ្រឿងយន្តឧស្សាហកម្ម ដើម្បីបង្កើតរចនាសម្ព័ន្ធរាងធុងសាំងនិងប៉ារ៉ាម៉ែត្រ ដែលពន្លឿនដំណើរការសាងសង់ និងកាត់បន្ថយការចំណាយ។ https://youtu.be/doIb-3lkonA
អត្ថបទដោយ: Dara