ក្រុមហ៊ុនធំៗផ្គុំគ្នាបង្កើតរថភ្លើង Hyperloop

យោងតាមគេហទំព័រ Global Construction Review ក្រុមហ៊ុនបច្ចេកវិទ្យា Hyperloop ឈានមុខចំនួនបួនបានរួមបញ្ចូលគ្នា ដើម្បីបង្កើតស្តង់ដារអន្តរជាតិ និងក្របខ័ណ្ឌបទបញ្ញត្តិ សម្រាប់ប្រព័ន្ធធ្វើដំណើររថភ្លើងបំពង់ស្រូប។
ក្រុមនេះត្រូវបានចងក្រងឡើង ដោយការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន TransPod របស់កាណាដា ក្រុមហ៊ុន Hardt Hyperloop របស់ហុឡង់ដ៍ ក្រុមហ៊ុន Zeleros Hyperloop និងក្រុមហ៊ុន Hyper Poland របស់អេស្ប៉ាញ ហើយជាគម្រោងដំបូងដែលបង្កើតឡើង ដើម្បីធ្វើឱ្យមានស្តង់ដារទូទាំងពិភពលោក និងជំរុញការដឹកជញ្ជួន Hyperloop ឆ្ពោះទៅរកការអនុវត្តសកល។
កិច្ចព្រមព្រៀងរួមគ្នានេះ បានធ្វើឲ្យការអភិវឌ្ឍបច្ចេកវិទ្យា Hyperloop ចូលក្នុងដំណាក់កាលថ្មីមួយ។ ភាពជាដៃគូនេះបើកចំហ ដល់គ្រប់ឧស្សាហកម្មប្រតិបត្តិ វិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័ននិយតករ ដើម្បីចងក្រងស្តង់ដារមួយ។
លោក Mars Geuze សហស្ថាបនិក ក្រុមហ៊ុន Hardt Hyperloop បានមានប្រសាសន៍ថា "ដំណោះស្រាយ នៃការដឹកជញ្ជូនតាមផ្លូវគោក ដូចជា Hyperloop តម្រូវឱ្យមានការគាំទ្រយ៉ាងទូលំទូលាយ ទាំងពីវិស័យឯកជន និងសាធារណៈ ដើម្បីទទួលយក។ កាលពីឆ្នាំមុន យើងបានឃើញអ្នកដឹកនាំឧស្សាហកម្មជាច្រើនចូលរួមអភិវឌ្ឍ Hyperloop។ "យើងសូមអញ្ជើញអ្នករាល់គ្នា ឱ្យចូលរួមក្នុងចលនានេះ ដើម្បីធ្វើឱ្យវាក្លាយជាការពិត"។
លោក Juan Vicénជាសហស្ថាបនិកក្រុមហ៊ុន Zeleros Hyperloop បាននិយាយថា "យើងកំពុងបង្កើតសករាជថ្មីមួយ នៅក្នុងការដឹកជញ្ជូនល្បឿនលឿន ហើយកិច្ចសហប្រតិបត្តិការក្នុងការបង្កើតស្តង់ដារ Hyperloop គឺជាគន្លឹះដើម្បីធានាថា ពិភពលោកទាំងមូលទទួលបានប្រយោជន៍ពីវា"។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Aecom និងក្រុមហ៊ុន Virgin បានបញ្ចេញនូវរចនាបថស្ថានីយដំបូងរបស់ Denver Hyperloop ហើយក្រុមហ៊ុន Virgin Hyperloop One និងក្រុមហ៊ុន Dubai's DP World បានប្រកាសថា "Cargospeed" ជាប្រព័ន្ធមួយ ដែលនឹងដឹកជញ្ជូនទំនិញ ដោយប្រើប្រាស់បច្ចេកវិទ្យា Hyperloop។
https://youtu.be/Yd88Z1Xxmdc
អត្ថបទដោយ:
Dara

