កីឡាដ្ឋានជាតិរាងសម្បុកសត្វរបស់ចិន សង់ឡើងដោយប្រើដែកជាង៥មុឺនតោន

កីឡាដ្ឋានជាតិរាងសម្បុកសត្វរបស់ចិន សង់ឡើងដោយប្រើដែកជាង៥មុឺនតោន

ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច ឆ្នាំ ២០០៨ ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញពីស្ថាបត្យកម្មរបស់ខ្លួនគឺជាគម្រោងដែលស្ថាបនាឡើងនូវកីឡាដ្ឋានជាតិប៉េកាំងដែលសាងសង់ដោយដែក ដូចជាប៉ម Eiffel របស់បារាំងដែរ។ តាមគេហទំព័រ The Balance Small Business បានបង្ហាញថា កីឡាដ្ឋាននេះមានរូបរាងដូចជាសម្បុកសត្វ ហើយត្រូវចំណាយពេលសាងសង់រយៈពេល ៥ឆ្នាំ ដោយប្រើដែកអស់ ៤២,០០០តោន ដែលជាសំណង់ដែកធំជាងគេបំផុតនៅលើពិភពលោក។ ស្ថិតក្នុងដំណាក់កាលឌីហ្សាញគម្រោងនេះ ក្រុមហ៊ុនស្ថាបត្យកម្មស្វីសដែលមានឈ្មោះថា Herzog & de Meuron រួមជាមួយនឹងដៃគូរបស់ខ្លួន ក្រុមហ៊ុន Arup និងក្រុមហ៊ុន China Architecture Design & Research Group បានមានបញ្ហាមួយចំនួនចំពោះកីឡាដ្ឋាននេះ។ បញ្ហាសំខាន់នោះគឺ ដែកសរុបមានទម្ងន់រហូតដល់ទៅ ៤២,០០០តោនឯណោះ តើវាអាចនឹងបាក់រលំធ្លាក់មកក្រោមឬទេ នៅពេលដែលសសរទ្រទាំង ៧៨ដើមត្រូវបានគេដកចេញ? ម្យ៉ាងទៀតនៅទីក្រុងប៉េកាំងនៅរដូវក្តៅ ស៊ីតុណ្ហភាពអាចលើសពី ៣០អង្សាសេ និងនៅរដូវរងារស៊ីតុណ្ហភាពអាចដល់ -២០អង្សាសេ ដែលទាំងនេះមិនមែនជាបញ្ហាតូចតាចឡើង។   កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) ដើម្បីដោះស្រាយនូវបញ្ហាវិស្វកម្មទាំង ៣ខាងលើនេះ ក្រុមអ្នកឌីហ្សាញ ជាមួយនឹងក្រុមហ៊ុនផលិតដែកប្រទេសចិនដែលមានឈ្មោះថា Baosteel និង Wuhan Iron & Steel បានផលិតដែកថ្មីដែលធន់ និងស្វិត ហើយគុណភាពស្របតាមសេចក្តីត្រូវការនៃគម្រោងនេះ។ យ៉ាងណាម៉ិញ ចំពោះការផ្សាដែកនៃកីឡាដ្ឋាននេះ អាចធ្វើបាននៅតែពេលយប់តែប៉ុណ្ណោះ ព្រោះជាពេលវេលាមួយដែលមានសីតុណ្ហភាពសមស្របចន្លោះពី ១៥ ទៅ ១៦អង្សារសេ។ កម្មករត្រូវផ្សារដែកចំនួន ៣យប់ជាប់គ្នា ដើម្បីផ្សាដែកចំនួន ៣២០គីឡូម៉ែត្រឱ្យចេញជារូបរាងរបស់កីឡាដ្ឋាន។ គួរបញ្ជាក់ថា កីឡាដ្ឋានប៉េកាំងនេះមានកំពស់ប្រមាណ ៦៩.២ម៉ែត្រ ប្រវែង ៣៣០ម៉ែត្រ និងទំហំ ២២០ម៉ែត្រ ហើយទម្ងន់សរុបនៃសំណង់ប្រមាណជា ១១០,០០០តោន ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណជា ២.៣ពាន់លានយ៉េន (ជិត ៣៤៤ លានដុល្លារអាមេរិច)៕ កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំងពេលកំពុងសាងសង់ (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) ទិដ្ឋភាពខាងក្នុងនៃកីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google) កីឡាដ្ឋានជាតិប៉េកាំង (រូបភាពពី google)

អត្ថបទដោយ: Sreyluch