អគារ Jeddah នឹងក្លាយជាអគារខ្ពស់ជាងគេលើលោក
គិតត្រឹមដើមឆ្នាំ ២០១៨ អគារ Jeddah សាងសង់បានចំនួន ៦៣ ជាន់ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ។ អ្នកនាំពាក្យរបស់គម្រោងនេះបានប្រាប់ឱ្យដឹងពីដំណើរការសាងសង់អគារ នេះថា ការសាងសង់ជៀសមិនផុតពីភាពយឺតយ៉ាវនោះទេ ព្រោះតែមានបញ្ហាបច្ចេកទេស។ អគារនេះមានកម្ពស់សរុបចន្លោះពី ១០០០ ម៉ែត្រ ដល់ ១១៣៨ ម៉ែត្រ ដោយគ្រោងនឹងដណ្តើមតំណែងជាអគារខ្ពស់បំផុតនៅលើពិភពលោកពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ។ អគារនេះមានចំនួន ២៥២ ជាន់ ដែលមានផ្ទៃក្រឡាស្មើនឹង ២៤៣,៨៨៦ ម៉ែត្រការ៉េ ដោយវិនិយោគទឹកប្រាក់ប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក។ រូបភាពគម្រោងអគារ Jeddah (រូបភាពពីវេបសាយ skycraper center) លោក Mounib Hammoud ដែលជាអគ្គនាយកក្រុមហ៊ុន Jeddah Economic Co. ហៅកាត់ថា JEC បាននិយាយថា «យើងត្រូវបានប្រឈមមុខនឹងការយឺតយ៉ាវលើគម្រោងនេះ ហើយយើងនឹងបើកឱ្យដំណើរការអគារមួយនេះនៅឆ្នាំ ២០២០»។ លោកបានបន្ថែមថា ការស្ថាបនាគម្រោងនេះនឹងត្រូវបន្តដំណើរឆ្ពោះទៅមុខ ទោះបីជាមានការលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុនក៏ដោយ។ កាលពីកន្លងមក មានព័ត៌មានលេចលឺថា ក្រុមហ៊ុន JEC ដែលជាកម្មសិទ្ធរបស់វិនិយោគិនអារ៉ាប៊ីសាអូឌីត រួមជាមួយនឹងក្រុមហ៊ុន Kingdom Holding Co ដែលមានភាគហ៊ុនចំនួន ៣៣% និងក្រុមហ៊ុនសំណង់ធំបំផុត Saudi Binladin Group ដែលមានភាគហ៊ុនចំនួន ១៦% ថែមទាំងជាអ្នកម៉ៅការធំនៃគម្រោងនេះ ត្រូវបានរងផលប៉ះពាល់ដោយអំពើពុករលួយ។ រូបភាពគម្រោងអគារ Jeddah (រូបភាពពីវេបសាយ skycraper center) បើទោះបីជាធ្លាប់ការចោទប្រកាន់ទាំងនេះក្តី ការស្ថាបនាអគារនៅតែបន្តទៅមុខជានិច្ច ជាមួយនឹងការចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីកិច្ចសន្យាត្រូវបានប្រគល់ជូនដោយ Jeddah Tower និង Jeddah Economic City កាលពីខែ មករា កន្លងមកនេះ។ គួរបញ្ជាក់ថា ការងារហេដ្ឋារចនាសម្ព័ន្ធនៃអគារនេះ នឹងបញ្ចប់ក្នុងរយៈពេល ១២ ខែ ក្នុងតម្លៃ ១៦៥.៣ លានដុល្លារ ដែលទទួលខុសត្រូវដោយក្រុមហ៊ុនពាណិជ្ជកម្ម និងសំណង់។ អគារថ្មីនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០២០ ខាងមុខនេះ៕ រូបអគារ Jeddah កំពុងសាងសង់ (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបភាពគម្រោងអគារ Jeddah (រូបភាព៖ skycraper center) រូបអគារ Jeddah កំពុងសាងសង់ (រូបភាព៖ skycraper center)