អេហ្សីបបង្កើតរោងចក្រធ្យូងថ្មធំបំផុតក្នុងលោក

អេហ្សីបបង្កើតរោងចក្រធ្យូងថ្មធំបំផុតក្នុងលោក
យោងតាមគេហទំព័រ Global Construction Review ក្រុមហ៊ុនចិន Shanghai Electric និងក្រុមហ៊ុន Dongfang Electric Cooper បានសហការជាមួយក្រុមហ៊ុនម៉ៅការអេហ្ស៊ីប Hassan Allam Construction ដើម្បីស្ថាបនាស្ថានីយថាមពលធ្យូងថ្មដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានទីតាំងនៅខាងក្រៅកំពង់ផែ Hamrawein។ សម្ព័ន្ធក្រុមហ៊ុននេះបានឈ្នះកិច្ចសន្យាសាងសង់រោងចក្រអគ្គិសនីធ្យូងថ្មថ្មី ដែលមានថាមពលធ្យូងថ្ម៦.០០០មេហ្គាវ៉ាត់ នៅក្នុងទីក្រុង Hamrawein បន្ទាប់ពីពួកគេបានដាក់តម្លៃទាបបំផុត។ វាត្រូវបានគេរាយការណ៍ថា ការដេញថ្លៃចុងក្រោយ ដែលក្រុមហ៊ុន Sanghai និងក្រុមហ៊ុន Dongfang បានដេញក្នុងការសាងសង់គម្រោងនេះ មានតម្លៃ៤,៥ពាន់លានដុល្លារ តិចជាងក្រុមហ៊ុន GE ចំនួន៨០០លានដុល្លារ និងតិចជាងក្រុមហ៊ុនជប៉ុនចំនួន១,៨ពាន់លានដុល្លារ។ សមត្ថភាពផលិតរបស់ស្ថានីយនេះនឹងមានកម្រិត៥០០មេហ្គាវ៉ាត់ ច្រើនជាងរោងចក្រអគ្គិសនី Taichung នៅក្នុងតៃវ៉ាន់ ដែលបច្ចុប្បន្នគ្រង់កំណត់ត្រាជារោងចក្រធ្យូងថ្មធំបំផុតរបស់ពិភពលោក និងផលិតកម្មកាបូន។ ក្នុងឆ្នាំ២០០៩ រោងចក្រនេះផលិតបាន៣៦លានតោន ឬបរិមាណប្រហែលស្មើនឹងប្រទេសស្វីស​ទាំងមូល។ អគ្គិសនីអេហ្ស៊ីបបាននិយាយថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ ជាមួយសម្ព័ន្ធក្រុមហ៊ុននេះក្នុងពេលឆាប់ៗ ដោយការសាងសង់គ្រោងនឹងមានរយៈពេលពី៦ ទៅ៧ឆ្នាំ។ ប្រទេសអេហ្ស៊ីបកំពុងសម្លឹងបង្កើនការចំណាយលើផលិតកម្មអគ្គិសនី ក្រោយពីមានការខ្វះខាតខ្លាំងក្នុងប៉ុន្មានឆ្នាំនេះ បន្ទាប់ពីមានការបះបោរឆ្នាំ២០១១ ដែលនាំឱ្យមានការកាត់ផ្ដាច់ញឹកញាប់នៅរដូវក្ដៅ និងកាត់បន្ថយផលិតកម្មឧស្សាហកម្ម។
អត្ថបទដោយ: Dara