(មានវីដេអូ) អគារខ្ពស់ក្នុងខ្សែភាពយន្តរឿង Skyscraper ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

(មានវីដេអូ) អគារខ្ពស់ក្នុងខ្សែភាពយន្តរឿង Skyscraper ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
ខ្សែភាពយន្តប្រភេទផ្សងព្រេង ដែលមានចំណងជើងថា Skyscraper សម្ដែងដោយ The Rock ត្រូវបានដាក់បញ្ចាំងកាលពីថ្ងៃ សុក្រ ទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ នៅសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយនិយាយពីអគារខ្ពស់កម្ពស់ ២៤០ ជាន់នៅទីក្រុងហុងកុង ដែលត្រូវបានភ្លើងឆាបឆេះ។ ការពិតទៅ អគារខ្ពស់ក្នុងរឿងនេះ មិនមែនជាអគារពិតប្រាកដនោះទេ តែវាត្រូវបានរចនាឡើងដោយស្ថាបត្យករ ២ នាក់ គឺលោក Adrian Smith និង Gordon Gill។ អគារខ្ពស់ក្នុងរឿងនេះ ត្រូវបានរចនាឡើង ដោយបំពាក់ប្រព័ន្ធ និងសម្ភារៈ ដែលពុំមាននាពេលបច្ចុប្បន្ននេះ។  លោក Rawson Marshall Thurber ដែលជាអ្នកដឹកនាំរឿង បាននិយាយថា គាត់មានគោលបំណងចង់ឲ្យទស្សនិកជនមើលទៅជឿជាក់ថា អគារនេះមានពិតប្រាកដមែន។ ជាលទ្ធផល អគារខ្ពស់ក្នុងខ្សែភាពយន្តនេះ មើលទៅដូចជាអគារពិតប្រាកដមែន ដោយអ្នកទស្សនាស្ទើរតែមិនជឿថា វាគ្រាន់តែជាការបង្កើតឡើងប៉ុណ្ណោះ។  តើប្រិយមិត្តបានទស្សនាខ្សែភាពយន្តដ៏អស្ចារ្យនេះហើយ ឬនៅ? Photo: https://nomoreworkhorse.com Photo: www.skyscrapermovie.com
អត្ថបទដោយ: Medikan