ជប៉ុនត្រៀម ៣៥០០ លានដុល្លារសម្រាប់ស្តារប្រទេសឡើងវិញពីគ្រោះទឹកជំនន់

ជប៉ុនត្រៀម ៣៥០០ លានដុល្លារសម្រាប់ស្តារប្រទេសឡើងវិញពីគ្រោះទឹកជំនន់
យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Japan Today បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសជប៉ុនត្រូវបានបំផ្លាញ ដោយគ្រោះមហន្តរាយភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីយ៉ាងធ្ងន់ធ្ងរចាប់ពីខែកក្កដានេះ។ បច្ចុប្បន្នរដ្ឋាភិបាលជប៉ុនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្ថាបនាប្រទេសឡើងវិញ ដោយបានប្រកាសពីការប្រមូលមូលនិធិបម្រុង ដើម្បីផ្តល់ស្បៀងអាហារ និងវត្ថុចាំបាច់ដទៃទៀត ក្នុងការផ្គត់ផ្គង់ដល់តំបន់នានា ដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ បាននិយាយថា លោកនឹងធ្វើដំណើរទៅតំបន់ អូកាយ៉ាម៉ា ដែលជាខេត្តមួយរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយនឹងបន្តទៅពិនិត្យតំបន់ ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ ដើម្បីវាយតម្លៃលើការ​ខូចខាត និងស្តាប់នូវអ្វី ដែលជនរងគ្រោះក្នុងតំបន់នោះត្រូវការ។ រូបពី៖ scmp.com ដោយឡែកលោក Yoshihide Suga ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ចំនួនប្រហែល ២ ពាន់លានយ៉េន (១៨ លានដុល្លារ) នឹងត្រូវចំណាយសម្រាប់អាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់ជនរងគ្រោះ ដោយសាគ្រោះមហន្តរាយពីធម្មជាតិនេះ។ ចំណែកទំហំទឹកប្រាក់ដែលរដ្ឋាភិបាលជប៉ុនត្រៀមចំណាយនោះ ត្រូវបានលោក Taro Aso រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុនិយាយថា យ៉ាងហោចណាស់មានប្រហែល ៣,៥០០ រយលានដុល្លារ នឹងត្រូវត្រៀមសម្រាប់បម្រុងលើការគ្រប់គ្រងគ្រោះមហន្តរាយនាពេលបច្ចុប្បន្ន។ ដោយនេះគ្រាន់តែជាការវាយតម្លៃមួយប៉ុណ្ណោះ រីឯភាពជាក់ស្តែងយ៉ាងណាវិញ រដ្ឋាភិបាលជប៉ុននឹង សរុបទិន្ន័យទាំងស្រុងនៅពេលដំណើរការ ស្តាហេដ្ឋារចនាសម្ព័ន្ធដែលខុខាតបញ្ចប់ជាស្ថាពរ។ គ្រោះមហន្តរាយនេះ បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន ជាពិសេសផ្ទះប្រជាជន ដីស្រែចំការ យាន្តយន្ត និងបានបំផ្លាញនៅក្នុងខេត្តចំនួន១២ នោភាគខាងលិចនៃប្រទេសជប៉ុនស្ទើរតែទាំងមូល។ រីឯរដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា ផ្ទះចំនួន ៣០០,០០០ ខ្នង ក្នុងខេត្តចំនួន ១២ នៅភាគខាងលិចជប៉ុន គឺនៅតែមិនមានទឹកស្អាតប្រើ ដោយសារទឹកជំនន់។ យោងតាមទូរទស្សន៍ NHK របស់ជប៉ុន បានឱ្យដឹងថា មនុស្សចំនួនប្រហែល ២០០ នាក់ត្រូវបានស្លាប់ ផ្ទះប្រហែល៤០០ខ្នងត្រូវបានបំផ្លាញ នឹង មនុសជាង ៨លាននាក់ត្រូវចាក់ចេញពីលំនៅដ្ឋានរបស់ខ្លួន៕   រូបពី៖ AP.com រូបពី៖ theguardian.com
អត្ថបទដោយ: Medikan