សណ្ឋាគារ SUN & MOON, THE LIGHT ដ៏ប្រណិត នឹងបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ

សណ្ឋាគារ SUN & MOON, THE LIGHT ដ៏ប្រណិត នឹងបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ
គម្រោងសាងសង់សណ្ឋាគារ SUN & MOON, THE LIGHT សណ្ឋាគារផ្កាយ ៤ ដ៏ប្រណិត និងទំនើបមួយទៀត នឹងលេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញ ក្រោមគម្រោងសាងសង់របស់ The SUN & MOON។ សណ្ឋាគារដ៏ទំនើបនេះ នឹងសម្រេចការសាងសង់នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០។ គម្រោងដ៏អស្ចារ្យមួយនេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ តាមបណ្ដោយមហា​វិថី​នរោត្តម ជិតស្ពានព្រះមុនីវង្ស។ លោក Noel O Furrer នាយកគ្រប់គ្រងទូទៅបានឲ្យដឹងថា គោលបំណងរបស់ក្រុមហ៊ុន SUN & MOON ទទួលបានគំនិតចេញពីការត្រួសត្រាយ និងបទពិសោធន៍ដ៏គួរឲ្យចងចាំនៅក្នុងពិភពបដិសណ្ឋារកិច្ច។ លោកបានបន្តថា យើងមានគោលបំណងបង្កើតភាពច្នៃប្រឌិត និងបទពិសោធន៍ដ៏អស្ចារ្យមួយជូនដល់ភ្ញៀវ និងដើម្បីបំពេញបន្ថែមលើបាវចនា ការស្នាក់​នៅ​ និងការបណ្ដុះគំនិត។ ពិធីសែនក្រុងពាលី ចាប់ផ្តើមបុកគ្រឹះនៃការចាប់បដិសន្ធិនៃសណ្ឋាគារសាន់អ៊ែនមូនថ្មីមួយទៀត សណ្ឋាគារ SUN & MOON, THE LIGHT នឹងមានរូបរាងគួរឲ្យទាក់ទាញជាមួយការរចនាដ៏អស្ចារ្យ ដោយមានអគារ ២ ជាប់គ្នា។ គម្រោងសណ្ឋាគារថ្មីនេះ ស្ថិតលើផ្ទៃដីទំហំ ១៧ ២០០ ម៉ែត្រការ៉េ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrien Desport Architects (ADA)។ សណ្ឋាគារលំដាប់ផ្កាយ ៤ នេះ មានទីតាំងល្អ ដោយស្ថិតនៅមិនឆ្ងាយពីវិមានឯករាជ្យ ព្រះបរម្យរាជ្យវាំង និងសារមន្ទីរ ហើយស្ថិតនៅជាប់ស្ថានទូត ធនាគារ និងលំនៅដ្ឋានប្រណិតៗជាច្រើន។ សណ្ឋាគារ SUN & MOON, The Light របស់ក្រុមហ៊ុន SUN & MOON នឹងក្លាយជាសណ្ឋាគារមួយដ៏ល្អសម្រាប់អ្នកអាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ គម្រោងសាងសង់សណ្ឋាគារ SUN & MOON, THE LIGHT សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.sunandmoonhotel.com ទំព័រហ្វេសប៊ុក: SUN & MOON, Urban Hotel សម្រាប់ការទាក់ទងសូមសម្ភាសន៍ សូមទាក់ទងជាមួយ លោក គ្រុយ ឫទ្ធី​(Alex) ប្រធានផ្នែកលក់ និងទីផ្សារនៃសណ្ឋាគារ SUN & MOON, Urban Hotel តាមរយៈ៖​ ទូរស័ព្ទដៃ: +855​ 17 575 718/ +855 85 333 681 ទូរស័ព្ទលើតុ: +855 23 961 888 អសយដ្ឋានអ៊ីម៉ែល: [email protected]
អត្ថបទដោយ: Medikan