ផ្លូវមួយចំនួនតាមខេត្តនានាត្រូវជួសជុល និងកែលម្អឡើងវិញ

ផ្លូវមួយចំនួនតាមខេត្តនានាត្រូវជួសជុល និងកែលម្អឡើងវិញ
ផ្លូវមួយចំនួនធំនៅក្នុងប្រទេសកម្ពុជា​បានខូចខាតជាច្រើនកន្លែង ដូចជានៅតាមខេត្តកែប ខេត្តតាកែវ​ ខេត្តកំពត ខេត្តស្វាយរៀង និងខេត្តកោះកុងជាដើម។ បើតាមហ្វេសប៊ុកផេករបស់ក្រសួងសាធារណ:ការ និងដឹកជញ្ចូន កាលពីថ្ងៃទី ០២​ ខែ កក្តដា ឆ្នាំ​ ២០១៨ បានបង្ហាញពីសមិទិ្ធផលខ្លះពីការជួសជុលផ្លូវមួយចំនួននៅតាមខេត្តនានា។ គួរបញ្ចាក់ផងដែរថា ចំពោះការស្ថាបនាជួសជុលឡើងវិញនេះ គឺបន្ទាប់ពីផ្លូវទាំងនោះទទួលរងការខូចដោយមូលហេតុផ្សេងៗកន្លងមក។ ផ្លូវខ្លះមានការបាក់បែក ចង្ហុកធំៗ​​ ដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ កាលពីថ្ងៃទី ២៩ ខែមិថុនា ២០១៨ កន្លងទៅ មន្ទីរសាធារណការ និង​​ដឹកជញ្ជូនខេត្តកែប បានជួសជុលស្ថាបនាផ្លូវក្រាលកៅស៊ូ AC និងមានរៀបចំខឿនបេតុង និងគូសគំនូសចរាចរណ៍ឡើងវិញ នៅចំណុចផ្លូវជាតិលេខ ៣៣A​ នៃខេត្តកែប ដើម្បីឲ្យមានភាពងាយស្រួលក្នុងការបើកបរ​ និង​ជាពិសេសជួយលើកសម្រស់ផ្លូវមួយនេះឲ្យកាន់ស្រស់ស្អាតបន្ថែមទៀត។ ជាពិសេស ផ្លូវមួយនេះក៏ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកទំនិញឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣ ផងដែរ។ ចំណែកខេត្តតាកែវវិញ ក៏មិនខុសពីខេត្តកែបដែរ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានធ្វើការចាក់កៅស៊ូបន្ស៊ី ​និងសំអាតរុក្ខជាតិសងខាងផ្លូវនៅតាមផ្លូវមួយចំនួនដូចជា ផ្លូវជាតិលេខ២,៣,៤១ និងផ្លូវខេត្តលេខ​​ ១២២,១៣២,១២៩​ កាលពីថ្ងៃទី ២៨-៣០ មិថុនា ២០១៨។ រូបភាពបានពីក្រសួងសាធារណការ និងដឹកជញ្ជូន ដូចគ្នានេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ក៏បានធើ្វការជួសជុល ផ្លូវជាតិលេខ​ ៤៨ ដោយចាក់កៅស៊ូលាយស្រាប់ AC នៅលើថ្នល់ដែលប្រេះស្រាំ ដែលបង្កភាពលំបាកក្នុងការធើ្វដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៩ មិថុនា ២០១៨​ កន្លងទៅនេះ។ ហើយជាពិសេស ក្នុងការជួសជុល កែលំអរឡើងវិញនូវផ្លូវថ្នល់ប៉ុន្មានខេត្តខាងលើនេះ គឺដើម្បីជួយសម្រួលដល់ការធើ្វដំណើររបស់ប្រជាពលដ្ឋឲ្យមានភាពងាយស្រួល កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ​និងលើកសម្រស់សោភ័ណភាពប្រទេសកម្ពុជាផងដែរ។ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន រូបភាពបានពីក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទដោយ: Medikan