(មានវីដេអូ) ​MAXXI ស្ថាបត្យកម្ម​ដំបូង​របស់​ហ្សាហា ហាឌីត នៅ​អ៊ីតាលី

(មានវីដេអូ) ​MAXXI ស្ថាបត្យកម្ម​ដំបូង​របស់​ហ្សាហា ហាឌីត នៅ​អ៊ីតាលី
សារមន្ទីរជាតិ MAXXI នៃ​​សិល្បៈ​​សតវត្ស​ទី២១ គឺ​ជា​សារមន្ទីរជាតិ​​សិល្បៈ​សហសម័យ និង​ស្ថាបត្យកម្ម នៅ​សង្កាត់ Flaminio នៃ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ យោង​តាម​គេហទំព័រ ​FLOORNATURE សារមន្ទីរ​នេះ​ត្រូវ​បាន​គ្រប់គ្រង ដោយ​សហព័ន្ធ​មួយ ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​បេតិកភណ្ឌ​វប្បធម៌​អ៊ីតាលី។ វា​ជា​អគារ​ពហុ​ចន្លោះ ដែល​ត្រូវ​បាន​​រចនា​ប្លង់​ឡើង​​ដោយ​ស្ថាបត្យករ​ល្បីល្បាញ លោក​ស្រី​ហ្សាហា ហាឌីត ក្នុង​​ការ​​ប្ដេជ្ញា​ចិត្ត ដើម្បី​ពិសោធន៍ និង​គំនិត​​​ច្នៃ​ប្រឌិត សម្រាប់​​សិល្បៈ និង​ស្ថាបត្យកម្ម។ នៅ​ថ្ងៃ​ទី២៣ ខែ​មិថុនា សហព័ន្ធ Maxxiin Rome​ បាន​បើក​ការ​​តាំង​ពិព័រណ៍​មួយ ​មាន​ចំណង​ជើង​ថា "L'Italia di Zaha Hadid" ក្នុង​ការ​​ប្រារព្ធ​ស្ថាបត្យកម្ម​របស់​លោក​ស្រី​ហ្សាហា ហាឌីត ដែល​បាន​ស្លាប់​នៅ​ថ្ងៃទី៣១ ខែ​មេសា ឆ្នាំ២០១៦។ សារមន្ទីរ​សិល្បៈ MAXXI ត្រូវ​បាន​ប្រកាស​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០០០ និង​បាន​ប្រើ​ពេល​​ជាង១០ឆ្នាំ ដើម្បី​បញ្ចប់​​ការ​សាងសង់ និង​ជា​អគារ​ដំបូង ដែល​លោកស្រី​ហ្សាហា ហាឌីត​ បាន​រចនា​ឡើង​​ក្នុង​ប្រទេស​អ៊ីតាលី។ សារមន្ទីរ​ជាតិ​​ នៃ​សិល្បៈ​​សតវត្សរ៍ទី២១ នៅ​ទីក្រុង​រ៉ូម​នេះ ជា​​គំរូ​​ស្ថាបត្យកម្ម​ដំបូង​របស់​លោក​ស្រី ​​​បន្ទាប់​មក​​​សារមន្ទីរ​ភ្នំ Messner នៅ​តំបន់ Plan de Corones កំពង់ផែ​សមុទ្រ Salerno នៃ​គម្រោង City Life ដែល​​ការ​សាងសង់​ជិត​ត្រូវ​បាន​បញ្ចប់​ហើយ នៅ​ក្នុង​ទីក្រុង Milan និង​ទី៣​ ស្ថានីយ​រថភ្លើង​ល្បឿន​លឿន នៅ​ទីក្រុង​ Afragola។ ការ​តាំង​ពិព័រណ៍​នេះ ជា​ការ​ឧទ្ទិស​របស់​ប្រទេស​អ៊ីតាលី ទៅ​​ដល់​​រចនាបថ​របស់​​លោកស្រី និង​រួម​បញ្ចូល​ទាំង​វត្ថុ​និង​គ្រឿង​សង្ហារិម ដែល​មើល​​ទៅ​ដូចជា​​ស្ថាបត្យកម្ម​ពិត​ ខណៈ​​​ពួកគេ​ចែក​រំលែក​ដំណើរការ​រចនាបថ​​ទូទៅ។ ​ស្នាដៃ​ទាំងអស់​​ជា​លទ្ធផល នៃ​ពិសោធន៍​​ឥត​ឈប់ឈរ ដែល​បង្ហាញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​​ តាមរយៈ​គំនូរ និង​វីដេអូ។ https://youtu.be/Kv3feYibIUk
អត្ថបទដោយ: Dara