(មានវីដេអូ) ចិនសា្ថបនាស្ពានលើមហាសមុទ្រ ដែលវែងជាងគេក្នុងលោក

(មានវីដេអូ) ចិនសា្ថបនាស្ពានលើមហាសមុទ្រ ដែលវែងជាងគេក្នុងលោក
ថ្មីៗនេះប្រទេសចិនបានបញ្ចប់ការសាងសង់​​​ស្ពាន ដែលវែងជាងគេនៅលើពិភពលោក​  ដោយឆ្លងកាត់មហាសមុទ្រ ដែលតភា្ចប់ទីក្រុងហុងកុង -ទីក្រុងហ្ស៊ូហៃ-និង ទីក្រុងម៉ាកាវ​ ​ ដែលចំណាយថវិកា​ ២ម៊ឺុនពាន់លាន​ដុល្លា មានប្រវែង ២៣ គីឡូម៉ែត្រ ផ្លូវរូងក្រោមដី៧គីឡូម៉ែត្រ និងកោះសិប្បនិម្មិតចំនួន២​ និង មានប្រវែងលាតសន្ធឹង ៥៥ គីឡូម៉ែតលើផ្ទៃសមុទ្រ ។ រីឯសម្រាប់ ការប្រើប្រាស់​ដែក​ថែបអស់ចំនួន ៤២០ ០០០ តោនឯណេះ។នេះបើតាមរបាយការណ៍របស់ព័ត៌មានក្រៅស្រុកបានចេញផ្សាយ។ ដោយឡែក ក្នុងការសាងសង់គម្រោងនេះ មិនត្រឹមតែកំពូលវិស្វករជនជាតិចិននោះទេ ថែមទាំងមាន អ្នកជំនាញមកពីបណ្តាលប្រទេសផ្សេងៗចំនួន ១៤ ប្រទេសរួមមាន អង់គ្លេស អាមេរិក ជប៉ុន ហូឡង់ ដេនម៉ាក ស្វ៊ីស និង ប្រទេសជាច្រើនទៀត។ គួររំលឺកផងដែរការសាងសង់ស្ពាននេះ បានប្រើអស់រយះពេល ៧ ឆ្នាំដែលចាប់តាំងពីឆ្នាំ ​២០១១ មក។ ​​​ស្ពាននេះមិនត្រឹមតែជាភស្តុតាងបញ្ជាក់ពីបច្ចេកទេសវិស្វកម្មប្រទេសចិននោះទេ ប៉ុន្តែជាការបង្ហាញនូវឥទ្ធិពលនិងអំណាចនៃនយោបាយភូមិសាស្ត្ររបស់ប្រទេសចិនផងដែរ។​ ដែលធ្វើឡើងដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ ពី​ទីក្រុង​ហុងកុង ទៅកាន់​ទីក្រុង​ហ្ស៊ូហៃ ដែលប្រើរយះពេល ៣ ម៉ោង ឲ្យមក​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ។ ​​​បើយោងតាមការិយាល័យគ្រប់គ្រងស្ពានរបស់ទីក្រុង ហុង កុង  បានឲ្យដឹងថា នឹងធ្វើការត្រួតពិនិត្យរថយន្តឆ្លងឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោង។ កាត់ដាច់ដោយឡែកពីគ្នានៅចុងម្ខាងនៃស្ពាន បន្ទាប់ពីវាត្រូវបានបើកឱ្យចរាចរណ៍ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើស្ពាន ហើយគ្រប់គន្លងនៃផ្លូវសំរាប់យានយន្តទាំងអស់ គឺដំណើរការដោយប្រព័ន្ធបង់ប្រាក់ ETC និង MTC។ សូមបញ្ចក់ថា ស្ពានមហាយក្សដ៏វែងមួយនេះមានប្រវែងវែងជាងស្ពាន The Golden Gate នៅសហរដ្ឋអាមេរិកទៅ​៣០ដងឯណេះ។
អត្ថបទដោយ: Medikan