ស្ថាបត្យកម្ម​តង់​ដំបូង​ក្នុង​ទីក្រុង​ប៉េកាំង

ស្ថាបត្យកម្ម​តង់​ដំបូង​ក្នុង​ទីក្រុង​ប៉េកាំង

យោង​ទៅ​តាម FLOORNATURE ពិធីតាំងព័រណ៍តង់ Serpentine នៅ​ខាង​ក្រៅ​ចក្រភព​អង់គ្លេស ដោយ​ស្ថាបត្យករ Jiakun បាន​បើក​នៅថ្ងៃទី៣០ ខែ​ឧសភា ហើយ​នឹង​បើក​រហូតដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨។ តាម​ប្រពៃណី​ នៃ​ពី​ពិធី​​តង់​​រដូវ​ក្ដៅ Serpentine Galleries វា​នឹង​ទទួល​​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ និង​សកម្មភាព​ជា​បន្តបន្ទាប់ ដែល​បើក​ចំហ ដល់​សាធារណជន។

ស្ថាបត្យករ ​Jiakun ត្រូវ​បាន​​តែងតាំង ​ដើម្បី​រៀបចំ​ទី​សក្ការ​បូជា​បណ្ដោះ​អាសន្ន ក្នុង​ភាព​ជា​ដៃគូ​អន្តរជាតិ រវាង​វិចិត្រសាល Srerpentine នៅ​ទីក្រុង​ឡុងដុង និង​នៅ​ WF CENTRALក្នុង​ទីក្រុង​ប៉េកាំង។ WF CENTRAL គឺ​ជា​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ដ៏​ធំ​មួយ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្នែក​ដ៏​រស់​រវើក នៃ​រាជធានី​​ប្រទេស​ចិន ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​វប្បធម៌ ចាប់តាំង​ពី​រាជវង្ស​ម៉េង មាន​ចម្ងាយ​តែ៦០០ម៉ែត្រ​ពី​ទីក្រុង "​ហាមឃាត់" កាល​ពី​​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បាន​បម្រើ​ដោយ​​រថភ្លើង​ និង​មេត្រូ ហើយ​មាន​ចម្ងាយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ពី​​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៃ​ក្រុង​ប៉េកាំង។

១៨ឆ្នាំ​​កន្លង​ផុត​ទៅ ចាប់តាំង​ពី​តង់​​តាំង​ពិព័រណ៍​បណ្ដោះ​អាសន្ន​​ដំបូង​ត្រូវ​បាន​សាងសង់ នៅ​ឯ​វិចិត្រសាល Serpentine កណ្ដាល​ទីក្រុង​ឡុងដុង ដែល​​បាន​គូស​ប្លង់​ដោយ​ហ្សហា ហាឌីត។ រូបមន្ត​​គ្មាន​ពីរ​នេះ ត្រូវ​បាន​កំណត់​​​ជា​​រចនាបថ និង​ស្ថាបត្យកម្ម ដែល​មាន​ប្រជាប្រិយ​បំផុត​មួយ​​លើ​​ពិភពលោក នៅ​ក្នុង​ឆ្នាំ២០១៦។ ក្រុមហ៊ុន​ស្ថាបត្យកម្ម ​Jiakun ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៩ ដោយ​ស្ថាបត្យករ​ Liu Jiakun ​​​ជា​អ្នកដឹកនាំ​ ដែល​ត្រូវ​បាន​​ជ្រើសរើស ដោយ​គណៈកម្មាធិការ​មួយ​​​សមាជិក​៨នាក់។ លោក Liu Jiakun បាន​ឆ្លើយ​តប​​​ជាមួយ​នឹង​​តង់​មួយ​ ដែល​​​បញ្ចូល​ក្នុង​​ប្រវត្តិសាស្រ្ត១៨ឆ្នាំ នៃ​ពិធី​បោះតង់ Serpentine ប៉ុន្តែ​វា​សមរម្យ​សម្រាប់​បរិបទ​ប្រវត្តិសាស្ត្រ និង​សង្គម ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ តង់​នេះ​​គឺ​ជា​ឧទាហរណ៍​មួយ នៃ​ស្ថាបត្យកម្ម​ចិន​សម័យ​ទំនើប ដែល​មិន​បដិសេធ​ពី​អតីតកាល ប៉ុន្តែ​ត្រូវ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រពៃណី និង​បាន​បំផុស​គំនិត​ដោយ​លទ្ធិ​ខុងជឺ​និយម។

អត្ថបទដោយ: Dara