(មានវីដេអូ) ប្រទេសឥណ្ឌា សាងសង់រូបសំណាកធំជាងគេបំផុតនៅលើពិភពលោក

(មានវីដេអូ) ប្រទេសឥណ្ឌា សាងសង់រូបសំណាកធំជាងគេបំផុតនៅលើពិភពលោក
ជារឿងថ្មីមួយសម្រាប់ប្រទេសឥណ្ឌា រូបសំណាកដ៏ធំបំផុតនៅលើពិភពលោកកំពុងដំណើរការសាងសង់ស្ថិតក្នុងប្រទេសនេះ។ យោងតាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា រូបសំណាកមហិមារដែលកំពុងសាងសង់ ត្រូវបានគេស្គាល់ឈ្មោះថា Statue of Unity ដែលមានតម្លៃប្រមាណ ៣២០លានដុល្លារអាមេរិច។ សំណង់មួយនេះមានកម្ពស់ ១៨២ម៉ែត្ររចនាឡើងដោយស្ថាបត្យករ Joseph Menna ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៣ នឹងបញ្ចប់ការសាងសង់នៅអំឡុងខែ តុលា ក្នុងឆ្នាំ ២០១៨នេះ។ តាមការប្រៀបធៀបរូបសំណាកដ៏ធំនេះជាមួយនឹងរូបសំណាក់ធំៗជុំវិញពិភពលោកដទៃទៀត គេសង្កេតឃើញថា Statue of Unity មានកម្ពស់ខ្ពស់ជាងរូបសំណាក  Statue of Liberty របស់​សហរដ្ឋអាមេរិកដល់ទៅ ២ដង និង​ខ្ពស់​ជាង​រូប​សំណាក​ព្រះពុទ្ធ Spring Temple Buddha នៅ​ក្នុង​ប្រទេស​ចិនជិត ៣០ ម៉ែត្រ។ គួរ​បញ្ជាក់ផងដែរ រូបសំណាក​ខ្ពស់​បំផុតនៅលើពិភពលោក​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​​កោះ Sadhu Island នៃ​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ព័ទ្ធ​ជុំវិញដោយទឹក​ទន្លេ Narmada ៕
អត្ថបទដោយ: Medikan