ប្រញាប់ឡើង! បង់ត្រឹមតែ $385 ក្នុងមួយខែ នឹងក្លាយជាម្ចាស់វីឡាទាន់សម័យក្នងតំបន់ទេសចរណ៍ភ្នំរាប

ប្រញាប់ឡើង! បង់ត្រឹមតែ $385 ក្នុងមួយខែ នឹងក្លាយជាម្ចាស់វីឡាទាន់សម័យក្នងតំបន់ទេសចរណ៍ភ្នំរាប

ភ្នំពេញ៖ បុរីមីនីវីឡាភ្នំរាប បានផ្តល់ជូននូវកាដូរពិសេសសម្រាប់អតិថិជនទាំងអស់ ដោយបង់រំលស់ត្រឹមតែ $៣៨៥ ក្នុងមួយខែ នឹងក្លាយជាម្ចាស់វីឡាដ៏ទំនើបទាន់សម័យ។

វីឡាដ៏ទំនើបទាន់សម័យនេះមានតម្លៃចាប់ពី $៣៨.៩០០ រហូតដល់ $៦០.០០០ ស្ថិតនៅតំបន់រមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ធ ជាទីកន្លែងរស់នៅ និងលំហែរកាយជាយក្រុងដ៏ស័ក្តិសមបំផុត។

លោក ស៊ូ សុភ័ណ្ឌណារ៉ា អគ្គនាយកក្រុមហ៊ុនណារ៉ា ប្រផឹធី (NARA Property) និងជាម្ចាស់គម្រោងបុរីមីនីវីឡាភ្នំរាប (BOREY MINI VILA PHNOM REAP) បានប្រាប់ KHB Media ថា គម្រោងនេះ ត្រូវបានសាងសង់ឡើង ដោយគិតពីផាសុខភាពរបស់អតិថិជន ដែលក្នុងបុរី និង ជុំវិញបុរី អមដោយធម្មជាតិ​សួនច្បារ និងជាពិសេស ទីតាំងបុរីនៅក្បែររមណីយដ្ឋានវត្តភ្នំរាប ដែលជាកន្លែងលំហែរកាយជាយក្រុងដ៏ទាក់ទាញនាចុងសប្តាហ៍។

គម្រោងលំនៅឋានដ៏ស៊ីវីល័យមួយនេះ បានគ្របដណ្តប់លើផ្ទៃដីជាង ១,២ ហិកតា ដែលមានផ្ទះចំនួន ១០៧ ល្វែង។ ក្នុងនោះ មានប្រភេទវីឡាកូនកាត់ (Link House) ដែលមានទំហំ 5m x 8.5m វីឡាបីជាប់គ្នា (MINI Triple) វីឡាភ្លោះ ( MINI Twin) ទំហំ 5m x 8.5m និងវីឡាទោល (Single House) មានទំហំ 6m x 8.5m ដែលបំពាក់ទៅដោយសម្ភារៈទំនើប​សំណង់រឹងមាំ ដោយផ្តោតទៅលើគុណភាពជាចំបង។

នៅផ្នែកខាងក្នុងអគារ មានបន្ទប់គេងចំនួន២ បន្ទប់ទឹក៣ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ១ និង ផ្ទៃចំណតមុខផ្ទះពី ៤ម៉ែត្រ ទៅ ៦ម៉ែត្រ ដោយមានការបន្ថែមជូននូវទូតាំងទូរទស្សន៍ចំនួន ១ ទូចង្ក្រានបាយ១ឈុត ម៉ាស៊ីនចម្រោះទឹក ១គ្រឿង។

ចំណែកបរិវេណក្នុងបុរីទាំងមូល គឺមានហេដ្ឋារចនាសម្ព័ន្ធផ្លូវភ្លោះ សួនបៃតង ចំណតយានយន្ត ហាងកាហ្វេ និងម៉ាតជាដើម​។

មីនីវីឡាភ្នំរាប មានទីតាំងស្ថិតនៅក្នុងភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាតំបន់មានប្រជាជនរស់នៅកុះករ ជិតផ្សារ សាលារៀន វត្តអារាម ដីពុះឡូត៍ និងផ្ទះល្វែង ជិតរមណីយដ្ឋានភ្នំបាសិទ្ធិជាប់កន្លែងលក់ដូរ សម្រាប់ទេសចរមកលេងភ្នំរាប ដែលអាចបង្កើតអាជីវកម្មលក់ដូរជាមួយភ្ញៀវទេសចរបានផងដែរ។

ជាឱកាសមួយសម្រាប់អតិថិជន ដោយសារតំបន់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំណត់ជាផែនការមេ ដោយជ្រើសរើសតំបន់ភ្នំប្រសិទ្ធ និងភ្នំរាប ស្ថិតក្នុងសង្កាត់ចំនួន២ នៃរាជធានីភ្នំពេញ ធ្វើជាតំបន់ទេសចរណ៍គំរូនៅជាយក្រុង ដើម្បីបង្កើនសេដ្ឋកិច្ច និងចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕
ចុចទីនេះដើម្បីមើលទីតាំង៖ https://bit.ly/minivillaphnomreab

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

 ● 016 338 211
016 284 898
011 284 898

 

អត្ថបទដោយ: Rath