Xypex ផលិតផលការពារជម្រាបទឹកលំដាប់ពិភពលោកមកដល់កម្ពុជាហើយ

Xypex ផលិតផលការពារជម្រាបទឹកលំដាប់ពិភពលោកមកដល់កម្ពុជាហើយ

ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការការពារជម្រាបទឹកនៅទូទាំងពិភពលោកអស់រយៈពេលជាង ៥០ឆ្នាំមកហើយ Xypex បានមកដល់ប្រទេសកម្ពុជានៅឆ្នាំនេះ ដែលជាប្រទេសទី១០៨ ដើម្បីផ្តល់ជូននូវផលិតផលការពារជម្រាបទឹកល្អបំផុតដល់សំណង់នានានៅទូទាំងប្រទេស។

Xypex Chemical Corporation គឺជាក្រុមហ៊ុនលំដាប់ពិភពលោកមួយ ដែលផលិតនូវផលិតផល សម្រាប់ការពារជម្រាបទឹក បង្ការ និង ជួសជុលលើសំណង់បេតុងនានា។ នៅឆ្នាំ ១៩៦៨ Xypex បានផ្លាស់ប្តូរមូលដ្ឋានការពារជម្រាបទឹករបស់ខ្លួន ដោយបានបង្កើតឡើងនូវបច្ចេកវិទ្យាគ្រីស្តាល់ដែលជាសារធាតុគីមីម្យ៉ាង ដែលត្រូវបានរចនាឡើងដើម្បីដំណើរការការពារជម្រាបទឹកនៅក្នុងបេតុងតែម្តង មិនមែនត្រឹមតែការពារលើផ្ទៃខាងក្រៅនៃបេតុងនោះទេ។ 

ជាមួយនឹងការការពារជ្រាបទឹក ដោយគ្រីស្តាល់ Xypex បានអភិវឌ្ឍនូវបច្ចេកវិទ្យាដ៏ប្លែកមួយដោយទាញយកអត្ថប្រយោជន៍ពីលក្ខណៈធម្មជាតិរបស់បេតុង។ ដោយមានទឹកជាកាតាលីករ សារធាតុគីមីដែលមាននៅក្នុង Xypex មានប្រតិកម្មជាមួយនឹងសមាធាតុដែលមានជាធម្មជាតិនៅក្នុងបេតុងហើយបង្កើតឡើងជារចនាសម្ព័ន្ធគ្រីស្តាល់ដែលមិនរលាយទៅបំពេញរាល់រន្ធតូចៗ និងចន្លោះទាំងឡាយនៅក្នុងបេតុង។

តាមវិធីនេះ រចនាសម្ព័ន្ធគ្រីស្តាល់ក្លាយជាផ្នែកអចិន្រ្តៃយ៍មួយ នៅក្នុងបេតុងដែលរលាយចូលគ្នាជាសាច់តែមួយ ដែលអាចការពារមិនឱ្យទឹក ឫ សារធាតុរាវផ្សេងទៀតជ្រាតចូលក្នុងបេតុងបាន បើទោះបីជាស្ថិតនៅក្រោមសម្ពាធទឹកខ្លាំង ព្រមទាំងផ្តល់ការការពារនឹងការបំផ្លាញដោយបរិស្ថានធម្មជាតិផងដែរ។

ស្រឡាយផលិតផលរបស់ Xypex ទទួលបានកេរ្តិ៍ឈ្មោះដ៏ត្រចះត្រចង់នៅក្នុងឧស្សាហកម្ម ការពារជម្រាបទឹក ការពារ និងជួសជុល។ ទម្រង់នៃសំណង់ផ្សេងគ្នា បម្លាស់ផ្តូរបរិស្ថានពិភពលោក និងតម្រូវការខុសគ្នារបស់អតិថិជន គឺជាបញ្ហាប្រឈមទាំងឡាយ ដែលបានជួយឲ្យយើងផលិតបាននូវផលិតផលជាច្រើនប្រភេទ ដែលវិសាលភាព គុណភាព ត្រូវបានទទួលស្គាល់ដោយស្ថាបត្យករ វិស្វករ និងអ្នកម៉ៅការនៅទូទាំងពិភពលោក។ ស្រឡាយផលិតផលគ្រីស្តាល់ Xypex រួមបញ្ចូលទាំងថ្នាំទ្រនាប់លាបលើផ្ទៃខាងក្រៅ សារធាតុបន្ថែមសម្រាប់លាយក្នុងបេតុង ស៊ីម៉ងត៍លាយស្រាច់ និងបេតុងស្ងួតសម្រាប់លាយចាក់លើប្លង់សេ។

ផលិតផលទាំងនេះ អាចត្រូវបានប្រើប្រាស់លើសំណង់បេតុងជាច្រើនប្រភេទរួមមាន; អាងស្តុកទឹក អាងស្តុកទឹកស្អុយ និងអាងស្តុកទឹកស្អាត សំណង់ទាក់ទងនឹងទឹក ទំនប់ទឹក ផ្លូវរូងក្រោមដី គ្រិះសំណង់ក្រោមដី អាងហែលទឹក និងរចនាសម្ព័ន្ធសំណង់ដទៃទៀតដែលទាក់ទងនឹងទឹក ។

Xypex មានលក្ខណៈពិសេសសំខាន់ៗជាច្រើន។ មិនដូចផលិតផលការពារជ្រាបទឹកដទៃទៀតនៅលើទីផ្សារនោះទេ Xypex គឺជាផលិតផលការពារជម្រាបទឹកបែបគ្រីស្តាល់តែមួយគត់នៅលើទីផ្សារ ខណៈផលិតផលផ្សេងទៀត ភាគច្រើនគឺជាសារធាតុសូដ្យូម ស៊ីលីខេត ដែលជាផលិតផលធ្វើឲ្យបេតុងរឹងជាងមុនតែប៉ុណ្ណោះ មិនមែនជាផលិតផលការពារជម្រាបទឹកនោះទេ។

Xypex អាចផ្តល់ជូននូវការធានាគុណភាព ជាអប្បបរមារយៈពេល២៥ ឆ្នាំ បើទោះជាសមាធាតុគ្រីស្តាល់អាចធ្វើសកម្មនៅក្នុងបេតុងរហូតដល់ ២០០ឆ្នាំ។ វានឹងជួសជុលរាល់ស្នាមប្រេះណាមួយនៅក្នុងបេតុងដោយខ្លួនឯង។

Xypex មិនមែនជាសារធាតុសរីរាង្គទេ ដូច្នេះវាមិនអាចបំផ្លាញបានដោយសារសារធាតុគីមីនានា អាស៊ីដឬបាក់តេរីតូចៗនោះទេ ហើយជាផលិតផលបៃតងដែលមិនបញ្ចេញសារធាតុពុល VOCs ។ វាជាផលិតផលការពារជម្រាបទឹកតែមួយគត់នៅលើពិភពលោក ដែលអាចការពារជម្រាបទឹកក្នុងសំណង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានសីតុណ្ហភាពឡើងដល់ ១.២០០ អង្សារសេ។

នៅកម្ពុជា Xypex ត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Watertight Solution Technology Co., Ltd (WTSL) ដែលជាក្រុមហ៊ុនមួយ ដែលមានគោលបំណង ជួយដល់គម្រោងសាងសង់ទំាងឡាយនៅកម្ពុជា អាចចំណេញពេលវេលា និងថវិការបស់ពួកគេលើបញ្ហាការពារជម្រាបទឹក។

លោក Andy Higgins ប្រធានផ្នែកលក់ និងទីផ្សាររបស់ WTSL បានប្រាប់ KHB News ថា គឺជារឿងធម្មតាទៅហើយ ដែលគេដឹងច្បាស់ថាមានបញ្ហាជាច្រើនទាក់ទងនឹងសំណង់បេតុងនៅកម្ពុជា ដែលភាគច្រើនដោយសារតែការជ្រាបទឹកចូល និងស៊ីម៉ង់បេតុងដែលមានគុណភាពមិនល្អ។

លោកបានមានប្រសាសន៍ថា “ រាល់អគារទាំងអស់នៅកម្ពុជាតែងប្រើប្រាស់ថ្នាំទ្រនាប់ ឬប្រព័ន្ធថ្នាំលាបពីខាងក្រៅ ដែលត្រូវការពេលវេលាតំឡើងយូរ និងទាមទារការថែទាំ ហើយពិតណាស់វានឹងងាយខូចខាត យ៉ាងឆាប់រហ័សណាស់ទៀតផង” ។

ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរបស់គាត់នៅក្នុងឧស្សាហកម្មសំណង់នៅទូទាំងពិភពលោក លោក Andy ពន្យល់ថាការប្រើ Xypex admix ដោយលាយជាមួយបេតុងនៅក្នុងឡក្រឡុកបេតុងតែម្តង អាចធានាថាបេតុងនោះមិនត្រឹមតែមិនជ្រាបទឹក ១០០% នោះទេ ប៉ុន្តែថែមទាំងអាចឲ្យបេតុងមានអាយុកាលវែងជាងមុនផងដែរ។

លោកថ្លែងថា “ Xypex អាចជួយបង្កើនកម្លាំងបេតុង បានរហូតដល់ ១៥% បន្ថែមលើការឌីហ្សាញដែលមានស្រាប់ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំលាយ Xypex admix ទៅក្នុងស៊ីម៉ង់ នៅក្នុងឡក្រឡុកបេតុងតែម្តង វានឹងជួយបង្កើនល្បឿនសាងសង់ ដែលជួយឲ្យក្រុមហ៊ុនសាងសង់ចំណេញថវិកា ខណៈអតិថិជនក៏សប្បាយចិត្ត” ។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Watertight Solution Technology Co., Ltd មានឯកទេសលើការជួសជុលជម្រាបទឹក នៅបន្ទប់ក្រោមដី ការជួសជុលអាងទឹកស្អុយ ដំបូលផ្ទះល្វែងគ្រប់ទំហំ និងអាងហែលទឹកគ្រប់ប្រភេទ។ លោកបានមានប្រសាសន៍ថា“ ការប្រើប្រាស់ Xypex គឺជាដំណោះស្រាយតែមួយគត់ ដែលមិនទាមទារការចំណាយបន្ថែមលើការថែរក្សានោះទេ ហើយជាការពិតណាស់ ការផ្តល់ការធានារបស់យើង ផ្តល់ជូននូវសន្តិភាពផ្លូវចិត្តដល់អតិថិជនរបស់យើង” ។


អត្ថបទដោយ: Chinmony