ក្រុមហ៊ុនគួរដឹង! ការរៀបចំបញ្ជីគណនេយ្យមិនបានត្រឹមត្រូវផ្តល់ហានិភ័យអ្វីខ្លះដល់អាជីវកម្ម?

ភ្នំពេញ៖ អ្នកជំនាញផ្នែកគណនេយ្យបានឱ្យដឹងថា ការរៀបចំបញ្ជីគណនេយ្យក្រុមហ៊ុនមិនស្របតាមស្តង់ដារ និងត្រឹមត្រូវច្បាស់លាស់ នឹងផ្តល់នូវភាពលំបាក និងបញ្ហាប្រឈមជាច្រើន ដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុន។
ការធ្វើបញ្ជីគណនេយ្យមិនស្របតាមស្តង់ដារ ធ្វើឱ្យអ្នកគ្រប់គ្រង មិនដឹងពីការអនុវត្តជាក់លាក់លើចំណូល និងចំណាយ នឹងមានផលលំបាកក្នុងការដំឡើងប្រាក់ខែឱ្យបុគ្គលិក។ ម្យ៉ាងវិញ បើសិនជាអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងមូលរៀបចំបញ្ជីគណនេយ្យខុស ធ្វើឱ្យការសម្រេចចិត្តខុសក្នុងការពង្រីកការងារ និងអាជីវកម្មក៏ខុសផងដែរ។ បានន័យថា នៅពេលដែលអាជីវកម្មរបស់ក្រុមហ៊ុនមួយទទួលបានផលចំណេញច្រើន នោះ គេនឹងពិនិត្យមើលការពង្រីកការវិនិយោគបន្ថែម ប៉ុន្តែបើសិនជាបញ្ជីគណនេយ្យមិនត្រឹមត្រូវ និងមិនមានមូលដ្ឋានអំណះអំណាងអ្វីច្បាស់លាស់ វាអាចធ្វើឱ្យការសម្រេចចិត្តពង្រីកការវិនិយោគរបស់ម្ចាស់អាជីវកម្មក៏ខុសផងដែរ។
លោក រស់ វណ្ណារ៉ា អគ្គនាយកនៃក្រុមហ៊ុន DAS Accounting Firm ជាក្រុមហ៊ុនគណនេយ្យពន្ធដារ នឹងចុះបញ្ជីស្របច្បាប់ បានប្រាប់ KHB Mediaថា បញ្ហាប្រឈមនឹងហានិភ័យរបស់ម្ចាស់ក្រុមហ៊ុនជាមួយនឹងការរៀបចំបញ្ជីគណនេយ្យមិនបានត្រឹមត្រូវ មាន ២ កត្តា ក្នុងនោះ កត្តាខាងក្នុង និងកត្តាខាងក្រៅ។
លោកថា ហានិភ័យនៃកត្តាខាងក្នុងគឺសំដៅនៅក្នុងក្រុមហ៊ុន ដែលត្រូវការបញ្ជីគណនេយ្យចង់ដឹងថាការដឹកនាំរបស់ CEO or អ្នកគ្រប់គ្រងជោគជ័យ ឬមិនជោគជ័យ។ ដូច្នេះ ចង់ដឹងថាការដឹកនាំរបស់ពួកគាត់ល្អ ឬមិនល្អ មានចំណុចខ្វះខាតណាមួយ គឺគាត់អាចកែបាន។
កត្តានេះ លោកបានបញ្ជាក់ថា CEO ឬ អ្នកគ្រប់គ្រង ត្រូវធ្វើការវាយតម្លៃខ្លួនឯងទាក់ទងទៅនឹងការងារ ពីការតំឡើងប្រាក់ខែដល់បុគ្គលិកបែបណា គឺអាស្រ័យលើបញ្ជីគណនេយ្យ ដែលបង្ហាញពីប្រាក់ចំណេញនៃអាជីវកម្ម។ ហើយបើមានបញ្ជីនេះបានត្រឹមត្រូវ គឺអាចពង្រឹងចំណុចខ្វះខាតរបស់ពួកគេ តែបើមិនមាននោះទេ គឺមិនអាចធ្វើតាមបានឡើយ។
ម្ចាស់ក្រុមហ៊ុន នឹងត្រូវធ្វើការវាយតម្លៃទាក់ទងទៅនឹងការដំឡើងប្រាក់ខែដល់បុគ្គលិក ដោយផ្នែកលើបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ដែលរៀបចំបានច្បាស់លាស់។ ប៉ុន្តែបើជារៀបចំបញ្ជីគណនេយ្យមិនបានត្រឹមត្រូវ គឺមិនអាចកំណត់នូវអត្ថប្រយោជន៍នានាជូនបុគ្គលិក ដោយមិនអាចដឹងនូវខ្ទង់ចំណាយ និងចំណូលប្រចាំខែរបស់ខ្លួនបានច្បាស់លាស់ មិនអាចកំណត់ពីការដំឡើងប្រាក់បៀវត្សជូនបុគ្គលិកបានត្រឹមត្រូវនោះទេ។
ចំណែកកត្តាខាងក្រៅវិញ បើសិនជាក្រុមហ៊ុនមិនបានរៀបចំបញ្ជីគណនេយ្យបានត្រឹមត្រូវ បានធ្វើឱ្យបាត់បង់ដៃគូសហការវិនិយោគ ព្រោះអ្នកវិនិយោគ តែងតែពិនិត្យមើលលើបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនទាំងផលចំណេញ និងចំណាយ។ ម្យ៉ាងវិញទៀត ការកម្ចីប្រាក់ពីធនាគារ ដើម្បីពង្រីកអាជីវកម្មបន្ថែម គឺនឹងមើលទៅលើបញ្ជីគណនេយ្យនេះផងដែរ បើសិនជាការរៀបចំបញ្ជីមិនបានត្រឹមត្រូវ ក៏ធនាគារមិនអាចផ្តល់កម្ចីសម្រាប់អាជីវកម្មនេះផងដែរ។
ម្យ៉ាងវិញទៀត ការប្រឈមជាមួយពន្ធដារ ចំពោះបញ្ជីគណនេយ្យដែលរៀបចំបានត្រឹមត្រូវ គឺមន្រ្តីពន្ធដារមិនសូវពិនិត្យមើលបញ្ជីរបស់យើងច្រើននោះទេ។ ប៉ុន្តែ បើសិនជាខុស នៅពេលដែលក្រុមហ៊ុនទៅបង់ពន្ធជូនរដ្ឋ ហានិភ័យមួយ ចំពោះក្រុមហ៊ុន គឺអាចទទួលរងការផាកពិន័យពន្ធពីរដ្ឋផងដែរ។
លោក រស់ វណ្ណារ៉ា បានបញ្ជាក់ទៀតថា៖« ក្រុមហ៊ុនអាជីវកម្មទាំងអស់ ត្រូវមានបញ្ជីចំណូល (Sale Record) សម្រាប់កត់ត្រាចំណូលរបស់ក្រុមហ៊ុន និងបញ្ជីចំណាយ (Purchase Record) ដែលចំណាយថវិកាទៅលើតម្រូវការនានារបស់ក្រុមហ៊ុន ព្រមទាំងបញ្ជីតារាងប្រាក់ខែ សម្រាប់បុគ្កលិកទៅតាមតួនាទី»។
លោកបន្តថា៖«ដើម្បីរៀបចំបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ក្រុមហ៊ុនគួរមាន មានឯកសារច្បាស់លាស់នៅពេលចំណាយ និងចំណូលថវិការបស់ក្រុមហ៊ុន។ ការរៀបចំបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ គឺត្រូវរៀបចំឯកសារ ឱ្យបានត្រឹមត្រូវ។ ការចេញវិក័យបត្រទាំងចំណាយ និងចំណូល ដោយរក្សាទុកឱ្យមានលំដាប់លេខរៀង ជាភាពងាយស្រួលក្នុងការរៀបចំចងក្រងជាបញ្ជីរបស់ក្រុមហ៊ុន កុំឱ្យមានការបាត់បង់ ដោយមិនដឹងខ្លួន»។
DAS Accounting Firm គឺជាក្រុមហ៊ុនគណនេយ្យ ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារនៅឆ្នាំ២០១៥។ ជាពិសេសក្រុមហ៊ុន DAS ត្រូវបានផ្តល់អាជ្ញាប័ណ្ណជាភ្នាក់ងារពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបម្រើសេវាកម្មពន្ធដារជូនអតិថិជនជាច្រើន ប្រកបដោយគុណភាព ភាពត្រឹមត្រូវ ស្របតាមអនុលោម និងគណនេយ្យភាព។ ក្រុមហ៊ុន DAS Accounting Firm បានផ្តល់នូវសេវាកម្មចំនួន៣ ធំៗ សម្រាប់បម្រើជូនអតិថិជន រួមមាន សេវាកម្មបង់ពន្ធ សេវាកម្មគណនេយ្យ និងសេវាសាជីវកម្ម៕
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖ ០១២ ២៥ ២៤ ១៣
អ៊ីមែល៖ [email protected]