កត្តាអ្វីដែលជម្រុញឲ្យតម្រូវការខុនដូតម្លៃមធ្យមមានការកើនឡើង?

កត្តាអ្វីដែលជម្រុញឲ្យតម្រូវការខុនដូតម្លៃមធ្យមមានការកើនឡើង?

ភ្នំពេញ៖ ប្រទេសកាន់តែជឿនលឿន បរិបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានការផ្លាស់ប្ដូរ តំរូវការខុនដូតំលៃសមរម្យកំពុងមានការកើនឡើង ព្រោះបណ្តាលមកពីកត្តា ៤​សំខាន់ៗ។

យោងតាមអ្នកជំនាញលើវិស័យអចលនទ្រព្យតាមរយៈ Business Cambodia បានលើកឡើងនូវកត្តាមួយចំនួន ដែលធ្វើឲ្យតំរូវការទីផ្សារខុនដូតំលៃសមរម្យ ក្នុងក្រុងភ្នំពេញមានការកើនឡើង។  

ទី១. បុរីថ្មីៗ កាន់តែឆ្ងាយពីក្រុងហើយមានតំលៃខ្ពស់ទៅៗ ដែលធ្វើអោយអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុង ដើម្បីបំពេញការងារ។

ទី២. ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើង នាំអោយមានការស្ទះចរាចរណ៍។

ទី៣. ដោយសារតែប្រជាជនខ្មែរមានការយល់ដឹងពីរបៀបរស់នៅដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ។

និងទី៤. និន្នាការរបស់អតិថិជនដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួលក្នុងការបង់ប្រាក់ ដែលអាចអោយពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។

អ្វីដែលពិសេសនោះគឺការទិញខុនដូគឺជាការទិញផ្ទះរស់នៅតែម្តង អាចអោយគាត់មានស្ថេរភាព និងផាសុកភាពសំរាប់គ្រួសារ ជាពិសេសគាត់អាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញ បានយ៉ាងងាយស្រួល និងចំណេញពេលវេលា កូនៗ របស់គាត់ អាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញ៕

អត្ថបទដោយ: Nary