អន្តរក្រសួង​បាន​គាំទ្រ​ដល់ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល នៅខេត្ត​ព្រះសីហនុ​។

អន្តរក្រសួង​បាន​គាំទ្រ​ដល់ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល នៅខេត្ត​ព្រះសីហនុ​។

ភ្នំពេញ៖ លោក​ សូត​ យា​ អនុរដ្ឋ​លេខាធិការ​ប្រចាំការ​ នៃ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី២ កាលពី​ថ្ងៃទី១​ សីហា​កន្លងមក​នេះ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​លញ​ (ESIA​) សម្រាប់​គម្រោង​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល​។

ក្នុងកិច្ចប្រជុំខាងលើ អន្តរក្រសួង​បាន​គាំទ្រ​ដល់​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ខេម​បូ​ឌាន​-ស៊ី​ណូ​ មេ​ធលលី​ក មេ​ធៀ​រៀល ដែលស្ថិតនៅ​ភូមិ​ឬទ្ធី១​ ឃុំ​កែវ​ផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។

ជាលទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ខាងលើនេះរួមមាន៖

ទី១​. អង្គប្រជុំ​គាំទ្រ​លើ​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសនេះ​ ។
ទី២.​ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​ការគ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​។
ទី៣.​ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជី​មុខទំនិញ​ហាមឃាត់​ និង​ទំនិញ​ជាប់​កម្រិត​កំណត់​។
ទី៤​. បញ្ហា​គ្រប់គ្រង​សំណល់រឹង​-រាវ​ ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិ​កម្ម​សំណល់រាវ​ ដែល​មាន​សមត្ថភាព​សម្អាត​សំណល់រាវ​ ដោយ​អនុលោម​តាម​ស្តង់ដារ​កំណត់​របស់ក្រ​សួង​បរិស្ថាន​។ ចំពោះ​សំណល់រឹង​ក៏​ត្រូវ​រៀបចំ​កន្លែង​ទុកដាក់​ និង​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​។
ទី​ ៥. ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​ និង​ប្រព័ន្ធ​ទឹកភ្លៀង​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​។
ទី៦​. ការប្រើ​ប្រាស់​ទឹក​៖ ម្ចាស់​គម្រោង​ត្រូវ​ពិចារណា​ជីក​ស្រះទឹក​បន្ថែម​ សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​ សេដ្ឋកិច្ច​ពិសេស​ ជៀសវាង​ប៉ះពាល់​ដល់​ការប្រើ​ប្រាស់​ទឹក​របស់​ប្រជាជន។​
និងទី៧​. ម្ចាស់​គម្រោង​ត្រូវ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ និង​សុវត្ថិភាព​កម្មករ​ និង​និយោជិត​ ដោយ​ត្រូវ​ បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ រៀបចំ​កន្លែង​ស្នាក់នៅ​ និង​អាហារដ្ឋាន​ឱ្យ​បាន​សមរម្យ​ជាដើម​៕

អត្ថបទដោយ: Chinmony