ធ្វើយ៉ាងម៉េចដើម្បីទទួលបានទិដ្ឋាការទៅរស់នៅ សិក្សានិងវិនិយោគនៅបរទេសបានលឿន?

ក្រុមហ៊ុន Australian Investment Asia នឹងរៀបចំកម្មវិធី ពិព័រណ៍អំពីការវិនិយោគ ការសិក្សា និងការចេញទៅរស់នៅបរទេស នៅថ្ងៃទី០៧ ខែមីនាខាងមុខនេះនៅសណ្ឋាគារណាហ្គាវើល។
ពិព័រណ៍អំពីការវិនិយោគ ការសិក្សា និងការចេញទៅរស់នៅបរទេស ឆ្នាំ២០២០នេះ ជាកម្មវិធីដ៏កម្រមួយ ពីព្រោះមានអ្នកជំនាញផ្នែកច្បាប់មកពីបណ្តាប្រទេសជាង១០ខុសគ្នា មកចែករំលែកព័ត៌មានដោយផ្ទាល់ដល់អ្នកចូលរួម ហើយផ្តល់នូវឯកសារជំនួយស្មារតីជាច្រើនថែមទៀត។
លោក សុខ មង្គលរស្មី អគ្គនាយកក្រុមហ៊ុន Australian Investment Asia បានរៀបរាប់ថាពិព័រណ៍នេះ មិនត្រឹមបើកឱកាសឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់ដែលមកពីប្រទេសអាមេរិក អូស្ត្រាលី និងប្រទេសកាណាដាជាដើម នឹងជួយបកស្រាយចម្ងល់ដោយផ្ទាល់តាមរយៈកម្មវិធីសំណួរចម្លើយថែមទៀតដល់អ្នកចូលរួម ទាក់ទងនិងការស្នើសុំ ទិដ្ឋាការវិនិយោគ រស់នៅ ធ្វើការ និងទៅសិក្សា។
លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងថា៖«នាពេលកន្លងមក ក្រុមហ៊ុនរបស់លោកបានជួបអតិថិជនជាច្រើន ដែលមានបញ្ហាទាក់ទងនឹងការស្នើរសុំទិដ្ឋាការចេញទៅទៅសិក្សាឬរស់នៅក្រៅប្រទេស។ ដូច្នេះ ពិព័រណ៌នេះនឹងជួយតម្រង់ទិសដល់អ្នកដែលចង់ទៅរស់នៅ សិក្សា និងវិនិយោគនៅបរទេស ជាពិសេសនៅ អូស្ត្រាលី»។
លោក មង្គលរស្មីថ្លែងបន្តថា៖«ប្រជាជនកម្ពុជាមួយចំនួនមិនទាន់យល់ពីបញ្ហានេះ[ស្នើសុំវីសា និងទិដ្ឋាការ]បានស៊ីជម្រៅនោះទេ ពួកគេគិតថាវាជាការបំពេញពាក្យស្នើសុំធម្មតា និងស្មានតែបកប្រែឯកសារដូចគ្នាទាំងអស់»។
បន្ថែមលើនេះ លោកថាអតិថិជនមួយចំនួនយល់ថា ការសុំសិទ្ធជ្រកកោន ឬ ស្នាក់នៅរយៈវែងនៅឯបរទេស គឺជាការបំពេញពាក្យសុំទិដ្ឋាការសាមញ្ញ ពុំចាំបាច់មានការយល់ដឹងជ្រាលជ្រៅអំពីច្បាប់របស់ប្រទេសដែលខ្លួនចង់ទៅនោះក៏បាន និងបញ្ហាមួយទៀត គឺពួកគេយល់ថា មេធាវីម្នាក់ណាក៏សុទ្ធតែមានសមត្ថភាពទូលំទូលាយ អាចជួយរៀបចំឯកសារដាក់ពាក្យស្នើរសុំទិដ្ឋាការបានដូចៗគ្នា ទាំងអស់នេះជាការគិតខុស។
សូមបញ្ជាក់ថា ក្រុមហ៊ុន Australian Investment Asia ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០១មកម្លេះ។ រហូតបច្ចុប្បន្នក្រុមហ៊ុនមួយនេះបានជួយរៀបឯកសារជូនអតិថិជនខ្លួន ទទួលសិទ្ធស្របច្បាប់ចេញទៅរស់នៅ រៀនសូត្រ និងវិនិយោគនៅឯបរទេសជាង៨,០០០ករណី៕