លក្ខណៈពិសេស៣យ៉ាងដែលម៉ូទ័រនិងម៉ាស៊ីនបាញ់ទឹកលាងឡាននិងបឺតធូលី NIKATECខុសពីគេ

លក្ខណៈពិសេស៣យ៉ាងដែលម៉ូទ័រនិងម៉ាស៊ីនបាញ់ទឹកលាងឡាននិងបឺតធូលី NIKATECខុសពីគេ

ភ្នំពេញ៖  ឧបករណ៍ជំនាញសម្អាត ដែលជាបច្ចេកវិទ្យារបស់ជប៉ុន ម៉ាកនីកាថិច (NIKATEC) មានសមត្ថភាពអាចជំនួសកម្លាំងមនុស្ស ក្នុងលាងសម្អាតគេហដ្ឋាន និងរថយន្ត  ម៉ូតូប្រកប​ដោយភាពងាយស្រួល និងចំណេញពេលវេលាខ្ពស់។

លោក តាន់ លីវណ្ណ អ្នកឯកទេសផលិតម៉ាកនីកាថិចនៃក្រុមហ៊ុន ម៉េង ឡេងអ៊ីវ គ្រុប បានបង្ហាញថា​ ម៉ូទ័រ ឬម៉ាស៊ីនបាញ់ទឹកលាងឡាន និងបឺតធូលីម៉ាក NIKATEC មានសមត្ថភាព ៣យ៉ាង ដែលអាចលាងឡាន បូមធូលី និងបាញ់ខ្យល់ចេញ។

ម៉ាស៊ីននេះមានម៉ូទ័រចំនួន២ ក្នុងការប្រើប្រាស់ គឺទី(១).បឺតធូលី និងទី(២).ជាម៉ូទ័រសម្រាប់បាញ់ទឹកលាងឡាន ឬម៉ូតូ ដែលមានការបញ្ជាដោយកុងតាក់ភ្ជាប់ជាមួយនឹងឧបរណ៍។ ក្នុងនោះ ម៉ូទ័របាញ់ទឹកលាងឡាន មានកម្លាំង ១.៥០០វ៉ាត់ និងសម្ពាធទឹកចំនួន ១២០បា ដែលផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្រោយពីមានការណែនាំរបស់ក្រុមហ៊ុន។

ចំពោះលក្ខណៈពិសេសនៃម៉ូទ័របូមធូលី ឬគេអាចនិយាយបានថា​«ម៉ូទ័របូមសើម-ស្ងួត» មានន័យថា វាមានសមត្ថភាពអាចបូមលក្ខណៈស្ងួតក៏បាន និងសើមក៏បាន។ ម៉ូទ័របូម ឬបឺតធូលីនេះ មានកម្លាំង ១២០០វ៉ាត់ ចំណុះ ៣លីត្រ ដោយប្រើប្រាស់នូវប្រព័ន្ធ«សាយក្លូន» ដែលជាបច្ចេកវិទ្យាថ្មី ដែលមានប្រសិទ្ធភាពខ្ពស់ និងកម្លាំងខ្លាំងក្នុងការបឺតសម្អាត។

ចំពោះការប្រើប្រាស់ម៉ូទ័រមួយប្រភេទនេះ ដើម្បីបឺត ឬបូមធូលី ព្រមទាំងបាញ់ទឹកលាងរថយន្តនេះ ត្រូវបានបំពាក់ទៅដោយឧបករណ៍ជាច្រើន ដែលមានមុខងារផ្សេងៗគ្នា រួមមានបំពង់ទុយោជ័រសម្រាប់បឺត ឬបាញ់ខ្យល់ បំពង់ទុយោបាញ់ទឹក ដងកាំភ្លើងសម្រាប់បញ្ជាបាញ់ទឹក ភ្ជាប់នឹងបំពង់ដាក់សាប៊ូផងដែរ។

ជាមួយគ្នានោះ ក៏មានឧបករណ៍បន្ទាប់បន្សំតូចៗដូចជា ក្បាលបាញ់ទឹកនិងសាប៊ូ ក្បាលចម្រោះទឹក ក្បាលបឺតនិងផ្លុំធូលី និងក្បាលបឺតធូលីលើកម្រាលក្រណាត់ព្រុំ ពិសេសនៅទីតាំងចង្អៀត ដែលបង្កើតនូវភាពងាយស្រួល សុវត្ថិភាព ចំណេញកម្លាំងពលកម្ម និងពេលវេលា។

បន្ថែមទៅលើផលិតផលដែលមានគុណភាពខ្ពស់ និងដើម្បីបង្កើនទំនុកចិត្ដដល់អតិថិជន រាល់ការទិញឧបករណ៍ជាងប្រើដោយចរន្តអគ្គិសនី ក្រុមហ៊ុនក៏មានការធានាជូនរយៈពេល ៦ខែទៅលើគ្រឿងបន្លាស់ និងធានារហូតដល់រយៈពេល ៣ឆ្នាំទៅលើសេវាកម្ម៕

ទំនាក់ទំនងព័ត៏មានបន្ថែម៖ 093 956 060

ទំនាក់ទំនងអាគារតាំងបង្ហាញ និងសេវាកម្មជួសជុល៖ 085/086 567 111

ទំនាក់ទំនងលក់បន្ត៖ 012 857 597

អត្ថបទដោយ: Rath