បណ្ឌិតសភាវិទ្យាសាស្ត្រចិនចំណាយទឹកប្រាក់១០០លានយ័នដើម្បីអភិវឌ្ឍវិស័យចំនួន៥
អាស៊ាន៖ វិទ្យាស្ថានស្រាវជ្រាវ វិទ្យាសាស្ត្រចិនដ៏ធំមួយគ្រោងចំណាយទឹកប្រាក់ចំនួន១០០លានយ័នដើម្បីរួមគ្នាអភិវឌ្ឍន៍និងចែករំលែកចំណេះដឹងលើវិស័យបច្ចេកវិទ្យានឹងនវានុវត្តន៍លើវិស័យចំនួន៥ធំៗនៅអាស៊ាន។
កាលពីថ្មីៗនេះ បណ្ឌិត្យសភាវិទ្យាសស្ត្រចិន ជាវិទ្យាសា្ថនស្រាវជា្រវដ៏ធំបំផុតនៅលើពិភពលោកបានចាប់ដៃគូជាមួយក្រុមហ៊ុន SCG តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ ដើម្បីរួមគ្នាអភិវឌ្ឍលើវិស័យចំនួន៥ ក្រោមទឹកប្រាក់១០០លានយ័ន ប្រហែល ១៤លានដុល្លារអាមេរិក។
ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍន៍ ទីក្រុងឆ្លាត គ្រឿងយន្ត និង Machine Learning ស្រាវជ្រាវ សារធាតុគីមីដែលមានតម្លៃខ្ពស់ សិក្សាពីធុរកិច្ចថាមពលថ្មី ថាមពលកកើតឡើងវិញ ប្រព័ន្ធរក្សាទុកថាមពល និង បរិស្ថាន និងនិរន្តភាព ។
មជ្ឈមណ្ឌល នវានុវត្តន៍ SCG-CAS ICCB” បានត្រូវបង្កើតឡើងមុនដំបូងគេបង្អស់ នៅប្រទេសថៃ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យានិងការផ្ដល់អាជ្ញាប័ណ្ណ, ការស្រាវជ្រាវនិងបង្កើតនវានុវត្តន៍រួមគ្នា, ការអភិវឌ្ឍធនធានមនុស្ស និងវិនិយោគរួមគ្នា ដើម្បីជំរុញនវានុវត្តន៍, បង្កើនភាពប្រកួតប្រជែង, និងលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យសេវាកម្ម និងឧស្សាហកម្ម រវាងប្រទេសថៃ និងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងនិន្នាការអនាគត។
លោក Roongrote Ransiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុនCAS បានឲ្យដឹងថាSCG ដាក់ចេញនូវទស្សនវិស័យបង្កើតភាពជាដៃគូជាមួយបណ្តាវិទ្យាស្ថាន និងអង្គការឈានមុខគេទាំងក្នុងស្រុកនិងក្រៅប្រទេស។ លោកថា ភាពជាដៃគូគឺជាយន្តការដ៏សំខាន់មួយដើម្បីពង្រឹងក្រុមហ៊ុននានាក្នុងការបង្កើនសមត្ថភាព និងជំរុញការចែករំលែកចំណេះដឹងនិងអាចអភិវឌ្ឍផលិតផលនិងសេវាកម្មកាន់តែមានប្រសិទ្ធភាពដើម្បីបំពេញតម្រូវការអាស៊ាន។
លោកមានប្រសាសន៍ថា៖« CAS ប្រចាំទីក្រុងបាងកក នឹងបន្តរួមចំណែកក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៏ថ្មីៗដែលជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនបច្ចេកវិទ្យាថ្មីៗក្នុងការឆ្លើយទៅនឹងតម្រូវការទីផ្សារថ្មីៗតាមរយៈសកម្មភាពនានា។»
លោក Jiang Biao នាយកដ្ឋានមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៏CAS ប្រចាំទីក្រុងបាងកក បាននិយាយថា CAS ICCB គឺជាសាខាមួយក្នុងចំណោមសាខាក្រៅប្រទេសចំនួន៩ របស់CASដែលដើរតួនាទីសំខាន់នៅក្នុងការស្វែងរកនិងបង្កើតភាពជាដៃគូជាមួយអង្គការឈានមុខគេនានាក្រៅប្រទេស ដើម្បីបង្ហាញពីការងារវិទ្យាស្ថានរបស់ CAS។
លោក បានមានប្រសាសន៍ថា៖«CAS មានវិទ្យាស្ថានស្រាវជ្រាវជាង ១០០កន្លែង និងមានអ្នកស្រាវជ្រាវ និងសមាជិកក្រុមសរុបប្រមាណ ៧០.០០០០នាក់ព្រមទាំងមានបណ្តាញអ្នកស្រាវជ្រាវជាន់ខ្ពស់ ៨០០នាក់ និងសាកលវិទ្យាល័យជាដៃគូសហការចំនួន ៣។»
វិស័យទាំង៥ ដែលបណ្ឌិត្យសភាវិទ្យាសស្ត្រចិនបានសហការគ្នាជាមួយក្រុមហ៊ុនSCGគេអាចនិងរំពឹងទុកថានិងមានសក្តានុពលកំណើនខ្ពស់ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅទូទាំងពិភពលោក និងរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ចរបស់នៅក្នុងគ្រប់វិស័យទាំងអស់។
ទន្ទឹមនឹងនេះថវិកាគម្រោងនេះនឹងប្រើប្រាស់សម្រាប់ការចំណាយលើអ្នកស្រាវជ្រាវ បច្ចេកវិទ្យា ទីកន្លែងនិងឧបករណ៍ពិសោធន៍ជាមួយនឹងការចំណេញមកវិញពីការបង្កើតនវានុវត្តន៍។
កិច្ចសហប្រតិបត្តិការរវាង SCG និងមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS (ប្រចាំក្រុងបាងកក) រួមមានដូចខាងក្រោម ៖
១) ការបង្កើត “មជ្ឈមណ្ឌលនវានុវត្តន៍ SCG-CAS ICCB” មជ្ឈមណ្ឌលនេះ នឹងប្រើប្រាស់ទីធ្លានៃមជ្ឈមណ្ឌលនវានុវត្តន៍បើកទូលាយ របស់ SCG និងក្លាយជាទីតាំងសម្រាប់ការតាំងពិព័រណ៍នវានុវត្តន៍នានា និងសន្និសីទស្រាវជ្រាវផ្សេងៗ។ ទីតាំងនេះ ក៏នឹងបម្រើជាមន្ទីរពិសោធន៍ R&D និងជាការិយាល័យសម្រាប់កិច្ចសហប្រតិបត្តិការ R&D រវាង SCG និង CAS ព្រមទាំងអ្នកស្រាវជ្រាវរបស់ CAS។
២) ប្រើប្រាស់បច្ចេកវិទ្យារបស់ CAS ឬបណ្ដាញអាជីវកម្មចាប់ផ្ដើមថ្មី (startup) នៅក្រោម CAS ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រទេសថៃ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្ដល់អាជ្ញាប័ណ្ណ ឬការការអនុវត្តបច្ចេកវិទ្យាទាំងនេះនៅក្នុងដំណោះស្រាយថ្មីៗរបស់ SCG។ ស្នើសុំអាជ្ញាប័ណ្ណសម្រាប់បច្ចេកវិទ្យា/ទ្រព្យកម្មសិទ្ធិបញ្ញាជាក់លាក់របស់ CAS ដើម្បីអភិវឌ្ឍនវានុវត្តន៍មួយចំនួនបន្ថែមទៀត ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា Sensor/IoT ពី CAS ដើម្បីអភិវឌ្ឍដំណោះស្រាយថ្មីៗរបស់ SCG ឧ. អគារឆ្លាត ឬការតាមដានភាពអាចជឿជាក់បានរបស់រោងចក្រ។
៣) គម្រោងស្រាវជ្រាវរួមគ្នា SCG-CAS ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពអាជីវកម្មស្នូលរបស់ SCG។
៤) ដើរតួនាទីជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរបស់ថៃនិងចិន ដែលផ្ដល់ការបណ្ដុះបណ្ដាលអប់រំជាន់ខ្ពស់ ឬវគ្គបណ្ដុះបណ្ដាលខ្លីៗ ក្នុងទម្រង់ជាការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ ឬសិក្ខាសាលាដែលផ្ដល់ដោយអ្នកជំនាញរបស់ SCG និង CAS ឬដៃគូនានា។
៥) បង្កើតគម្រោងវិនិយោគរួមគ្នា ដើម្បីស្វែងរកឱកាសវិនិយោគនៅលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានសក្ដានុពលពាណិជ្ជកម្មខ្ពស់ នៅក្នុងប្រទេសចិន ឬស្វែងរកលទ្ធភាពនៅក្នុងការបង្កើតមូលនិធិសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍រួមគ្នា នៅក្នុងតំបន់អាស៊ាន៕