លក្ខណៈពិសេសនៃឌីហ្សាញផ្នែកខាងក្នុង និងរចនាបថស្ថាបត្យកម្មនៃផ្សារទំនើបទាំង៦របស់ ជីប ម៉ុង រីថែល

លក្ខណៈពិសេសនៃឌីហ្សាញផ្នែកខាងក្នុង និងរចនាបថស្ថាបត្យកម្មនៃផ្សារទំនើបទាំង៦របស់ ជីប ម៉ុង រីថែល

ភ្នំពេញ៖ មណ្ឌលផ្សារទំនើបនីមួយៗ របស់ ជីបម៉ុង រីថែល មានលក្ខណៈពិសេសរៀងៗ ខ្លួនទាំងរចនាបថស្ថាបត្យកម្មខាងក្រៅ និងការតុប​តែង​លម្អ​ខាងក្នុង ខុសពីមណ្ឌលផ្សារទំនើបផ្សេងៗ ទៀតនៅក្នុងប្រទេសកម្ពុជា។

. មណ្ឌលផ្សារទំនើប ជីបម៉ុងណូរ៉ូម៉ល (Chip Mong Noro Mall)

រចនាបទរបស់មណ្ឌលផ្សារទំនើប ជីបម៉ុងណូរ៉ូម៉ល គឺជារចនាបថ ដែលធ្លាប់ទទួលបានរង្វាន់ជាច្រើនរបស់ក្រុមហ៊ុនស្ថាបត្យកម្ម  Re-edge architecture។ ផ្នត់គំនិតរចនាបថនេះបានប្រើប្រាស់នូវការរៀបចំដោយប្រើរុក្ខជាតិហ៊ុម​ព័ទ្ធជុំវិញ និង​ជារចនាបថអគារមួយ ដែលអាចឲ្យខ្យល់ និងពន្លឺចេញចូលបានល្អ។

ចំណែកឯការតុបតែងខាងក្នុងផ្សារវិញ គឺ​ប្រើប្រាស់រូបភាពលម្អ​ដោយ​រូបផ្កា និងសត្វមេ អំបៅ ដែលធ្វើឲ្យអ្នកដែលបានមកដល់ទីនេះមានអារម្មណ៍ថាស្រស់ស្រាយ និងកាន់តែខិតខ្លួនទៅជិតនឹងធម្មជាតិ។

. មណ្ឌលពាណិជ្ជកម្ម ជីបម៉ុង បាក់ទូកសេនធើ

ចំពោះរចនាបថ​របស់មណ្ឌលពាណិជ្ជកម្ម ជីបម៉ុង បាក់ទូកសេនធើ នេះក៏ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Re-Edge Architecture ដូចគ្នាដែរ។ រចនាបថនេះផ្ដោតសំខាន់ទៅលើភាពល្អប្រណិត និងទំនើបដែលលម្អ​ដោយភ្លើងភ្លឺៗនៅរាល់ជ្រុងកែងខាងក្រៅនៃអគារ។

ចំណែកឯការតុបតែងខាងក្នុងវិញ ក៏​មិនមានអ្វីខុសគ្នាខ្លាំងទៅនឹងរចនាបថខាងក្រៅដែរ ពោលគឺការប្រើប្រាស់ភ្លើងលម្អ​ ដែលនាំអតិថិជនឲ្យចូលទៅក្នុង​​លម្ហ​មួយដែលពោរពេញទៅដោយភាពជឿនលឿន និងអនាគតភាព។

. មណ្ឌលផ្សារទំនើបជីបម៉ុង សែនសុខ

មណ្ឌលផ្សារទំនើបជីបម៉ុង សែនសុខ មានទីតាំងស្ថិតនៅក្នុងគម្រោង ផាកលែន សែនសុខរបស់ ជីប ម៉ុង លែន នៅតាមបណ្ដោយផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី។ រចនាបថ និងការតុបតែងលម្អ​ខាងក្នុងនៃផ្សារទំនើបនេះ គឺផ្ដោតទៅលើការរស់នៅបែបសម័យថ្មី និងពោរពេញដោយពណ៌​ និង​ពន្លឺស្រស់ស្រាយ ធ្វើ​ឲ្យអតិថិជន​មាន​អារម្មណ៍​​​ស្រស់​​ស្រាយ។

ការរចនា​ដ៏​ទំនើប និងពណ៌ចម្រុះ​អាចនាំមកនូវភាពសប្បាយរីករាយ ស្រស់បំព្រងដល់អ្នកដែលបានមកដល់ទីនេះ។

. មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨

ចំណែកឯរចនាបថនៃមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាបទរបស់ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ ប៉ុន្តែអ្វីដែលធ្វើឲ្យផ្សារមួយនេះមានភាពខុសប្លែងពីផ្សារទំនើបផ្សេងៗរបស់ ជីប ម៉ុង រីថែល គឺការរចនាដែលបន្សល់ទុកនូវកន្លែងទំនេរជាច្រើននៅក្នុងបរិវេណផ្សារ ដែលអាចឲ្យអតិថិជនចែករំលែកពេលវេលាជាមួយគ្រួសារបានច្រើន។

ដោយសារ​តែ​ផ្សារ​ទំនើប​នេះមានទីតាំងស្ថិតនៅក្នុងគម្រោង  ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដូច្នេះ​ផ្សារមួយនេះភាគច្រើនផ្ដោតសំខាន់សម្រាប់បម្រើ​ដល់តម្រូវការរបស់ សហគមន៍នៃតំបន់នោះ។

 

. មណ្ឌលផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១

ផ្សារទំនើបនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ជាប់ទៅនឹងគម្រោង លែន​​ម៉ាក ២៧១ របស់ ជីប ម៉ុង​​ លែន។ រចនាបថ​នៃមណ្ឌលផ្សារទំនើបខ្នាតយក្សនេះផ្ដោតសំខាន់ទៅការនាំអតិថិជនឲ្យកាន់តែខិតជិតធម្មជាតិ ដោយយើងបានចាប់យករចនាបថស្ថាបត្យកម្ម និងការតុបតែងលម្អ​ ដែលអាចមានពន្លឺចេញចូលបានល្អ ហើយបរិស្ថានក្នុងផ្សារពោរ​ពេញទៅដោយរុក្ខជាតិពណ៌បៃតង ដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងរំសាយទុក្ខកង្វល់ទាំងឡាយ។

អ្វីដែលពិសេសទៅទៀតនោះគឺសួនច្បារនៅលើដំបូលផ្សារទំនើប ដែលអាចឲ្យអតិថិជនអង្គុយលម្ហែ​កាយ និងធ្វើសកម្មភាពផ្សេងៗបាន។

. មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot

អគារពាណិជ្ជកម្មដ៏ខ្ពស់​ស្កឹមស្កៃ​មួយនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធ  រុស្ស៊ី។ គួបផ្សំជាមួយសណ្ឋាគារលំដាប់ផ្កាយ៤ Fairfield by Marriott ​ភ្នំពេញ​ ក្នុងនោះក៏មានមណ្ឌលផ្សារទំនើបមួយទៀតរបស់ ជីបម៉ុងរីថែល ផង​ដែរ។ រចនាបថនៃផ្សារទំនើបនេះ ​គឺ​មានភាពប្លែកពីរចនាបថទាំង៥ខាងលើ។ ដោយហេតុតែមណ្ឌលផ្សារទំនើបមួយនេះគឺមានទីតាំងនៅក្នុងអគារ ជីប ម៉ុង ថោវវើ ដូច្នេះ​រចនាបទស្ថាបត្យកម្មរបស់ផ្សារទំនើបនេះគឺស្របទៅតាមរថនាបទ​​នៃអគារ។

ប៉ុន្ដែអ្វីដែលពិសេសនោះគឺការតុបតែងលម្អ​ខាងក្នុង ត្រូវបានយកលំនាំតាមរចនាបទនៃផ្ទះខ្មែរ បូកផ្សំទៅនឹងភាពទំនើប និងច្នៃប្រឌិតដោយប្រើប្រាស់ឈើហ៊ុម​ព័ទ្ធដោយពន្លឺខ្វាត់ខ្វែង។ នេះជារចនាបទដែលរួមផ្សំ​ទាំងភាពទាន់សម័យ និងប្រពៃណី។

បច្ចុប្បននេះ មណ្ឌលផ្សារទំនើបជីបម៉ុង បានបើកដំណើរការបម្រើ​ជូនអតិថិជនបានចំនួន ២ហើយ មានដូចជា មណ្ឌលផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល និងមណ្ឌលពាណិជ្ជកម្ម ជីបម៉ុង បាក់ទូកសេនធើ។

ចំណែក​ឯកមណ្ឌលផ្សារទំនើបចំនួន ៤ទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់រួមមាន មណ្ឌលផ្សារទំនើបជីបម៉ុង សែនសុខ ដែលជាគម្រោងបន្ទាប់ ដែលត្រៀមនឹងបើកដំណើរកា មណ្ឌលផ្សារទំនើប ជីបម៉ុង ៥៩៨ មណ្ខលផ្សារទំនើបខ្នាតយក្សជីបម៉ុង ២១៧ និងមណ្ឌលផ្សារទំនើបជីបម៉ុង មួយទៀតដែលស្ថិតនៅក្នុងអគារ ជីបម៉ុង ថោវវើ ដែលទើបតែចុះបឋមសិលាសាងសង់កាលពីឆ្នាំ២០១៩កន្លងទៅនេះ៕

អត្ថបទដោយ: Nary