បច្ចេកវិទ្យា​ចុងក្រោយរបស់ NIKATEC ជាអ្នកជំនាញគ្រប់គ្រងប្រព័ន្ធចរន្តទឹក និងភ្លើង

បច្ចេកវិទ្យា​ចុងក្រោយរបស់ NIKATEC ជាអ្នកជំនាញគ្រប់គ្រងប្រព័ន្ធចរន្តទឹក និងភ្លើង

ភ្នំពេញ៖ ឧបករណ៍គ្រប់គ្រងប្រព័ន្ធចរន្តទឹក និងភ្លើង កំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សសម័យថ្មី ដើម្បីប្រើប្រាស់នៅក្នុងគេហដ្ឋាន អគារខុនដូ សណ្ឋាគារ ឬអគារពាណិជ្ជកម្មនានា ដោយសារតែភាពងាយស្រួល និងសន្សំសំចៃដល់អ្នកប្រើប្រាស់។ 

ឧបករណ៍គ្រប់គ្រងប្រព័ន្ធចរន្តទឹក និងភ្លើង ម៉ាកនីកាថិច (NIKATEC) ជាឧបករណ៍វ៉ៃឆ្លាត ត្រូវបានបំពាក់ភ្ជាប់ជាមួយម៉ូទ័របូមទឹកផ្ទាល់ ក្នុងការគ្រប់គ្រងចរន្តទឹក ដែលមានមុខងារចំនួន 3 រួមមាន ជាអ្នកផ្តាច់ចរន្តភ្លើងនៅពេលម៉ូទ័រមិនមានទឹក ការឆ្លងកាត់កំណត់ម៉ោងឱ្យម៉ូទ័រដំណើរការ និងជាអ្នកជំរុញសម្ពាធទឹក។

លោក តាន់ លីវណ្ណ អ្នកឯកទេសផលិតផល NIKATEC នៃក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុប បានឱ្យដឹងថា ឧបករណ៍គ្រប់គ្រងប្រព័ន្ធទឹក និងភ្លើងនេះ ជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន NIKATEC។ ប្រព័ន្ធនៃការគ្រប់គ្រងជំរុញសម្ពាធទឹក និងភ្លើងនេះ មានការតភ្ជាប់ និងតម្លើងពីរោងចក្រស្តង់ដារ ដែលអាចធ្វើការបានរហូតដល់កម្ពស់ 30 ម៉ែត្រឡើងលើ និងអាចកំណត់កម្ពស់ ព្រមទាំងរយៈពេល ក្នុងការប្រើប្រាស់ដោយស្វ័យប្រវត្តិ របស់ឧបករណ៍បានដោយខ្លួនឯង។

លោក លីវណ្ណ បានបញ្ជាក់ថា៖«អ្វីដែលពិសេសជាងនេះ នៅពេលដែលយើងមិននៅផ្ទះ ពេញមួយថ្ងៃ រយៈពេល 24 ម៉ោង គឺឧបករណ៍នេះ នឹងធ្វើការបញ្ជាម៉ូទ័រ ឱ្យដំណើរបូមទឹក រយៈពេល 10 វិនាទី ជារៀងរាល់ 24 ម៉ោងម្តង ដើម្បីធ្វើឱ្យម៉ូទ័របូមទឹកដំណើរការ ដើម្បីបញ្ជៀសការកកស្នឹមនៅក្នុងផ្លិតទឹក ហើយក៏អាចពន្យាអាយុកាលនៃការប្រើប្រាស់នៃម៉ូទ័របូមទឹករបស់យើងកាន់យូរអង្វែងផងដែរ»។

ម្យ៉ាងវិញ នៅពេលដាច់ភ្លើងម្តងៗ មិនតម្រូវឱ្យចុចប៊ូតុង Restart អ្វីនោះទេ ព្រោះនៅពេលមានចរន្តភ្លើង ម៉ូទ័រនឹងដំណើរការឡើងវិញធម្មតាដោយខ្លួនឯង។ 

ផលិតផលនីកាថិច (NIKATEC) គឺជាម៉ាកយីហោ ដែលបង្កើតឡើង ដើម្បីផ្តល់នូ​វផលិតផល មានគុណភាពខ្ពស់ លក្ខណះស្តង់ដាអន្តជាតិ ជាមួយតំលៃសមរម្យ សំរាប់អ្នកប្រើប្រាស់សម័យថ្មី ។ បច្ចេកវិទ្យានៃផលិតផលនីកាថិច គឺផ្តោតទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់។

 

បន្ថែមទៅលើផលិតផល ដែលមានគុណភាពខ្ពស់ ក្រុមហ៊ុនមានការធានាជូនទៅលើគ្រឿងបន្លាស់រយៈពេល 6ខែ និង1ឆ្នាំ ទៅតាមប្រភេទផលិតផលដោយធានាជូនទៅលើសេវាកម្មជួសជុលរយៈពេល 3ឆ្នាំ។

សូមបញ្ជាក់ថា ផលិត នីកាថិច (NIKATEC) ជាផលិតផលដែលត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុប ជាក្រុមហ៊ុនចែកចាយឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឧបករណ៍សំណង់ ឧស្សាហកម្ម និងកសិកម្ម ដែលមានគុណភាពខ្ពស់ ព្រមទាំងគ្រឿងបន្លាស់ម៉ាស៊ីនដែលមានម៉ាកល្បីៗនៅលើពិភពលោក៕

ទំនាក់ទំនងពត៏មានបន្ថែម 093 956060

ទំនាក់ទំនងអាគារតាំងបង្ហាញនិងសេវាកម្មជួសជុល 085/086 567111

ទំនាក់ទំនងលក់បន្ត 012 857597  

 

អត្ថបទដោយ: Rath